បរទេស ៖ កម្មករនិយោជិតរបស់អេស្ប៉ាញបានចំណាយពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅ តាមអគារ និងលំនៅដ្ឋានមួយចំនួននៅភាគខាងជើងទីក្រុងម៉ាឌ្រីត ដើម្បីដាក់បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ដែលអាចបង្កើតអគ្គិសនីដោយខ្លួនឯង ខណៈដែលគម្រោងមួយនេះស្ថិតនៅក្រោមមូលនិធិផ្តល់ពីសហភាពអឺរ៉ុប។

រដ្ឋាភិបាលប្រទេសអេស្ប៉ាញកំពុងបណ្តាក់ទុនធំលើការធ្វើទំនើបកម្មនៅតាមអគារដែលមានស្រាប់ ដើម្បីធ្វើឱ្យអគារទាំងនោះមានថាមពលអគ្គិសនីប្រសើរគ្រប់គ្រាន់ដោយផ្លាស់ប្តូរទម្លាប់ចាស់ដែលពឹងផ្អែកតែទៅលើថាមពលកែច្នៃបែបប្រពៃណី។ រូបភាពដែលទើបបង្ហាញនៅពេលនេះ វាគឺជាមហិច្ឆតាមួយ ដែលរដ្ឋាភិបាលរបស់អេស្ប៉ាញកំពុងចំណាយស្ទើរតែមួយភាគដប់នៃទឹកប្រាក់ចំនួន ៧០ ពាន់លានផោន ពីជំនួយដែលខ្លួនរំពឹងថា នឹងទទួលបានពីមូលនិធិស្តារសេដ្ឋកិច្ចបន្ទាន់ (emergency coronavirus recovery fund) របស់ប្លុកអឺរ៉ុបបើទោះបី ជាមានការរិះគន់អំពីការប្រើប្រាស់ចំណែកលុយនេះចូលក្នុងវិស័យសំណង់ក៏ដោយ។

កម្មវិធីដែលមានថវិកាចំនួន ៦,៨ កោដិផោន ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះនឹងបង្កើតប្រសិទ្ធភាពបន្ថែមដូចជាការផ្តល់នូវអ៊ីសូឡង់កម្តៅឲ្យកាន់តែល្អប្រសើរជាងមុន បន្ទះថាមពលពន្លឺព្រះអាទិត្យ និងម៉ាស៊ីនបូមកម្តៅនៅក្នុងលំនៅដ្ឋានឯកជន ព្រមទាំងការជួសជុលអគាររដ្ឋាភិបាល និងការសាងសង់លំនៅដ្ឋានសង្គមថ្មី។
រដ្ឋាភិបាលនិយាយថា វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកគោលដៅឆ្នាំ២០៣០ របស់សហភាពអឺរ៉ុបក្នុងការបង្រ្កាបការបំភាយកាបូន ដែលច្រើនជាងមួយភាគប្រាំនៃកាបូបក្នុងប្រទេសអេស្ប៉ាញបានមកពីផ្ទះរបស់ប្រជាជន ហើយគេជឿថា គម្រោងនេះនឹងបង្កើតឱកាសការងារ និងជំនាញបន្ថែមដើម្បីជួយស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយមេរោគកូវីដផងដែរ។
លោកស្រី Teresa Ribera ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកបរិស្ថានរបស់ប្រទេសអេស្ប៉ាញ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា សកម្មភាពនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ដំណើរការសេដ្ឋកិច្ចឡើងវិញ។ លោកស្រីបានបន្ថែមថា ៖
«វាមានសារៈសំខាន់ណាស់ មិនត្រឹមតែចំពោះបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែផលប៉ះពាល់សង្គម ក៏ដូចជាសេដ្ឋកិច្ចដែលបានបណ្តាលមកពីការអភិវឌ្ឍលំនៅដ្ឋានធំៗ ដែលបានសាងសង់តាំងពីទសវត្សឆ្នាំ១៩៦០ និង១៩៧០ ដែលមិនមានលក្ខណៈស្តង់ដារទាក់ទងនឹងប្រសិទ្ធភាព និងសម្ភារៈប្រើប្រាស់»
ក្រុមអ្នករិះគន់និយាយថា ផែនការនេះគឺជារោគសញ្ញានៃទម្លាប់អាក្រក់ចាស់ គឺការពឹងផ្អែករបស់សេដ្ឋកិច្ចអេស្ប៉ាញទៅលើការសាងសង់ជាចលករនៃការរីកចម្រើនជាជាងការវិនិយោគប្រកបដោយផលិតភាព។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content