កម្មវិធីពិសេស​ជំរុញកា​រវិនិយោគ​នៅខេត្តព្រះសីហនុ ចាប់ផ្ដើម​ហុច​ផលជា​បន្តបន្ទាប់​ហើយ​

ភ្នំពេញ ៖​ កាលពីចុងឆ្នាំ២០២៣​កន្លងទៅនេះ​ រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវ​កម្មវិធីពិសេស ​ជំរុញការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ ដោយបានលើកលែងពន្ធមួយចំនួន​ដល់​វិនិយោគិន​ដែលចូលមកបណ្ដាក់​ទុ​ន​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ និ​ងវិនិយោគិន​ដែល​មកបន្ត​ការ​វិនិយោគលើ​គម្រោ​ងអគារ​ដែល​ជាប់​គាំ​ង​​​​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ។ ជាលទ្ធផល​មក​ដល់​ពេលនេះ កម្មវិធី​ពិសេស​ជំរុញការ​វិនិយោគខេត្ត​ព្រះ​សី​ហ​នុ​ចាប់ផ្ដើម​ទទួល​ផលជា​បណ្ដើរៗហើយ ដោយមាន​វិនិយោគិនក្នុង និងក្រៅ​ប្រទេសជាច្រើនដាក់ទុន​វិនិយោគ​លើ​គម្រោ​ង​នា​នា​ក្នុង​ខេត្តព្រះសីហនុ ជាពិសេស​គម្រោងដែលជាប់គាំង​កន្លងមក​ ។​

លោក​ សៅ​ ហុក ប្រធានក្រុមហ៊ុន​ KW Cambodia សាខាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា​ ចាប់តាំងពី​រាជរដ្ឋាភិបាលបានដាក់​ចេញនូវ​កម្មវិធី​ពិសេស​ជំរុញការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហនុ លោក​សង្កេតឃើញថា​មាន​វិនិយោគិនក្នុង ​និ​ងប្រទេស​ជាច្រើន​បានចូលមកបណ្ដាក់ទុនវិនិយោគជា​បន្តបន្ទាប់។

លោកបន្តថា​ មួយ​រយៈចុងក្រោយនេះ អគារ​ដែលជាប់គាំង​សាងសង់​មិនទាន់រួច ត្រូវ​បានម្ចាស់​អគារ​ដែល​ជា​ជនជាតិ​ខ្មែរ ឬក៏​បរទេស​បានចាប់ផ្ដើម​ដំណើរការ​សាងសង់ឡើង​វិញ ខ្លះ​មាន​លទ្ធភាព​ត្រឹម​ជាន់ទី២ ឬទី៣ គឺ​ធ្វើ​ទៅតាមលទ្ធភាព​ ខ្លះទៀត​ក៏បានបញ្ចប់ទាំង​ស្រុង និងកំពុង​ស្វែង​រកដៃគូអាជីវកម្ម​ដើម្បីដំណើរការ​អគារ​ទាំង​នោះ ។​

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​រូប​នេះ​បាន​បន្ថែមថា ស្រ​បនឹង​ការ​វិនិយោគលើអគារ​ទាំង​នោះ​ ក៏មាន​គម្រោង​ថ្មីៗមួយចំនួន​បាន​ចាប់ផ្ដើមដំណើរការ​នៅក្នុង​ខេត្តមួយនេះផងដែរ ដូចជា​គម្រោង​​សណ្ឋាគា​រផ្កាយ​៥​ និង​គម្រោង​មួយចំនួន​ទៀត​​ ។ តាមរយៈសកម្មភាព​នេះ ធ្វើឱ្យតម្រូវការ និងការទិញលក់ដីធ្លី​នៅក្នុងខេត្តព្រះសីហ​នុ​ក៏ចាប់ផ្ដើម​កម្រើកឡើង​វិញ ប៉ុន្តែ​តម្លៃ​នៅ​មិនទាន់មានការប្រែប្រួល​នោះទេ ពោលគឺ​នៅរក្សា​ដដែល​ ។​

បើតាមឯកឧត្តម​ ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា​ គិតមកដល់​បច្ចុប្បន្ន​នេះ មាន​គ​ម្រោ​ង​​​ជាច្រើន​បានស្នើ​សុំ​បន្ត​ដំណើរការ​​​ជាច្រើន​គម្រោង​ក្នុងពេល​រាជ​រដ្ឋា​ភិ​បា​ល​​បាន​ផ្ដល់ការ​លើកទឹកចិត្ត​ ។ ក្រៅពីនេះ​ក៏មានគម្រោង​ថ្មីៗ បានដាក់ស្នើ​សុំ​ការ​វិនិយោគ​នៅក្នុង​ខេត្តមួយនេះដែរ ។​

នៅ​ក្នុងជំនួបជាមួយ​វិនិយោគិន​ហុង​កុង​ចំនួន ១៣ក្រុមហ៊ុន​​ដែល​មកទស្សនកិច្ច និងស្វែងរ​ការ​វិនិយោគ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​នៅចុង​ខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ឯកឧត្តម ​ស៊ុន ចាន់​ថុល​ ឧបនាយករដ្ឋមន្ត្រី និងជាអនុ​ប្រធានទី​១​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញពី​សក្ដានុពល​នៃវិនិយោគនៅក្នុងខេត្ត​ព្រះសីហនុ ដើម្បី​បង្ហាញដល់​វិនិយោគិន​ហុងកុង​ទាំង​នោះ  ។

ឯកឧត្ត​ម​បានមានប្រសាសន៍ថា​ ខេត្តព្រះសីហនុ មានផ្លូវល្បឿនលឿន តភ្ជាប់់ពីភ្នំពេញ មានកំពង់ផែ​ទឹកជ្រៅ ហើយ​នៅពេលអនាត​ឆាប់ៗនេះ ចំណតផែទឹកជ្រៅមួយទៀត​ដែលបានបើក​ការដ្ឋាន​កាល​ពី​ពេល​ក​ន្ល​ង​ទៅ​នេះ​ ​ក៏នឹ​ង​ត្រូវ​សាងសង់រួចរាល់​ ដូច្នេះវានឹង​អនុញ្ញាតឱ្យ​នាវា​ធំៗ​អាចចូលចត​នៅក្នុង​កំពង់ផែទឹក​ក្រុង​ព្រះ​សី​ហ​នុ​​បាន​។ ​ក្រៅពីនេះ នៅក្នុង​ខេត្តព្រះសីហនុ ក៏មានផ្លូវ​ជាច្រើនខ្សែ​ត្រូវ​បានវិនិយោគ​អស់ទឹកប្រាក់រាប់រយ​លានដុល្លារ ដើម្បីសម្រួលដល់ការ​ធ្វើដំណើររបស់ទេសចរ ​និង​វិនិយោគិន​ទៅលេង​ខេត្តព្រះសីហនុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *