អភិបាលខេត្តព្រះសីហនុ ធានា​សុវត្ថិភាព​ចំពោះ​វិនិយោគិនចិន​ដែល​មក​វិនិយោគក្នុងខេត្ត​

ភ្នំពេញ ៖​ អភិបាលខេត្តព្រះសីហនុ ថ្លែងពីការធានា​សុវត្ថិភាព​ចំពោះ​វិនិយោគិនចិន​ដែលមានបំណង​មក​វិនិយោគនៅក្នុងខេត្តដែលកំពុងមានសក្ដានុពល ប្រកបដោយទំនួលខុសត្រូវខ្ពស់។ ការថ្លែងរបស់លោកអភិបាលខេត្ត គួច ចំរើន ត្រូវបានធ្វើឡើងនៅក្នុង​វេទិកា​ជំរុញ​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ខេត្ត​ជាំង​ស៊ូ​ ប្រទេស​ចិន កាលពីថ្ងៃដើម​សប្ដាហ៍កន្លងទៅ​នេះ

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍​បន្តថា ខេត្តព្រះសីហនុ​ ត្រូវ​បានរាជរដ្ឋាភិបាល​កំណត់​ជា​តំបន់ប៉ូល​សេដ្ឋកិច្ច​ពិសេស ហើយ​រដ្ឋបាល​ខេត្តក៏បានកំណត់​ទីតាំង​ដី​សម្រាប់​វិនិយោគ​ទៅតាមសក្ដានុពល​នៃការ​វិនិ​យោគ ដូចជា​តំបន់​ណា​ត្រូវ​វិនិ​យោ​គ​លើ​សណ្ឋាគារ តំបន់​ណា​ត្រូវ​វិនិយោគ​លើ​លំនៅឋាន ឧស្សាហកម្ម ពាណិជ្ជកម្ម​ជាដើម ។​ ការ​បែងចែក​កំណត់​ប្រភេទដីទៅតាម​ប្រភេទ​នេះ​គឺ​ស​ម្រួ​ល​​ដល់វិនិយោគិន​ក្នុងកា​រស្វែងទីតាំង​​វិនិយោគទៅលើ​គម្រោងរបស់ពួកគេ ។

លោក ​ជា កុកហុង នាយក​គម្រោង​អង្គភាពគ្រប់គ្រង​គម្រោង​រៀបចំផែនការ​មេ​ ដើម្បីអភិវឌ្ឍន៍​ប្រែក្លាយ​ខេត្ត​ព្រះ​​សីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ ក៏បាន​មានប្រសាសន៍​នៅ​មុខ​​វិនិយោគិន​ចិន​ខេត្តជាំងស៊ូ​ ឱ្យ​ដឹ​​ង​ថា​ ខេត្តព្រះសីហនុ​ជាខេត្ត​ដែលមានភាព​ទាក់ទាញ​លើ​ការ​វិនិយោគ ជាពិសេស​វិស័យ​អចលនទ្រព្យ​ ។

នៅក្នុងឱកាសជាមួយគ្នានេះដែរ ប្រធាន​សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តជាំង​ស៊ូ លោក លាវ ចុង​ បានសន្យា​ថា​ នឹង​ជំរុញ​វិនិ​យោ​គិន​​ចិនឱ្យ​សិក្សា​ស្វែងរក​ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​នៅ​ក្នុង​​ខេត្ត​ព្រះសីហនុ ខណៈដែល​ច្បាប់​​វិនិយោគ​ថ្មីរបស់ព្រះរាជាណាចក្រ​កម្ពុជា​ក៏បានជួយ​សម្រួលដល់​វិនិយោគិន​បរទេស​ជាច្រើន ដូច្នេះ​​នេះគឺជាឱកាស​ដ៏ល្អ​សម្រាប់​វិនិយោគិន​ចិន​​ដែលចង់មកវិនិយោគ​នៅកម្ពុជា ។

បើតាម​ឯកឧត្តម ​ឡុង ឌីម៉ង់ អ្នកនាំពាក្យ​រដ្ឋបាលសាលា​ខេត្តព្រះសីហនុ បានឱ្យដឹងនាពេលកន្លងមកថា រដ្ឋ​បា​ល​ខេត្តព្រះសីហនុ​បាន និងកំពុង​រៀបចំក្រុមការងារ​សម្របសម្រួល​ ទាក់ទា​ញ​​អ្នកវិនិយោគក្នុង ​និ​ង​ក្រៅ​ប្រ​ទេស​ ដើម្បីចូលមក​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជាឱ្យ​បាន​កាន់តែច្រើន​ឡើង​បន្ថែមទៀត ហើយសម្រាប់អគារ​ដែលជាប់គាំង​នាពេលកន្លងមក​ក៏​ត្រូ​វ​បាន​រដ្ឋបាលខេត្តព្រះសីហនុ​កំពុ​ងដោះស្រាយ ​​និង​ខ្លះទៀត​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​បន្តលើអគារ​ជាប់គាំង​ទាំង​នោះឱ្យដំណើរ​ទៅមុខ​ជា​បន្តបន្ទាប់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ