នាវាចម្បាំងជប៉ុនខ្នាតយក្សមួយគ្រឿងនឹងចំណាយពេល១ឆ្នាំនៅអាម៉េរិកធ្វើទំនើបកម្មដើម្បីអាចបំពាក់មីស៊ីលបាញ់ចំងាយ១០០០គីឡូម៉ែត្រ

បរទេស ៖ នៅដើមខែតុលានេះ នាវាចម្បាំងខ្នាតយក្សប្រភេទ JS Chokai មួយគ្រឿងរបស់ប្រទេសជប៉ុនបានចាប់ផ្តើមធ្វើដំណើរចាកចេញពីដែនទឹករបស់ខ្លួនឆ្ពោះទៅកាន់ទឹកដីសហរដ្ឋអាម៉េរិកក្នុងគោលបំណងធ្វើទំនើបកម្មអាវុធផង និងដើម្បីហ្វឹកហ្វាត់កងនាវាចរណ៍ផង ជាមួយនឹងបច្ចេកវិទ្យាបំពាក់មីស៊ីលចំងាយឆ្ងាយរបស់អាម៉េរិក Tomahawk cruise missile ដែលអាចបាញ់បានរហូតដល់ប្រមាណ ១០០០គីឡូម៉ែត្រ។

JS Chokai ជាប្រភេទនាវា Kongo-class ដែលអាចបំពាក់មីស៊ីលបញ្ជាពីចំងាយជាច្រើនប្រភេទ ប៉ុន្តែមិនទាន់អាចប្រើប្រាស់ជាមួយនឹង Tomahawk បាននៅឡើយទេ។ វាមានប្រវែងសរុបដល់ទៅ ១៦១ម៉ែត្រនិងទទឹង២១ម៉ែត្រ អាចធ្វើដំណើរក្នុងល្បឿនប្រមាណជា៣០ណត់ ឬជិត៦០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងទម្ងន់ផ្ទុកសរុបដល់ទៅ៩៥០០តោន។ ចំណែកឯមីស៊ីល Tomahawk គឺជាប្រភេទមីស៊ីលយុទ្ធសាស្ត្រដ៏សំខាន់របស់អាម៉េរិកដែលផលិតឡើងសម្រាប់សម្ព័ន្ធមិត្តនៅក្នុងតំបន់។ មីស៊ីលនេះអាចបាញ់បានចំងាយដល់ទៅ១០០០គីឡូម៉ែត្រ ពោលគឺគ្រប់គ្រាន់ក្នុងការវាយប្រហារទីតាំងជាច្រើនរបស់ប្រទេសចិន និងអាចទៅដល់ប្រទេសកូរ៉េខាងជើងផងដែរ។

តាមពិត ផែនការហ្វឹកហាត់ និងធ្វើទំនើបកម្មនេះមិនមែនជារឿងទើបតែអនុម័តនោះទេ ពោលគឺតាំងតែពីដើមឆ្នាំ២០២៤ ដោយរដ្ឋាភិបាលក្រុងតូក្យូបានចុះហត្ថលេខាក្នុងការបញ្ជាទិញមីស៊ីល Tomahawk ដល់ទៅ៤០០គ្រាប់។ កុងត្រាបញ្ជាទិញនេះគឺជាផ្នែកមួយនៃកិច្ចខិតខំក្នុងការពង្រឹងវិស័យការពារជាតិទប់ទល់ទៅនឹងការគំរាមកំហែងនៅក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nakatani បានលើកឡើងបែបនេះថា៖ ពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជានោះទេ ហើយហានិភ័យនៃគ្រោះថ្នាក់និងភាពស្មុគ្រស្មាញកំពុងកើតមាន ខណៈដែលសកម្មភាពយោធារបស់ប្រទេសចិននៅតែជាបញ្ហាប្រឈមដ៏ធំជាងគេបំផុតរបស់ជប៉ុន ជាពិសេសបញ្ហានៅប្រជុំកោះ Senkaku ដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងទាមទារយកទៅគ្រប់គ្រងក្រោមអំណាចរបស់ខ្លួន។

គួរឲ្យដឹងដែរថា សកម្មភាពគ្រោះថ្នាក់ចុងក្រោយនេះប្រទេសចិនបានបង្ហាញសមត្ថភាពថ្មីមួយចំនួន រួមទាំងមីស៊ីលប្រឆាំងនាវាដ៏មានឥទ្ធិពលក្នុងអំឡុងពេលព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *