ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រមកពីសកលវិទ្យាល័យ Havard សហរដ្ឋអាមេរិកបានប្រកាសក្នុងការទទួលបានជោគជ័យនូវការផលិតបានកូនត្រីរ៉ូបូតមួយប្រភេទដែលជាការទាញយកកោសិកានៃបេះដូងរបស់មនុស្ស ហើយសង្ឃឹមថាវានឹងក្លាយជាកិច្ចការងារដ៏សំខាន់មួយទៀតនៃផែនការធ្វើឲ្យវិស័យសុខាភិបាលកាន់តែមានភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពខ្ពស់នៅក្នុងការព្យាបាលជំងឺ។

កូនត្រីរ៉ូបូត នឹងក្លាយទៅជាសញ្ញាបញ្ជាក់ប្រាប់យ៉ាងច្បាស់ចំពោះពិភពលោកថា ដំណើរការនៃការផលិតបេះដូងសិប្បនិមិ្មត Artifical Heart កំពុងបានឈានជំហ៊ានដ៏ធំអស្ចារ្យមួយទៀត និងអាចក្លាយទៅជាការពិតនៅពេលអនាគត។ បេះដូងសិប្បនិម្មិតដែលនឹងអាចយកទៅប្រើប្រាស់ក្នុងការវះកាត់ផ្លាស់ប្តូរបេះដូងរបស់អ្នកជំងឺ និងព្យាបាលជំងឺបេះដូងធ្ងន់ធ្ងរដែលជឿជាក់ថានឹងអាចជួយសង្គ្រោះមនុស្សបានរាប់ម៉ឺននាក់ក្នុងនាមជាឧបករណ៍កូនកាត់បែបជីវៈសាស្ត្រ ពីព្រោះថាព្រុយខាងក្រោមរបស់វាទាំងសងខាងគឺត្រូវបានអ្នកវិទ្យាសាស្ត្រទាញផលិតចេញពីស្រទាប់កោសិកានៃបេះដូងមនុស្ស ហើយដំណើរការរបស់វាធ្វើឡើងដោយស្វ័យប្រវត្តិ ពោលគឺនៅពេលដែលព្រុយម្ខាងកន្ត្រាក់នោះព្រុយម្ខាងទៀតនឹងរុញចេញទៅវិញហើយវាបានបង្កើតបានទៅជាកាយវិកាដូចជាសត្វត្រីពិតប្រាកដដែលអាចហែលនៅក្នុងទឹក។

ក្រុមអ្នកវិទ្យាសាស្ត្រក៏បានងបង្កើតនូវបច្ចេកវិទ្យាជួយជំរុញបន្ថែមដែលបំពាក់នៅលើខ្លួនត្រីដែលធ្វើយ៉ាងណាឲ្យចង្វាក់លោត និងប្រេកង់របស់វាមានចំនួនកើនឡើងញឹកញាប់ឡើង ហើយជាលទ្ធផលដែលបានមកពីការដកពិសោធនេះត្រីរ៉ូបូតនេះអាចធ្វើការហែលនៅក្នុងទឹកដោយមិនចេះឈប់រហូតទៅដល់១០០ថ្ងៃជាប់គ្នា ហើយនៅពេលដែលវាកាន់តែធ្វើសកម្មភាពហែលច្រើនឡើងកម្លាំងរបស់វាក៏កើនឡើង និងកាន់តែខ្លាំងឡើងផងដែរក្នុងពេលជាមួយគ្នា។
ទោះបីជាយ៉ាងណាក្តី ត្រីរ៉ូបូតគឺនឹងក្លាយទៅជាជាដំណើរបេសកកម្មដ៏វែងឆ្ងាយនៃក្រុមអ្នកវិទ្យាសាស្ត្រប៉ុណ្ណោះក្នុងការបង្កើតឲ្យបាននូវបេះដូងសិប្បនិម្មិតប៉ុណ្ណោះ ពីព្រោះថានៅសល់កិច្ចការងារស្រាវជ្រាវជាច្រើនទៀតដែលស្ថិតនៅក្នុងផែនការដ៏ធំធេងមួយនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content