និន្នាការ AI បានធ្វើឲ្យមនុស្សមិនសូវចាប់អារម្មណ៍រឿងអាមេរិកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា និន្នាការ AI បានធ្វើឲ្យមនុស្សមិនសូវចាប់អារម្មណ៍រឿងអាមេរិកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះដែរ ទាំងពិភពជំនួញ​ និង​ហិរញ្ញវត្ថុសប្បាយចិត្តជាមួយនឹងវត្តមាននៃ ChatGPT របស់ OpenAI ហើយវាបានជំរុញឱ្យភាគហ៊ុនកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យា ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះកើនឡើងផងដែរ។

យ៉ាងណាក៏ដោយ នៅក្រោយពីរឿងវិជ្ជមានផ្នែកបច្ចេកវិទ្យាខាងលើនេះ សេដ្ឋកិច្ចអាមេរិកកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់មួយចំនួន ដែលផ្ទុយស្រឡះពីការកើនឡើងនៃទីផ្សារភាគហ៊ុន។ នេះ​ជា​ហានិភ័យ​សេដ្ឋកិច្ច​សំខាន់ៗ​មួយ​ចំនួន​ដែលអាមេរិកកំពុង​ប្រឈម​មុខ ខណៈដែលនិន្នាការបច្ចេកវិទ្យា AI កំពុងមានប្រជាប្រិយភាព។

ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ដែលជាការកើនឡើងខ្លាំងបំផុតក្នុងរយៈពេល៤ទសវត្សរ៍ ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់។ ស្របពេលដែលធនាគារកណ្តាល Fed បានទទួលជោគជ័យក្នុងការបន្ទាបអតិផរណា និងការឡើងថ្លៃតម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះកម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ៩,១ ភាគរយមកនៅត្រឹម ៤ ភាគរយក៏ដោយ ប៉ុន្តែអត្រាការប្រាក់នៅតែមិនទាន់ធូរស្រាលនៅឡើយ។ បញ្ហានេះអាចធ្វើឱ្យហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដោយសារការខ្ចីប្រាក់ក្នុងអត្រាខ្ពស់បានធ្វើឱ្យប៉ះពាល់ដល់វិស័យធនាគារ និងទីផ្សារអចលនទ្រព្យ។ លើសពីនេះ វិនិយោគិនមួយចំនួនមានការព្រួយបារម្ភថា ភាគហ៊ុនរបស់អាមេរិកនឹងអាចក្លាយជាអ្នករងគ្រោះបន្ទាប់ប្រសិនបើធនាគារកណ្តាល Fed បន្តរឹតបន្តឹងគោលនយោបាយ។

អ្នក​វិភាគ​ទីផ្សារ​ជាន់​ខ្ពស់​របស់ OANDA លោក Kelvin Wong បាននិយាយ​ថា ប្រសិនបើអត្រាការប្រាក់ខ្ពស់នៅយូរជាងនេះទៀត គួបផ្សំនឹងវិបត្តិសេដ្ឋកិច្ចសកលដែលនឹងកើតឡើង នោះអាចធ្ចើឲ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនធ្លាក់ចុះ។ ស្ថានភាពបែបនេះនឹងកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន និងការកើនឡើងតម្រូវការនៃផ្នែកបច្ចេកវិទ្យា។

មិនត្រឹមតែប៉ុណ្ណោះ វិបត្តិអចលនទ្រព្យអាចនឹងកើតឡើងនៅសហរដ្ឋអាមេរិក ដោយទ្រព្យសម្បត្តិរាប់សិបពាន់លានដុល្លារកំពុងគាំងស្ទះ ខណៈដែលអត្រាការប្រាក់ខ្ពស់បានទាក់ទាញអ្នកខ្ចី។ ម្ចាស់អចលនទ្រព្យអាមេរិកបានជួបការលំបាកតាំងពីឆ្នាំមុនមកម្ល៉េះ ដោយសារការកើនឡើងអត្រាការប្រាក់ខ្ពស់ខ្លាំង។ ទន្ទឹមនឹងនេះ ការរឹតបន្តឹងលក្ខខណ្ឌឥណទាន កំពុងបន្ថែមសម្ពាធលើវិស័យនេះ ដោយវាបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីមានភាពវឹកវរក្នុងវិស័យធនាគារក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លើសពីនេះផងដែរ កំណើនយឺតនៃសេដ្ឋកិច្ចចិន ក៏ជាហានិភ័យខាងក្រៅរបស់អាមេរិកផងដែរ។ បើទោះបីជាប្រទេសពីរនេះជាដៃគូប្រកួតប្រជែងក៏ដោយ ប៉ុន្តែពួកគេក៏ជាដៃគូពាណិជ្ជកម្មដែលមិនអាចខ្វះគ្នាបានផងដែរ។ បន្ទាប់ពីចិនបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅឆ្នាំនេះក្រោយពីការបិទប្រទេសក្រោមគោលនយោបាយគ្មានកូវីដ-១៩ ជាច្រើនឆ្នាំមក អ្នកសេដ្ឋកិច្ចសង្ឃឹមថាសេដ្ឋកិច្ចអាស៊ីនឹងជួបប្រទះនឹងការស្ទុះងើបឡើងវិញដ៏រឹងមាំ ប៉ុន្តែវានៅឆ្ងាយពីអ្វីដែលរំពឺងទុក។ សេដ្ឋកិច្ចរបស់ប្រទេសចិនមានបញ្ហាច្រើនជាងអ្វីដែលគេគិតដូចជា ការយឺតយ៉ាវនៃពាណិជ្ជកម្ម តួលេខផលិតកម្មឧស្សាហកម្មខ្សោយ និងបំណុលកើនឡើងជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ