ធនាគារ SME Bank ផ្តល់កម្ចី ៤៨០លានដុល្លារអាមេរិក ទៅឱ្យសហគ្រាសជាង ៣២០០

ភ្នំពេញ ៖លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានឱ្យ AMS Economy ដឹងថា រហូតមកដល់ចុងខែធ្នូ ឆ្នាំ២០២៣​នេះ ធនាគារ SME Bank បានផ្តល់កម្ចីក្នុងទំហំទឹកប្រាក់ ៤៨០ លានដុល្លារអាមេរិកទៅឱ្យសហគ្រាសជាង ៣ ២០០។ ការផ្តល់កម្ចីទាំងនេះកើតចេញពីយន្តការសំខាន់ៗចំនួន២រួមមាន៖ គម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទាន។

សហគ្រាស​ដែលទទួល​បានកម្ចី រួមមានវិស័យកែច្នៃកសិផល និងកម្មន្តសាលចំនួន ១៦២ លានដុល្លាអាមេរិក ស្មើនឹង ៤១% និងវិស័យផ្សេងទៀត ២៣២ លានដុល្លារអាមេរិក ស្មើនឹង ៥៩% ។

លោកបណ្ឌិត បានបញ្ជាក់ថា បើគិតក្នុងឆ្នាំ២០២៣ ធនាគារបានផ្តល់កម្ចីក្នុងទំហំទឹកប្រាក់ប្រម៉ាណ ៤៧ លានដុល្លារអាមេរិក ដល់ ១៨៨ សហគ្រាស ក្នងនោះមាន​វិស័យ​កែច្នៃកសិផល និងកម្មន្តសាលចំនួន ២២ លានដុល្លាអាមេរិក ស្មើនឹង ៤៦% និង វិស័យផ្សេងទៀត ២៥ លានដុល្លារអាមេរិក ស្មើនឹង ៥៤%។

គួរជម្រាបថា គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទូទៅ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ​គម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ សហគ្រិនទូទៅ​អាចប្រើប្រាស់គម្រោង​ហិរញ្ញប្ប​ទានដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មី។

សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរយ៉ាងហោច ៥១%,សហគ្រាសធុនតូច និងមធ្យម ស្ថិតក្នុងវិស័យអាទិភាព និងបានចុះបញ្ជីអាជីវកម្ម ត្រូវបានលើកទឹកចិត្ត។

អាជីវកម្មទាំងឡាយដែលស្ថិតនៅក្នុងវិស័យអាទិភាពមានដូចជា ៖ ផលិតកម្ម និងការកែច្នៃចំណីអាហារ,សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំដោយសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ,កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ប្រចាំថ្ងៃ,កម្មន្តសាលដែលផលិតគ្រឿងបង្គំ ឬ គ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត,កម្មន្តសាលដែលផលិតឧបករណ៍វេជ្ជសាស្ត្រ និងឱសថ,កម្មន្តសាលដែលផលិតទំនិញបម្រើឲ្យវិស័យទេសចេរណ៍,អាជីវកម្មលើការស្រាវជ្រាវ និង​អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍ និងអាជីវកម្មទាំងឡាយដែលគាំទ្រវិស័យអាទិភាព។

ចំណែកគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នៅក្នុងជំហានទី២ (“SCFS-II”) ជាគម្រោងដែលមានលក្ខណៈ ប្រហាក់ប្រហែលទៅនឹងគម្រោង​សហ​ហិរញ្ញប្បទាន ជំហានទី១ ដែរ តែ​គម្រោង​ទី២ នេះត្រូវបានកែសម្រួលឲ្យមានលខ្ខខណ្ឌប្រសើរជាងមុន ស្របតាមគោលដៅរបស់រាជរដ្ធាភិបាល ដើម្បីជួយសម្រួល​ដល់​ការផ្តល់សេវាហិរញ្ញវត្ថុជូនដល់សហគ្រាសដែលចុះបញ្ជី និងមិនចុះបញ្ជី យ៉ាងមានប្រសិទ្ធភាព និងស្ថេរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុង​គោលបំណងដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនការនាំចេញ។

អាជីកម្មទាំងឡាយដែលស្ថិតនៅក្នុងវិស័យអាទិភាពរួមមាន ៖ ផលិតកម្ម និងការកែច្នៃចំណីអាហារ,សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំដោយសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ,កម្មន្តសាលដែលផលិត ទំនិញប្រើប្រាស់ប្រចាំថ្ងៃ,កម្មន្តសាលដែលផលិតគ្រឿងបង្គំ ឬ គ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត,កម្មន្តសាលដែលផលិតឧបករណ៍វេជ្ជសាស្ត្រ និងឱសថ,​កម្មន្តសាលដែលផលិតទំនិញបម្រើឲ្យវិស័យទេសចេរណ៍,អាជីវកម្មលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍ និងអាជីវកម្មទាំងឡាយដែលគាំទ្រវិស័យអទិភាព។គម្រោងសហហិរញ្ញប្បទាននេះក៏គាំទ្រផងដែរ ទៅកាន់​វិស័យធម្មតាដូចជាការលក់ដុំ លក់រាយនិងសេវាកម្មផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *