គ្រាប់បែកចង្កោម ឬ cluster bombs តម្លៃថោក ប៉ុន្តែមានហានិភ័យខ្ពស់ដល់ជីវិតពលរដ្ឋស៊ីវិល

គ្រាប់បែកចង្កោម ឬជាភាសាអង់គ្លេស Cluster bombs ជាសព្វាវុធដ៏ល្បីល្បាញ និងមានបទពិសោធន៍ច្រើនរាប់ចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៤០ នៅក្នុងសង្គ្រាម និងមានប្រទេសប្រមាណជា ២០ ដែលធ្លាប់ប្រើប្រាស់អាវុធដ៏គ្រោះថ្នាក់នេះប្រឆាំងទៅនឹងសត្រូវរបស់ខ្លួន ហើយមានមនុស្សរាប់រយពាន់នាក់បានបាត់បង់ជីវិតដោយសារ Cluster bombs រហូតមកទល់ឆ្នាំ២០០៨ ទើបអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមត្រូវបានបង្កើតឡើងដើម្បីហាមឃាត់ការប្រើប្រាស់ ការផលិត ការស្តុកទុក និងការដោះដូរគ្នាតទៅទៀត។

បន្ទាប់ពីបានស្ងប់ស្ងាត់ជាច្រើនឆ្នាំមកហើយនោះ ថ្មីៗនេះ អាវុធដ៏គួរឲ្យស្អប់ខ្ពើមមួយនេះបែរជាបានលេចឈ្មោះសាជាថ្មីតាមរយៈប្រធានាធិបតីអាមេរិកលោក Joe Biden មេដឹកនាំអាមេរិកដែលបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្រោងនឹងផ្គត់ផ្គង់ cluster bombs ទៅឲ្យយោធាអ៊ុយក្រែនក្នុងប្រតិបត្តិការវាយបក និងប្រឆាំងប្រទេសរុស្ស៊ីបើទោះបីបានដឹងហើយថា ប្រទេសដល់ទៅជាង១២០ប្រទេសជាម្ចាស់ហត្ថលេខីប្រឆាំងទៅនឹងការប្រើប្រាស់។ ទោះបីជាយ៉ាងណាក្តី ភ្លាមៗនោះក៏កើតមានជាប្រតិកម្មពីសំណាក់ប្រទេសជាច្រើនលើពិភពលោកបូករួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកជាច្រើនរួមទាំងកាណាដា, អង់គ្លេស និងសមាជិកណាតូផ្សេងទៀតក្នុងការប្រឆាំងទៅនឹងការសម្រេចចិត្តមួយរបស់ថ្នាក់ដឹកនាំកំពូលអាមេរិករូបនេះ។

គ្រាប់បែកចង្កោមជាអាវុធដ៏គ្រោះថ្នាក់សម្រាប់ពលរដ្ឋស៊ីវិល ជាពិសេសនៅពេលដែលវាអាចវាយប្រហារលើទំហំទីតាំងធំៗ និងគ្រាប់បែកតូចៗដែលមាននៅពីខាងក្នុងគ្រាប់ធំនឹងបែកខ្ញែកទៅគ្រប់ទីកន្លែង ហើយខ្លះអាចផ្ទុះភ្លាមៗ ខ្លះទៀតដែលមិនផ្ទុះ និងបន្តហានិភ័យនៅទីតាំងនោះរយៈពេលជាច្រើនឆ្នាំ។

ជាទូទៅ cluster bombs មានច្រើនប្រភេទតាមប្រទេសអ្នកផលិត និងម៉ូដេល ប៉ុន្តែតម្លៃរបស់វាអាចមានត្រឹមតែ ១៤ ០០០ដុល្លារប៉ុណ្ណោះក្នុងមួយគ្រាប់ អាស្រ័យទៅលើទំងន់របស់វាដែលអាចចាប់ផ្តើមពីជាង៤០០គីឡូក្រាមឡើងទៅ។

គួរឲ្យដឹងដែរថា អាមេរិក, អ៊ុយក្រែន និងរុស្ស៊ី គឺជាប្រទេសមិនស្ថិតនៅក្នុងអនុសញ្ញាហាមប្រាមនេះទេ ដោយក្នុងនោះគិតត្រឹមអាមេរិកប៉ុណ្ណោះកាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ គ្រាប់បែកចង្កោមដែលមាននៅក្នុងស្តុកសរុបមានទៅដល់ ៣លានគ្រាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ