ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ព្រលានយាន្តហោះ​នៅកម្ពុជា​គ្រោងពង្រីក​វិសាលភាពព្រលានយន្តហោះ​នៅ​ខេត្តព្រះសីហនុ​បន្ថែម​

ភ្នំពេញ ៖ កម្ពុជា​គ្រោងនឹង​ពង្រីក​ព្រលានយន្តហោះអន្តរជាតិ​ក្រុង​ព្រះសីហនុ​ដើម្បីទទួល​ជើងហោះហើរ​បន្ថែ​ម​​ ខណៈ​បច្ចុប្បន្ន​នេះ ព្រលានយន្តហោះអន្តរជាតិ​ក្រុងព្រះសីហនុ​ទទួល​បានជើងហោះហើរ​​ក្រោម​១០​ជើង​​ប៉ុណ្ណោះក្នុងមួយថ្ងៃ ។​

បើតាមកិច្ច​ជំនួប​ជាមួយ ​ឯកឧត្តម​ ស៊ុន​ ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី​ និងជា​អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវ​ឌ្ឍន៍​កម្ពុជា លោក ​Emmanuel Menanteau ប្រធាន​ប្រចាំតំបន់​ក្រុមហ៊ុន VINCI បានឱ្យដឹងថា​ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ព្រលានយន្តហោះអន្តរជាតិ​ក្រុងព្រះសីហនុ  ដោយ​នឹង​សាងសង់​ចំណត​អ្នកដំណើរ​ថ្មី​នៅក្នុ​ងអាកាស​យានដ្ឋាន​មួយនេះ និង​គ្រោង​បញ្ចប់នៅឆ្នាំ២០២៦​ខាងមុខ ។​

គម្រោងសាងសង់​ចំណត​អ្នក​ដំណើរ​ថ្មីនេះ នឹងអាច​បង្កើនជើង​ហោះហើរ​​នៃអាកាស​យានដ្ឋានអន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ដោយបច្ចុប្បន្ន​នេះ ក្នុងមួ​យថ្ងៃអាកាស​យានដ្ឋានអន្តរជាតិ​មួយនេះទទួល​បានជើង​ហោះ​ហើរត្រឹមតែ៦ជើងប៉ុណ្ណោះ ខណៈអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួល​បាន​ប្រមាណ១២០​ជើង និង​អា​កា​ស​​យានដ្ឋានអន្តរជាតិ​សៀមរាប​ទទួល​បានជើងហោះហើរ​ចំនួន​៤២​ជើង​ក្នុងមួយថ្ងៃ ។

នៅក្នុងកម្មវិធីពិសេស​ជំរុញការ​វិនិយោគនៅក្នុង​ខេត្តព្រះសីហនុ សម្ដេច​មហា​បវរធិបតី​ហ៊ុន ម៉ាណែត បាន​មាន​ប្រសាសន៍​ឱ្យ​ថ្នាក់ដឹកនាំខេត្ត​ក៏ដូចជា​មន្ត្រីពាក់​ព័ន្ធទាក់ទាញភ្ញៀវទេសចរ​​មកលេង​ខេត្តព្រះសីហនុ​កាន់​តែ​​ច្រើន ជាពិសេស​ជំរុញភ្ញៀវ​ដើរកម្សាន្ត​តាមកោះ​នានា​ក្នុង​ខេត្តព្រះសីហនុ​ឱ្យ​បានកាន់តែច្រើន​ដោយ​ស​ម្ដេ​ច​​ប្រ​កាស​បិទ​ក្លិប​បាញ់កាំភ្លើងឯកជនទាំងអស់ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវ​ទេសចរជាតិ​ និង​អន្តរ​ជាតិ​មកលេង​ខេត្ត​នេះ​កាន់តែច្រើន ។​ ​

នៅមុន​វិបត្តិ​កូវី​ដ១៩​ ​ខេត្តព្រះសីហនុ​ជាខេត្ត​គោលដៅទេសចរណ៍​ និ​ងវិនិយោគ​មួយ​ក្នុង​ចំណោម​តំបន់​ប៉ូ​ល​សេដ្ឋកិច្ចសំខាន់ៗរបស់​កម្ពុជា ហើយ​ព្រលានយ​ន្ត​ហោះអ​ន្ត​រជាតិ​កង​កេង ខេត្តព្រះ​សីហនុ ក៏​មានភាព​មមាញឹក​ ដោយ​មានជើងហោះហើរ​មកពីគោល​ផ្សេងៗ​ចុះ​ចត​នៅព្រលានយន្តហោះមួយនេះ ជាពិសេស​មកពី​ព្រលានយន្តហោះ​មួយចំនួនក្នុង​ប្រទេស​ចិន ព្រលានយន្តហោះមកពីប្រទេសម៉ាឡេស៊ីជាដើម ។ រហូត​ដល់​ឆ្នាំ២០២០ គ្រាដែលពិភពលោក​​បានជួ​បវិបត្តិ​កូវីដ​១៩ ព្រលានយន្តហោះ​ក៏បាន​ធ្លាក់ចុះនូវ​សកម្មភាព​អ្នកដំណើរ​ និងជើងហោះហើរ​ជាប​ន្ត​បន្ទាប់​ ។​

គួរ​បញ្ជាក់ថា អាកាស​យានដ្ឋានអន្តរជាតិ​ខេត្តព្រះសីហនុ ត្រូ​វបានគ្រប់គ្រង​​ និង​អភិវឌ្ឍន៍​ដោយក្រុមហ៊ុន VINCI របស់​ប្រទេស​បារាំង រួមទាំង​ព្រលាន​យន្ត​ហោះ​អន្ត​រ​ជាតិភ្នំពេញ​និង សៀមរាប​ចាស់​ផងដែរ ប៉ុន្តែ​ក្រោយមក​ព្រលានយន្តហោះសៀមរាប​ចាស់​ក៏បាន​បិទ​ដោយសារតែព្រលានយន្តហោះ​អន្តរជាតិសៀមរាប​អង្គរ​បើក​​ដំណើរការ​ជំនួស​វិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ