សិង្ហបុរី ៖ គម្រោងសាងសង់ទីក្រុងបៃតងដ៏អស្ចារ្យមួយនៅចំកណ្តាលប្រទេសសិង្ហបុរី ឬ Forest Town ត្រូវបានអ្នកជំនាញជាច្រើនមើលឃើញថា វានឹងអាចក្លាយទៅជាគំរូមួយក្នុងការផ្លាស់ប្តូររបៀបរបបរស់នៅនៃពលរដ្ឋក្នុងទីក្រុងជាមិនខាន និងជារៀងរាល់រហូត។
ទីក្រុងថ្មីដែលមានឈ្មោះ Tengah ថាជាដែនដីអភិវឌ្ឍបែបអេកូឡូស៊ី និងគ្រោងមានវត្តមានរបស់លំនៅដ្ឋានសរុបដល់ទៅ ៤២ ០០០ ខ្នងគ្មានអគារខ្ពស់ៗច្រើនឡើយ ដែលអាចឲ្យពលរដ្ឋមើលឃើញផ្ទៃមេឃស្រឡះជាងតំបន់ណាណាទាំងអស់ក្នុងប្រទេស ជាពិសេសគឺមិនមានការអនុញ្ញាតឲ្យមានការប្រើប្រាស់រថយន្តនៅក្នុងទីក្រុងថ្មីនេះឡើយ។
រាល់ផ្លូវធ្វើដំណើរទាំងឡាយសម្រាប់រថយន្ត និងចំណតត្រូវបានយកទៅឲ្យដំណើរការនៅពីក្រោមដីទាំងអស់ដែលវានឹងទុកឲ្យទីធ្លាទាំងអស់នៅក្នុងទីក្រុងសម្រាប់តែការរស់នៅ ការធ្វើដំណើរដោយកង់ និងកសិដ្ឋានបែបសហគមន៍ប៉ុណ្ណោះ។ នៅតាមទីសាធារណៈ ភ្លើងអគ្គិសនីត្រូវបានបំពាក់ ប៉ុន្តែជាប្រភេទស្វ័យប្រវត្តិដែលមានន័យថានៅពេលដែលមានមនុស្សដើរឆ្លងកាត់ទើបភ្លើងទាំងនោះបើកដោយខ្លួនឯងដើម្បីសន្សំសំចៃភ្លើងអគ្គិសនី។

ប្រព័ន្ធខ្យល់ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ដែលធានាឲ្យមានការទទួលបានខ្យល់បរិសុទ្ធនៅស្ទើរគ្រប់អគារលំនៅដ្ឋានទាំងអស់របស់ទីក្រុងថ្មីបូករួមទាំងប្រព័ន្ធធ្វើឲ្យត្រជាក់ និងប្រព័ន្ធកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត និងការបំពុលអាកាសផង ខណៈដែលការប្រើប្រាស់ទៅលើថាមពលអគ្គិសនី និងទឹកត្រូវបានដាក់បញ្ចូលជាមួយនឹងបច្ចេកវិទ្យាដែលអាចឲ្យពលរដ្ឋក្នុងការគ្រប់គ្រង និងមើលទិន្នន័យទាំងអស់តាមរយៈកម្មវិធីរបស់ទូរស័ព្ទ App ។

នៅជុំវិញទីក្រុងទាំងអស់ ព្រៃក្រាស់ជម្រៅប្រហែលជា១០០ម៉ែត្រត្រូវបានគេរៀបចំឡើងជារបងដែលវាក៏នឹងក្លាយទៅជាទីជម្រករបស់សត្វព្រៃមួយចំនួនផងដែរ។ តាមផែនការ អាផាតមិនដំបូងបង្អស់របស់ទីក្រុងថ្មី Tengha នឹងត្រូវសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។
Tengha គឺជាផ្នែកមួយនៃការអភិវឌ្ឍបៃតងរបស់សិង្ហបុរី ឬ Singapore Green 2030 ដែលក្នុងផែនការមេត្រឹមឆ្នាំ២០៣០ រាល់លំនៅដ្ឋាន និងគ្រប់កន្លែងនៅក្នុងទីក្រុងនឹងចំណាយ
ពេលត្រឹមតែ១០នាទីប៉ុណ្ណោះដើម្បីដើរដោយថ្មើរជើងទៅដល់សួនឧទ្យានណាមួយ និងកាន់តែធ្វើឲ្យបាននូវទីតាំងបៃតងក្នុងទំហំរហូតទៅដល់១០គីឡូម៉ែត្រក្រឡា ផែនការដាំដើមឈើក្នុងទីក្រុងឲ្យបាន១លានដើម ព្រមទាំងបង្កើន ផ្លូវសម្រាប់ធ្វើដំណើរដោយកង់ឲ្យបានកាន់តែធំទូលាយនៅគ្រប់កន្លែងទាំងអស់ក្នុងទីក្រុងផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content