វិភាគជម្លោះយោធា ៖ ចិនខុសពីរុស្ស៊ី ហើយអ៊ុយក្រែនមិនដូចនឹងកោះតៃវ៉ាន់ឡើយ

បរទេស ៖ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីឆ្នាំ២០២២បានក្លាយទៅជាព្រឹត្តិការណ៍ដ៏អាក្រក់មួយជាប្រវត្តិសាស្ត្ររបស់ទ្វីបអ៊ឺរ៉ុប និងមិនធ្លាប់ស្គាល់រសជាតិនេះឡើយគិតចាប់តាំងតែពីពេលបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី២។

ជម្លោះជាយោធាដ៏ធំរវាងប្រទេសជិតខាងគ្នានេះបានធ្វើឲ្យពិភពលោករង្គោះរង្គើរ និងចាប់អារម្មណ៍តាមដានគ្រប់គ្នា ហើយកំពុងបន្តធ្វើឲ្យកើតជាវិបត្តិនយោបាយទៅដល់លោកខាងលិច និងវិបត្តិពាណិជ្ជកម្មនៅតាមផ្លូវទឹករបស់ពិភពលោកផងដែរ។

ជម្លោះនៅតែបន្ត អ៊ុយក្រែនបាត់បង់ទឹកដីមួយចំនួន ជីវិតទាហានទាំងសងខាង និងពលរដ្ឋស៊ីវិលបន្តបាត់បង់ជីវិត បញ្ហាអតិផរណា និងទំនិញឡើងថ្លៃមិនទាន់បានស្ងប់ស្ងាត់នៅឡើយផង បច្ចុប្បន្នមានអ្នកជំនាញជាច្រើនកំពុងព្រួយបារម្ភ និងតែងតែធ្វើការព្យាករណ៍ថា ជម្លោះយោធាស្រដៀងគ្នារវាងមហាយក្សចិន និងកោះតៃវ៉ាន់ក៏នឹងអាចផ្ទុះឡើងក្នុងពេលណាមួយនាពេលខាងមុខនេះដែរ។

ទោះបីជាយ៉ាងណាក្តី ទ្រឹស្តីនេះក៏មិនត្រូវបានគេទទួលស្គាល់ទាំងស្រុងនោះដែរប្រសិនបើជម្លោះដោយយោធារវាងកោះតៃវ៉ាន់ និងចិនអាចកើតឡើង ពីព្រោះគេជឿជាក់ថា ចិនមិនដូចទៅនឹងរុស្ស៊ីនោះទេ ហើយអ៊ុយក្រែនក៏មិនដូចកោះតៃវ៉ាន់នោះដែរ ដូច្នេះ ជម្លោះយោធាដែលអាចផ្ទុះឡើងនឹងមានរូបរាងផ្សេងខុសពីគ្នា។

ចិនខុសពីរុស្ស៊ី

រុស្ស៊ី ស្ថិតនៅក្រោមការដឹកនាំរបស់លោក Putin ជាញឹកញាប់ត្រូវបានគេមើលឃើញថាបានប្រើប្រាស់កម្លាំងយោធានៅក្រៅប្រទេសដែលក្នុងនោះរួមទាំងហ្សកហ្ស៊ី ស៊ីរី និងអ៊ុយក្រែនផង ហើយមិនត្រឹមតែប៉ុណ្ណោះក៏មានទាំងប្រតិបត្តិការយោធាក្នុងរូបភាពជាអន្តរាគមនៅរដ្ឋជាច្រើនដែលចុងក្រោយមានដូចជាកាហ្សាស្ថានជាដើម។ ក្រៅពីនោះរុស្ស៊ីក៏មានទំនាក់ទំនង និងផ្គត់ផ្គង់យោធាទៅដល់ក្រុមប្រដាប់ដោយអាវុធនៅក្នុងប្រទេសទាំងនោះ និងប្រទេសជាច្រើនផ្សេងទៀតដែរ។

ដោយឡែក បើយើងក្រឡេកទៅមើលចិនវិញ ថ្វីត្បីតតែមានសកម្មភាពយោធាញឹកញាប់ដូចគ្នា ប៉ុន្តែក្នុងស្ថានភាពខុសគ្នាគឺត្រឹមតែក្នុងប្រទេស និងប្រតិបត្តិការបង្ក្រាបអំពើហិង្សានិងសកម្មភាពយោធាតាមព្រំដែនប៉ុណ្ណោះ។ បើនិយាយពីបទពិសោធចិននៅក្រៅប្រទេសវិញ កាលពីឆ្នាំ១៩៧៩ម្តងគត់ដែលចិនធ្លាប់ចូលរួមបញ្ជូនយោធាធ្វើអន្តរាគមនិងលុកលុយវៀតណាម ហើយក្រៅពីនោះក៏មានការបញ្ជូនយោធាចូលរួមបេសកកម្មអង្គការសហប្រជាជាតិនៅក្រោយសង្គ្រាមត្រជាក់ផងដែរ។

គិតជាឥទ្ធិពលយោធា តាមរយៈចំំនួនមូលដ្ឋានទ័ពនៅក្រៅប្រទេសវិញ រុស្ស៊ី បច្ចុប្បន្នមានទីតាំងយោធាបរទេសរហូតទៅដល់២០កន្លែង ខណៈដែលចិនមានត្រឹមតែមួយប៉ុណ្ណោះគឺនៅក្នុងប្រទេស Djibouti តាំងតែពីឆ្នាំ២០១៧។

បើនិយាយពីពាណិជ្ជកម្មវិញ រុស្ស៊ី ពិតជាមានការពាក់ព័ន្ធនឹងលោកខាងលិចខ្លាំង ប៉ុន្តែមិនធំ និងច្រើនជាមួយនឹងអាមេរិកដូចជាចិននោះដែរ។

កោះតៃវ៉ាន់មិនដូចនឹងអ៊ុយក្រែន

ជាការពិតដែលអ៊ុយក្រែនមិនមែនជាសមាជិករបស់អង្គការណាតូ ឬសមាជិកភាពរបស់សហភាពអឺរ៉ុបនោះដែរ បើទោះបីជាមានតួនាទីជាព្រំដែនរបស់អឺរ៉ុបក្តី ក៏វាមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអាមេរិកខ្លាំងនោះដែរ ដូច្នេះរុស្ស៊ីបានដឹងជាមុនទៅហើយថា អាមេរិក និងអឺរ៉ុបនឹងមិនលូកដៃដោយផ្ទាល់នោះឡើយ។

ខុសពីកោះតៃវ៉ាន់ ថ្វីត្បិតតែមិនមែនជារដ្ឋដែលទទួលស្គាល់ដោយណាតូ និងអឺរ៉ុប ឬសម្ព័ន្ធមិត្តណា ប៉ុន្តែបើនិយាយពីទំនាក៉ទំនងជាមួយនឹងអាមេរិកវិញគឺមានកម្រិតខ្ពស់គួរឲ្យកត់សំគាល់ ទាំងពាណិជ្ជកម្ម និងយោធា។ ទោះជាមិនបានទទួលស្គាល់កោះតៃវ៉ាន់ក្តី តែអាមេរិកនៅតែបន្តផ្តល់ជំនួយបច្ចេកទេស និងជំនួយយោធាដល់កោះតៃវ៉ាន់ព្រមទាំងការបញ្ជូនមន្ត្រីជាន់ខ្ពស់ជាច្រើនលើកមកកាន់កោះទៀតផង។

គួរឲ្យដឹងដែរថា អ៊ុយក្រែនបច្ចុប្បន្នជាប្រទេសឯករាជ្យទទួលស្គាល់ដោយពិភពលោក និងមានទំនាក់ទំនងកាទូតជាមួយនឹងប្រទេសផ្សេងទៀតដល់ទៅ១៨០បូករួមទាំងចិន និងអាមេរិកផង ប៉ុន្តែកោះតៃវ៉ាន់មិនមានដៃគូផ្លូវរដ្ឋជាផ្លុវការច្រើននោះទេ ហើយពួកគេក៏មិនមែនជាមហាអំណាចអ្វីនោះដែរ។

ដូច្នេះ បើយើងគិតទុកថាជម្លោះដោយយោធារវាងចិន និងកោះតៃវ៉ាន់ពិតជាកើតឡើងមែននោះ វាប្រាកដណាស់ពិតជាមានរូបរាង និងស្ថានភាពផ្សេងគ្នាជាក់ជាមិនខាន ហើយកាន់តែខុសគ្នានោះគឺថារុស្ស៊ី និងអ៊ុយក្រែនអាចវាយប្រហារគ្នាតាមផ្លវគោកបាន ប៉ុន្តែចិន និងកោះតៃវ៉ាន់នឹងអាចប្រើប្រាស់យុទ្ធសាស្ត្រត្រឹមតែផ្លូវទឹក និងផ្លូវអាកាសប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង