សៀមរាប៖ ដោយមើលឃើញពីផលំបាករបស់បងប្អូនកសិករក្នុងតំបន់ក្នុងការស្វែងរកទីផ្សារដើម្បីលក់កសិផលដែលផលិត និងច្នៃបាន សមាគមក្នុងស្រុកមួយបានបង្កើតឡើងដើម្បីជួយសម្រួលដល់ដំណើរការទីផ្សាររបស់ផលិតផលក្នុងស្រុកទាំងនេះ ដោយធ្វើយ៉ាងអាចជួយលើកកម្ពស់គុណភាពនៃការផលិត និងកម្រិតជីវភាពគ្រួសារកសិករឲ្យកាន់តែល្អប្រសើរ។

សមាគមអ្នកដាំបន្លែសុវត្ថិភាព សៀមរាប ឬ The Green Famers Siem Reap មាទីតាំងនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលជាសមាគមក្នុងស្រុកមួយជួយលក់បន្តនូវកសិផលធម្មជាតិ សរីរាង្គ ក៏ដូចជាផលិតផលកែច្នៃមួយចំនួនទៀតរបស់បងប្អូនកសិករខ្មែរក្នុងតំបន់ក្រោមកិច្ចសហការជាមួយនឹងអង្គការ អាគ្រីស៊ុត។

លោក ឆង សាវៃ ប្រធានសមាគមខាងលើបានមានប្រសាសន៍ថា ៖
“យើងបង្កើតសមាគមនេះឡើងគឺដើម្បីដោះស្រាយបញ្ហាចំពោះមុខមួយចំនួនជួយសម្រួលដល់បងប្អូនប្រជាកសិករខ្មែរក្នុងតំបន់ ដូចជា បញ្ហាផលិតកម្មដែលពុំអាចផលិតគ្រប់មុខតាមតម្រូវការ បញ្ហាគុណភាព ក៏ដូចជាអនាម័យ បញ្ហាទំនាក់ទំនងដែលបងប្អូនកសិករយើងនៅប្រឈមច្រើន ជាពិសេសពាក់ព័ន្ធទៅនឹងដើមទុនតែម្ដង”

លោកបន្តថា សមាជិកក្នុងសមាគមបច្ចុប្បន្នមានផលិតនូវផលិតផលពីរប្រភេទ គឺកសិផលស្រស់ និងផលិតផលកែច្នៃ ដែលក្នុងនោះផលិតផលស្រស់រួមមានបន្លែ ផ្លែឈើ ឯប្រភេទកែច្នៃមានបែងចែកជាក្រុមតូចៗផ្សេងទៀតគឺ គ្រឿងទេសស្ងួត ដូចជា តែខ្ញី តែស្លឹកគ្រៃ ម្សៅរមៀត ម្សៅខ្ជាយ ភេសជ្ជៈ ប្រងក្រអូប និងថ្នាំពុលធម្មជាតិជាដើម។

ប្រធានសមាគមរូបនេះបានបន្ថែមថា កសិផលស្រស់ដែលត្រូវបានចែកជាពីរផ្នែកផ្សេងទៀត គឺប្រភេទបន្លែសុវត្ថិភាព និងសរីរាង្គ ដែលបន្លែសរីរាង្គគេផ្ដោតលើ សាលាដ៍បែបអឺរ៉ុបមួយមុខប៉ុណ្ណោះ។ ចំពោះលទ្ធភាពក្នុងការផលិតសាលាដ៍បែបអឺរ៉ុបគេអាចផ្គត់ផ្គង់បានប្រមាណ ២តោនក្នុងមួយខែ ហើយផលិតផលកែច្នៃអាចផលិតបានប្រមាណ ១៥០គីឡូក្រាមក្នុងមួយខែ ខណៈបច្ចុប្បន្នបងប្អូនកសិករដែលជាសមាជិករបស់សមាគមអ្នកដាំបន្លែនេះមានប្រមាណ ៣៧៣គ្រួសារ មកពី ៥ស្រុកគឺ ស្រុកសៀមរាប បន្ទាយស្រី ប្រាសាទបាគង ពួក និងស្រុកស្វាយលើ។ សមាជិកទាំងនេះសុទ្ធសឹងទទួលបានការបណ្ដុះបណ្ដាលពីអង្គការអាគ្រីស៊ុត ទាំងផ្នែកកសិកម្ម និងអាក្រូអេកូឡូស៊ី និងបានចូលហ៊ុន ក៏ដូចជាបង់ថ្លៃសមាជិកភាពផងដែរ។ ដោយឡែកទាក់ទងទៅនឹងទីផ្សារវិញឃើញថា ផលិតផលរបស់សមាគមអ្នកខេត្តសៀមរាបនេះមានផ្គត់ផ្គង់នៅតាមបណ្តាផ្សារទំនើប ភោជនីយដ្ឋាន សណ្ឋាគារ ក៏ដូចជាលក់រាយនៅតាមផ្សារក្នុងតំបន់ និងសហគមន៍ផងដែរ។
គួរបញ្ជាក់ដែរថា សមាគមអ្នកដាំបន្លែសុវត្ថិភាព សៀមរាប ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ២០១៨ និងបានចុះបញ្ជីរនៅក្រសួងមហាផ្ទៃនៅខែធ្នូ ឆ្នាំដដែល ដោយក្នុងការចាប់ផ្ដើមដំបូងគឺមិនបានចាយទុនអ្វីឡើយ ពោលគឺលោក ឆង សាវៃ កៀរគរប្រមូលប្រជាកសិករ ហើយធ្វើការប្រមូលហ៊ុនគ្នាពីសំណាក់សមាជិកដើម្បីមកចាប់ផ្ដើមរួមគ្នានៅក្នុងសហគមន៍ ហើយចាប់ដំណើរការទាំងអស់គ្នា។
យ៉ាងណាក៏ដោយ នៅក្នុងកិច្ចដំណើរការបង្កើត និងប្រតិបត្តិការ សមាគម អ្នកដាំបន្លែសុវត្ថិភាព សៀមរាប ឬ The Green Famers Siem Reap ក៏មានជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ការផ្គត់ផ្គង់គឺនៅមានទំហំតូចនៅឡើយ ខណៈតម្រូវការទីផ្សារ ក៏ដូចជាភោជនីយដ្ឋាន និងសណ្ឋាគារដែលចាំទទួលទិញមានច្រើន។ ក្រៅពីនេះ ការដឹកជញ្ជូនកសិផលស្រស់ទៅកាន់ទីក្រុងក៏នៅតែចោទជាបញ្ហាមួយផងដែរ។ នេះជាអ្វីដែលប្រធានសមាគមខាងលើបានលើកឡើង។
សម្រាប់ថ្ងៃអនាគត លោក ឆង សាវៃ ប្រធានសមាគមអ្នកដាំបន្លែសុវត្ថិភាព សៀមរាប បានបង្ហាញពីចក្ខុវិស័យរបស់សមាគមផងដែរ ដោយលោកចង់ឱ្យបងប្អូនប្រជាជនកម្ពុជាងាកមកជួយគាំទ្រផលិតផលក្នុងស្រុកឲ្យបានច្រើន ហើយលោក និងក្រុមការងារនឹងព្យាយាមស្វែងរកទីផ្សារ ក៏ដូចជាបង្កើតជាសហគ្រាសមួយដើម្បីគាំទ្រផលិតផលខ្មែរ ក៏ដូចជាជួយដល់សេដ្ឋកិច្ចគ្រួសារបងប្អូនកសិករខ្មេរផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content