ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប-អង្គរ​ ត្រៀមខ្លួនរួចជា​ស្រេច​ក្នុងការទទួល​យន្តហោះប្រភេទធំៗ​ចុះចត​​នៅខែតុលា​ខាងមុខនេះ​

ភ្នំពេញ ៖ គិតត្រឹមដំណាច់ឆមាស​ទី​១ ​នៃឆ្នាំ២០២៣​នេះ ព្រលានយន្តហោះអន្តរជាតិ​សៀមរាប-​អង្គរ​​ បាន​សម្រេច​ការងារ​ប្រមាណ៩៨​ភាគរយ​ហើយ ដោយនៅសេសសល់​គឺជាការ​ងារ​រៀប​ចំសម្អាត​ និង​ត្រៀម​ខ្លួន​​ស​ម្រាប់​ទ​ទួ​ល​យន្តហោះ​ចុះចត​នៅក្នុ​ងព្រលានយន្តហោះ​អន្តរជាតិ។ ព្រលាន​យន្ត​ហោះ​មួ​យ​នេះ​ដែ​​រ​ អាច​ទទួល​យន្តហោះប្រភេទខ្នាតធំ​​ប៊ូអ៊ីង​ចុះចត​បាន​ដោយរំពឹងថា​នឹងទទួលបានអ្ន​កដំ​ណើ​រ​​បន្ថែ​មរាប់លាននាក់ទៀតនៅឆ្នាំ២០២៤។​

ឯកឧត្តម ​ស៊ីន ចាន់​សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការអាកាស​ចរ​ស៊ីវិល​ បានបង្ហាញថា​ បច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិ​សៀមរាប-​អង្គរ​ កំពុង​រៀបចំ​ដើម្បី​ត្រៀមដាក់ដំណើរការ​នៅអំឡុខែតុលា ឆ្នាំ​២០២៣​​​ខាងមុខនេះ ដោយ​ក្រុមហ៊ុន​កំពុង​ទទួល​យក​បុគ្គលិក​ពីព្រលានយន្តហោះ​អន្តរជាតិសៀមរាប​ចាស់​​ម​ក​ព្រ​លានយន្តហោះថ្មី  មុននឹង​ព្រលានយន្តហោះចាស់ត្រូវ​បានបិទ។ បុគ្គលិក​ដែលបម្រើការ​នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​សៀមរាប​ចាស់​ ដែលមក​បម្រើការ​នៅ​ព្រលានថ្មី​នឹង​ត្រូវរក្សា​តួនាទីដូច​មុន​ដដែល​ ឬអាច​ប្រសើរ​ជាង​មុន​ អាស្រ័យលើការ​វាយតម្លៃ​ពីសមត្ថភាព​ ។

ឯកឧត្តម​បន្ថែមថា ៖

“អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ​នេះ នឹង​មានសមត្ថភាពទទួល​យន្តការហោះ​ចុះចត​ធុនធំប្រភេទ​ប៊ូអ៊ីង ដែលមានចំនួនរហូតដល់​ជិត​៤០​ចំណត អាចទទួលបាន​អ្នកដំណើរ​បានពី៧លាននាក់​ក្នុងឆ្នាំនេះ និង​ ១០,៥លាននាក់​នៅក្នុងឆ្នាំ២០២៣​ និង​២០៤០ ខាងមុខ ក៏ដូចជាអាច​ទទួល​ជើងហោះហើរ​បានពី​ ៥ម៉ឺន ៨ពាន់​ជើង​ក្នុងមួយឆ្នាំ (២០២៣) ទៅ​ ៨ម៉ឺន ​៦ពាន់​ជើង​ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣០ ទៅឆ្នាំ២០៤០។”

បើតាម​របាយការណ៍ពីក្រុមហ៊ុនអភិវឌ្ឍន៍​ព្រលានយន្តហោះនេះបានឱ្យដឹងថា​ ទំហំនៃការ​វិនិយោ​គ​ព្រ​លា​ន​យន្តហោះនេះ ដំបូងឡើយគ្រោងនឹង​ចំណាយ​ត្រឹម​ ៨៨០​លានដុល្លារអាមេរិក ប៉ុន្តែ​ជាក់ស្ដែង​​ព្រលា​​នយ​នុ្ត​ហោះ​​នេះ​ត្រូវ​ដល់ទៅ​ ១ ១០០លានដុល្លារអាមេរិក​ ​។

សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់​បាន​លើក​ឡើ​ង​ថា​​ តាមរយៈព្រលានយន្តហោះសៀមរាប​អង្គរ និងផ្លូវ​ជាច្រើនខ្សែ​នៅក្នុង​ខេត្ត​សៀមរាប​ដែលទើបសាងសង់​រួចរាល់រួច​នឹង​អាច​ទាក់ទាញ​សក្ដានុពល​វិនិយោគ​ និងទេសចរណ៍​មកកាន់​ទឹកដី​ខេត្តសៀម​រាប​ក៏ដូចជា​ប្រ​ទេ​ស​​​កម្ពុជា​ទាំង​មូល​បន្ថែមទៀត ។

សម្ដេច​តេជោក៏បានបញ្ជាក់ថា ​សៀមរាប​នឹង​ក្លាយជាប៉ូលសេដ្ឋកិច្ចពិសេស​ដ៏សំខាន់មួយសម្រាប់ប្រទេស​កម្ពុជា ហើយនឹង​ជំរុញឱ្យ​ខេត្តជាប់នឹង​សៀមរាបទទួលបានសក្ដានុពល​បន្ថែមទៀតដែរ ។

រាជរដ្ឋាភិបាលកម្ពុជាក៏បានចុះហត្ថលេខារួចរាល់លើ​គម្រោងសិក្សា​ផ្លូវល្បឿនលឿន​ភ្នំពេញ សៀមរាប​ ប៉ោយ​ប៉ែត ដែល​សង្ឃឹមថា​ផ្លូវ​នេះ​នឹង​ចាប់ផ្ដើម​សាងសង់​នៅពេលឆាប់ៗខាងមុខនេះផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម