បង់ក្លាដេស គ្រោងបញ្ចេញលុយខ្ទង់ពាន់លានដុល្លារទិញ J-10 ពីចិន និងក្លាយជាប្រទេសទី៣ដែលមានបំពាក់អាវុធប្រភេទនេះ

បរទេស ៖ ប្រទេសឥណ្ឌា អាចនឹងក្លាយទៅជាប្រទេសតែមួយគត់លើលោកនេះដែលត្រូវឡោមព័ទ្ធទៅដោយប្រទេសជិតខាងដែលមានបំពាក់យន្តហោះចម្បាំងម៉ូដេល J-10 ខណៈដែលប្រទេសចិន ប៉ាគីស្ថាន និងបង់ក្លាដេស សុទ្ធតែជាអ្នកជិតខាងដែលកំពុងមានបញ្ហាព្រំដែនជាមួយគ្នា។

យោងតាមការចេញផ្សាយរបស់ The Defense News បានឲ្យដឹងថា ប្រទេសប៉ង់ក្លាដេស កំពុងធ្វើការងារមួយចំនួនដើម្បីអាចបញ្ជាទិញយន្តហោះចម្បាំងទំនើប J-10 ពីសម្ព័ន្ធមិត្តចិនរបស់ខ្លួន ខណៈបច្ចុប្បន្ននេះមានតែកងកម្លាំងទ័ពអាកាសនៃប្រទេសចិន និងប្រទេសប៉ាគីស្ថានប៉ុណ្ណោះដែលមានយន្តហោះចម្បាំងប្រភេទ J-10 ប្រតិបត្តិការនៅក្នុងកងកម្លាំងទ័ពរបស់ខ្លួន។ ដូច្នេះ បង់ក្លាដេសនឹងអាចក្លាយទៅជាប្រទេសទី៣ដែលមានយន្តហោះចម្បាំងដ៏ទំនើបរបស់ចិនជំនាន់ទី4.5។

មេបញ្ជាការកំពូលទ័ពអាកាសនៃប្រទេសបង់ក្លាដេស លោក Marshal Hasan Mahmood Khan ធ្លាប់បានប្រកាសហើយកាលពីខែមុនថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបណ្តោះអាសន្នគឺបានផ្តល់ភ្លើងខៀវសម្រាប់ការបញ្ជាទិញយន្តហោះចម្បាំងទំនើបៗបូករួមទាំងមីស៊ីលការពារដែនអាកាសផង និងប្រព័ន្ធរ៉ាដាចាប់សញ្ញាចំងាយឆ្ងាយផង។

យ៉ាងណាក៏ដោយ លោក Khan មិនបានអះអាងថាយន្តហោះចម្បាំងដែលត្រូវទិញនោះគឺជា J-10 ឬយ៉ាងណានោះទេ ប៉ុន្តែគេសង្កេតឃើញមានលទ្ធភាពច្រើនដែលបង់ក្លាដេសនឹងបញ្ជាទិញម៉ូដេល J-10CE ពីប្រទេសចិន។ ដំណឹងនេះធ្លាប់ត្រូវបានបង្ហើបកាលពីពេលថ្មីៗនេះរួចមកហើយនៅក្នុងជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសបង់ក្លាដេស និងចិន នៅក្នុងទីក្រុងប៉េកាំង កាលពីខែមិនាកន្លងទៅនេះ ដោយគេសង្ស័យថា បង់ក្លាដេសនឹងចំណាយលុយដល់ទៅខ្ទង់ពាន់លានដុល្លារដើម្បីទិញយន្តហោះចម្បាំង J-10CE យ៉ាងហោចណាស់២០គ្រឿងនៅត្រឹមឆ្នាំ២០២៧។

ការិយាល័យទទួលបន្ទុកកិច្ចការងារយោធារបស់បង់ក្លាដេសបានបញ្ជាក់ប្រាប់កាសែត The Defense News ថា បង់ក្លាដេស បានត្រៀមលុយប្រមាណជា ១,២ពាន់លានដុល្លារសម្រាប់តែការទិញយន្តហោះចម្បាំងថ្មី ហើយប្រមាណជា២,២ពាន់លានដុល្លារទៀតសម្រាប់ចំណាយទៅលើកម្មវិធីថែរក្សាបច្ចេកវិទ្យា ការហ្វឹកហ្វឺន និងទិញគ្រឿងបន្លាស់។

គួរឲ្យដឹងដែរថា បង់ក្លាដេស ជាប្រទេសដែលជាប់ព្រំដែនជាមួយនឹងប្រទេសសត្រូវចំនួន២ គឺមីយ៉ាន់ម៉ា និងឥណ្ឌា ដូច្នេះ ការពង្រឹងវិស័យការពារឲ្យមានភាពរឹងម៉ាំគឺជាកិច្ចការអាទិភាពដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅសាកលឡើងថ្លៃបន្តិចវិញ បន្ទាប់ពី លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,២៧ ភាគរយកើនដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៦ ភាគរយកើនដល់ ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលសម្រាប់គ្រប់សេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវវិក្កយបត្រឌីជីថលសម្រាប់ការទូទាត់សេវាសាធារណៈរបស់ខ្លួន ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធនេះដល់គ្រប់សេវាសាធារណៈ ទាំងសេវាផ្តល់ជូននៅទីតាំងផ្ទាល់ និងសេវាតាមប្រព័ន្ធឌីជីថល

ដូងខ្មែរមានទីផ្សារល្អ និងប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ផ្លែដូងមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយអាចជួយផ្គត់ផ្គង់ជាតិទឹកដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់សុខភាពបេះដូង

Hyundai Cambodia បង្ហាញរថយន្តអគ្គិសនី​ស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារ​ប្រទេស​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/09/2026

ក្រុមហ៊ុន​ Hyundai Cambodia បានបង្ហាញ​រថយន្តស៊េរីថ្មី​ជា​ប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារ​ប្រទេសកម្ពុជា ដោយរំពឹងថា​រថយន្ត​ប្រភេទថ្មីនឹង​អាចទទួលបានការ​គាំទ្រពីអ្នក​ប្រើប្រាស់​នៅក្នុងប្រទេសកម្ពុជា​ពីព្រោះតែលក្ខណៈពិសេស​ជាច្រើន​របស់រថយន្ត​មួយនេះ

មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់

ចិន-កម្ពុជា ពួតដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

 ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន

សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន នេះបើយោងតាមការរាយការណ៍ពី DW។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួន និងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយសមាជិកអាស៊ានចំនួន ៦ ក្នុងចំណោម ១១ ប្រទេស ហើយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសិង្ហបុរី និងវៀតណាម


Leave a Reply

Your email address will not be published.Required fields are marked *