ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាច្រើនប្រកាសឈានចូលទីផ្សារកម្ពុជា ដែលជាកត្តាមួយជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងដល់ក្រុមហ៊ុនភ្នាក់ងារក្នុងស្រុកក្នុងការចាប់យកចំណែកទីផ្សារ ដូច្នេះហើយក្រុមហ៊ុនស្រុកត្រូវត្រៀមខ្លួនតាមរយៈការបង្កើនចំណេះ ជំនាញ និងសមត្ថភាពដើម្បីឈរជើងបានក្នុងទីផ្សារ។

លោក ច្រឹក សុខ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា វិស័យអចលនទ្រព្យមានភាពទូលំទូលាយតម្រូវឱ្យភ្នាក់ងារក្នុងស្រុកបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែម ដើម្បីត្រៀមប្រកួតប្រជែងក្នុងទីផ្សារ ព្រោះបើទោះបីជាកម្ពុជាកំពុងជួបប្រទះវិបត្តិកូវីដ១៩ ប៉ុន្តែក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិមួយចំនួនបានប្រកាសឈានចូលទីផ្សារកម្ពុជាបន្តបន្ទាប់។

លោកបានថ្លែងបន្តថា ៖
«នេះគឺជាកត្តាដែលក្រុមហ៊ុនភ្នាក់ងារក្នុងស្រុកត្រូវបង្កើនសមត្ថភាព ចំណេះដឹង និងជំនាញផ្នែកអចលនទ្រព្យបន្ថែមទៀត ដើម្បីបង្កើនការប្រកួតប្រជែងក្នុងទីផ្សារ»
លោកបានឱ្យដឹងថា ៖
«ភ្នាក់ងារអចលនទ្រព្យនីមួយៗ នឹងចាប់ផ្តើមចាប់យកចំណែកទីផ្សារផ្សេងៗគ្នា ទៅតាមជំនាញរបស់ខ្លួន ដូចជាផ្នែកលំនៅដ្ឋាន និងអចលនទ្រព្យបែបពាណិជ្ជកម្មជាដើម។ ប្រទេសកម្ពុជានៅតែត្រូវបានភ្នាក់ងារអចលនទ្រព្យជាច្រើនបន្ថែម ដែលមានវិជ្ជាជីវៈលើវិស័យអចលនទ្រព្យ ដោយសារការប្រកួតប្រជែងក្នុងផ្នែកសេវាកម្មមួយនៅមិនទាន់ដល់កម្រិតមួយខ្លាំងខ្លានៅឡើយ ដូច្នេះវានៅទាមទារឱ្យមានការប្រកួតប្រជែងបន្ថែមទៀត»
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យត្រូវពង្រឹងសមត្ថភាព ចំណេះ និងជំនាញបន្ថែម តាមរយៈវគ្គបណ្តុះបណ្តាលផ្សេងៗដែលរៀបចំដោយសមាគម (CVEA) ឬក្រុមហ៊ុនអចលនទ្រព្យ ដែលអាចផ្តល់នូវចំណេះ និងជំនាញកម្រិតខ្ពស់ (Advance) បន្ថែមដល់ពួកគេ ដោយសារភ្នាក់ងារភាគច្រើនទទួលបានត្រឹមជំនាញមូលដ្ឋានគ្រឹះប៉ុណ្ណោះ។ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិថ្មីៗ ដែលបានប្រកាសឈានចូលក្នុងទីផ្សារ មានដូចជាក្រុមហ៊ុន PropNex ក្រុមហ៊ុន FazWaz ជាដើម ខណៈដែលក្រុមហ៊ុនជាច្រើនបានចូលមកជ្រែកក្នុងទីផ្សារអចលនទ្រព្យកម្ពុជារួចទៅហើយរួមមាន Century21 Cambodia, Kw Cambodia, IQI Cambodia, CBRE Cambodia, ERA Cambodia, Coldwell banker, Knight Frank Cambodia ជាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content