បរទេស ៖ រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ១៧៧ លានដុល្លារអាមេរិក ពីបទរារាំងបង្អាក់ការអភិវឌ្ឍន៍កម្មវិធីរបស់គូប្រជែងក្នុងប្រព័ន្ធប្រតិបត្តិការ Android ដោយគាំទ្រដល់យុទ្ធនាការមួយផ្តោតលើភាពលេចធ្លោរបស់ខ្លួនលើកម្មវិធី (សូហ្វហ្វ៊ែរ)របស់ស្មាតហ្វូន។

ក្រុមនិយ័តករបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Google ដែលធ្វើប្រព័ន្ធប្រតិបត្តិការ Android លើទូរស័ព្ទស្មាតហ្វូនជាង ៨០ ភាគរយនៅជុំវិញពិភពលោកពីបទប្រើប្រាស់អំណាចចរចារបស់ខ្លួនដើម្បីកំចាត់ការប្រកួតប្រជែង ក្រោយចាប់ផ្តើមស៊ើបអង្កេតលើការអនុវត្តដោយមិនស្មើភាពគ្នាដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាមេរិកមួយនេះចាប់តាំងពីឆ្នាំ ២០១៦មក។

គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (KFTC) រកឃើញថា ក្រុមហ៊ុន Google ប្រើកិច្ចព្រមព្រៀងប្រឆាំងការបែកបាក់ (AFA) ដើម្បីបង្កើនភាពលេចធ្លោនៃទីផ្សាររបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១១មក ដោយរារាំងអ្នកផលិតឧបករណ៍ពីការអភិវឌ្ឍន៍កម្មវិធី ឬប្រើកម្មវិធីដែលបានកែប្រែរបស់ប្រព័ន្ធប្រតិបត្តិការ Android ។ ក្រុមអ្នកឃ្លាំមើលនេះ ហាមឃាត់ Google ពីការបង្ខំឱ្យក្រុមហ៊ុនផលិតដូចជា Samsung Electronics Co និង LG Electronics Inc ចុះហត្ថលេខាលើកិច្ចសន្យា AFA និងបញ្ជាឱ្យកែប្រែអ្វីដែលមានស្រាប់។
កាលពីខែសីហា កូរ៉េខាងត្បូងក្លាយជាប្រទេសដំបូងគេ ដែលអនុម័តច្បាប់ដើម្បីដាក់កំហិតលើគោលនយោបាយទូទាត់ប្រាក់របស់ Apple Inc និង Google ដែលបង្ខំឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើតែប្រព័ន្ធទូទាត់ប្រាក់តាមក្រុមហ៊ុនរបស់ខ្លួន។ ច្បាប់នេះចូលជាធរមាននៅថ្ងៃ ១៤ កញ្ញានេះ អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីចៀសវាងការបង់កម្រៃជើងសារដល់ប្រតិបត្តិករធំៗទាំងនេះ និងអាចឱ្យអ្នកប្រើប្រាស់បង់ប្រាក់តាមរយៈប្រព័ន្ធផ្សេងៗវិញ។ ការបញ្ជាឱ្យបង់ប្រាក់ពីនិយតករកាលពីថ្ងៃអង្គារនេះ គឺជាការពិន័យខ្ពស់បំផុតមួយនៅក្នុងប្រទេសពីការរំលោភបំពានលើការត្រួតត្រាទីផ្សារ ដោយមានតែក្រុមហ៊ុនផលិតឈីបសឺម៉ីកុងឌុចទ័រ Qualcomm Inc ប៉ុណ្ណេះដែលធ្លាប់រងទណ្ឌកម្មខ្ពស់ជាងនេះ។
អ្នកស្រី Kim Min-jeong មន្រ្តីម្នាក់របស់ KFTC និយាយថា ចំនួនទឹកប្រាក់ដែលប្រកាសដោយគណៈកម្មការរបស់អ្នកស្រី គឺផ្អែកលើការរកប្រាក់ចំណូលដែល Google រកបាននៅកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ ២០១១ ដល់ខែមេសា។ អ្នកស្រីថា ការផាកពិន័យដែលអាចប្រកាសនៅខែតុលា ឬខែវិច្ឆិកា អាចខ្ពស់ជាងនេះបន្តិច។
ក្រុមហ៊ុន Google ឆ្លើយតបវិញដោយនិយាយថា ប្រព័ន្ធប្រតិបត្តិការ Android បានពន្លឿនការច្នៃប្រឌិតរួមទាំងក្នុងចំណោមក្រុមហ៊ុនកូរ៉េ និងធ្វើឱ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរឡើង ហើយថាខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។ ក្រុមហ៊ុននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖
«សេចក្តីសម្រេចរបស់ KFTC មិនអើពើនឹងអត្ថប្រយោជន៍ទាំងនេះ ហើយនឹងធ្វើឱ្យខូចគុណប្រយោជន៍ដែលអ្នកប្រើប្រាស់»
តែយ៉ាងណាមិញ អ្នកស្រី Joh Sung-wook ប្រធានគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ ហៅកាត់ថា KFTC និយាយថា៖
«សកម្មភាពរបស់គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ មិនត្រូវបានកំណត់ចំពោះតែឧបករណ៍ចល័តនោះទេ ប៉ុន្តែវិធានការកែតម្រូវនេះរួមមានទាំងឧបករណ៍ឆ្លាតវៃផ្សេងទៀតដូចជានាឡិកាឆ្លាតវៃ និងទូរទស្សន៍ឆ្លាតវៃជាដើម»
លោកស្រីបន្តថា៖
«ដូច្នេះ យើងរំពឹងថាការបង្កើតថ្មីនឹងកើតឡើងនៅពេលដែលសម្ពាធប្រកួតប្រជែងនៅក្នុងវិស័យនេះត្រូវបានធ្វើឱ្យសកម្ម»
និយតករកូរ៉េបានបង្កើនការត្រួតពិនិត្យលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅឆ្នាំនេះ រួមទាំងក្រុមហ៊ុនក្នុងស្រុកផងដែរ។ ការការពារអ្នកប្រើប្រាស់ គឺជាចំណុចប្រសព្វនៃវិធានការដែលត្រូវបានរចនាឡើងដើម្បីទប់ស្កាត់អំណាចគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនធំៗ ជាពិសេសក្នុងការអភិវឌ្ឍន៍វិស័យដូចជាសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech Services)ជាដើម។
ថ្មីៗនេះ ក្រុមហ៊ុន Kakao Corp និងបុត្រសម្ព័ន្ធរបស់ខ្លួនផ្សេងទៀត ខាតបង់តម្លៃទីផ្សារជាទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារ ក្រោយវិនិយោគិនស្ថាប័នបរទេសនិងក្នុងស្រុកបោះចោលភាគហ៊ុនរបស់ខ្លួន បន្ទាប់ពីសមាជិកសភាល្បីៗហៅក្រុមហ៊ុនធ្វើប្រតិបត្តិការផ្ដល់សេវាកម្មផ្ញើសារ និងបណ្តាញសង្គមធំបំផុតរបស់ប្រទេសមួយនេះថាជា «និមិត្តសញ្ញានៃការលោភលន់»។
និយតករកូរ៉េនិយាយថា ភាពលេចធ្លោនៃទីផ្សាររបស់ Google នៅក្នុងសង្វៀនទូរស័ព្ទចល័តត្រូវបានពង្រឹងដោយសារតែការរាំងស្ទះដៃគូប្រកួតប្រជែងរបស់ខ្លួន។ ក្រុមហ៊ុន Amazon.com Inc និង Alibaba Group Holding Ltd បរាជ័យក្នុងការបើកដំណើរការអាជីវកម្មទូរស័ព្ទចល័ត ខណៈពេលដែល Samsung និង LG មិនអាចបញ្ចេញឧបករណ៍ដូចជានាឡិកាឆ្លាតវៃ និងឧបករណ៍បំពងសម្លេងជាមួយសេវាកម្មថ្មីទាន់ពេលវេលា ដោយសារតែការរាំងស្ទះរបស់ Google។
ក្រៅពីនេះ KFTC កំពុងស៊ើបអង្កេតករណី ៣ ផ្សេងទៀតដែលទាក់ទងនឹង Google និងការរឹតត្បិតការប្រកួតប្រជែងនៅក្នុងទីផ្សារកម្មវិធី Play Store ការទិញក្នុងកម្មវិធី និងទីផ្សារផ្សាយពាណិជ្ជកម្ម។
ប្រភព៖
- South Korea fines Google over Android smartphone dominance and anti-fragmentation agreements with smartphone makers https://www.scmp.com/tech/big-tech/article/3148668/south-korea-fines-google-over-android-smartphone-dominance-and-anti?utm_source=Twitter&utm_medium=Social&utm_content=article
- S. Korea to fine Google US$177 million for forcing software on devices https://www.shine.cn/biz/tech/2109145035/
- South Korea passes bill limiting Apple and Google control over app store payments https://www.cnbc.com/2021/08/31/south-korea-first-country-to-curb-google-apples-in-app-billing-policies.html

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content