ផ្លូវដែកចិន-ឡាវ កំពុងជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់ឡាវ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Global Times បានរាយការណ៍ថា ភ្ញៀវទេសចរកាន់តែច្រើនឡើងៗបានជិះរថភ្លើងល្បឿនលឿនពីចិន-ឡាវ ដើម្បីទស្សនាប្រាសាទ និងរូបសំណាកព្រះពុទ្ធ ហើយវិនិយោគិនកាន់តែច្រើនបានចាប់អារម្មណ៍លើវិស័យពាណិជ្ជកម្ម និងអាជីវកម្មរបស់ឡាវផងដែរ។

បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ផ្លូវដែកចិន-ឡាវបានដឹកអ្នកដំណើរជាង ២៣ លាននាក់មកពីប្រទេស និងតំបន់ចំនួន ៧០ និងទំនិញជាង ២៨ លានតោនដែលមកពីប្រទេស BRI។ លោក Zhang Xiaoyan អ្នកតំណាងមកពីមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ឡាវ បានលើកឡើងថា កាលពីមុនជនជាតិចិនភាគច្រើនមិនសូវចាប់អារម្មណ៍ថា ឡាវជាគោលដៅពេញនិយមសម្រាប់ទេសចរណ៍ ឬការវិនិយោគនោះទេ ប៉ុន្តែការផ្លាស់ប្តូរបានកើតឡើងជាមួយនឹងប្រតិបត្តិការនៃផ្លូវដែកចិន-ឡាវក្នុងខែធ្នូ ឆ្នាំ ២០២១។ លើសពីនេះ ផ្លូវដែកចិន-ឡាវបានក្លាយជាផ្នែកសំខាន់មួយនៃទេសចរណ៍ ដោយអ្នកទេសចរជាច្រើនមកពីប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ាបានធ្វើដំណើរទៅកាន់ហ្លួងព្រះបាង ដោយសារតែពួកគេចង់ទទួលបានបទពិសោធន៍រថភ្លើងល្បឿនលឿនចិន-ឡាវ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នាក់ងារទេសចរណ៍មកពីខេត្ត Yunnan របស់ប្រទេសចិនជាច្រើន គ្រោងនឹងបង្កើតសាខានៅហ្លួងព្រះបាង។

Chansamone មគ្គុទ្ទេសក៍​ទេសចរណ៍​ឡាវ​ក្នុង​ស្រុក និងទទួលគណៈប្រតិភូរដ្ឋាភិបាល និងធុរកិច្ចពីប្រទេសចិន បានលើកឡើងថា ជាធម្មតាគាត់ទទួលក្រុមទេសចរណ៍ចិនយ៉ាងហោចណាស់ ២០ ក្រុមក្នុងមួយថ្ងៃនៅក្នុងនៅទីក្រុងវៀងចន្ទន៍ និងហ្លួងព្រះបាង។ ​ចាប់​តាំង​ពីមាន​ផ្លូវ​ដែក​ចិន-ឡាវ​មក ​ភ្ញៀវ​ទេសចរណ៍​ចិន​កាន់​តែកើនឡើង​ច្រើន​ឡើង ហើយទេសចរណ៍គឺជាវិស័យដែលរកកម្រៃបាននៅក្នុងប្រទេសឡាវ។ បើប្រៀបធៀបកាលពី ១០ ឆ្នាំមុននៅទីក្រុងវៀងចន្ទន៍ គឺមានរថយន្តតិចតួចបំផុតនៅលើដងផ្លូវ ប៉ុន្តែការស្ទះចរាចរណ៍គឺជារឿងធម្មតានៅក្នុងទីក្រុងវៀងចន្ទនាពេលបច្ចុប្បន្ននេះ។ លើសពីនេះ ផ្លូវដែកចិន-ឡាវពិតជាបានជំរុញសេដ្ឋកិច្ចឡាវ និងគុណភាពជីវិតឲ្យប្រសើរជាងមុន ដោយកាល​ពី​មុន​គេ​ត្រូវ​ជិះ​រថយន្ត​ក្រុង​តាម​ផ្លូវ​ភ្នំ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ដើម្បី​ទៅ​ក្រុង Boten (ជា​ទីក្រុង​ជាប់​ព្រំដែន​ជិត​ខាង​ប្រទេស​ចិន) ប៉ុន្តែ​ពេល​នេះ​គេ​ចំណាយ​ពេល​ត្រឹម​តែ ៤ ម៉ោង​ប៉ុណ្ណោះ​តាម​ផ្លូវ​រថភ្លើង​ចិន-ឡាវ។ ទន្ទឹមនឹងនេះ ឡាវនឹងកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២៤ បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ Visit Laos Year 2024។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith បាននិយាយថា ឡាវតែងតែស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ហើយពួកគេសង្ឃឹមថានឹងឃើញភ្ញៀវទេសចរណ៍ចិនកាន់តែច្រើនចូលមកប្រទេសឡាវនៅឆ្នាំ២០២៤ នេះ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលឡាវកំពុងជម្រុញវិស័យទេសចរណ៍ជាអាទិភាពកំពូលក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាពរស់រវើក ដោយរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់ ២,៧ លាននាក់នៅឆ្នាំ ២០២៤ ជាមួយនឹងការបង្កើតប្រាក់ចំណូលប្រហែល ៤០១ លានដុល្លារ។ ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៣ ឡាវបានទាក់ទាញភ្ញៀវទេសចរបរទេសជាង ២,៤ លាននាក់ ដោយជិត ១ លាននាក់មកពីថៃ ជាង ៦ សែននាក់មកពីវៀតណាម និងជិត ៥ សែននាក់មកពីចិន។

លោក Inthy Deuansavanh ប្រធានក្រុមហ៊ុន Green Discovery Laos បាននិយាយថា សក្ដានុពលរបស់អ្នកទេសចរចិនគឺធំណាស់ទាក់ទងនឹងចំនួនប្រជាជនរបស់ពួកគេ ជាពិសេសផ្លូវរថភ្លើង។ គាត់ដឹងពីលំហូរនៃការធ្វើដំណើររបស់ជនជាតិចិន ដោយពួកគេចូលចិត្តដើរទិញឥវ៉ាន់ ការកម្សាន្ត ប៉ុន្តែភាគរយតិចតួចនៃប្រជាជនចិនដែលចូលចិត្តការផ្សងព្រេងនៅខាងក្រៅ។

លោកយាយ​​ចូល​និវត្តន៍​ម្នាក់មក​ពី​ទីក្រុង Kunming ខេត្ត Yunnan ប្រទេស​ចិន បាន​ជ្រើសរើស​ប្រទេស​ឡាវ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់គាត់។ គាត់​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​រយៈ​ពេល​មួយ​សប្តាហ៍ដោយ​ជិះ​រថភ្លើង​ល្បឿន​លឿន​ចិន-ឡាវ ហើយគាត់បង្ហាញពីការពេញចិត្តចំពោះការធ្វើដំណើរមួយនេះ។ លោកយាយបាននិយាយថា ឡាវមានសុវត្ថិភាព និងមានតម្លៃមិនខ្ពស់ពេកទេ ហើយគាត់អាចមកលេងប្រទេសឡាវបានញឹកញាប់ទៀតផង។

គួរបញ្ជាក់ដែរថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្លូវដែកចិន-ឡាវ គឺ Laos-China Railway Co., Ltd. មានទីតាំងនៅភាគខាងជើងឆៀងខាងកើតនៃទីក្រុងវៀងចន្ទន៍ នៅក្នុងតំបន់អភិវឌ្ឍន៍ Saysettha (SDZ)។ SDZ គឺជាតំបន់សេដ្ឋកិច្ចពិសេសរបស់ឡាវ និងជាតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសកម្រិតជាតិរបស់ប្រទេសចិន ហើយវាក៏ផ្នែកមួយនៃការអនុវត្តប្រកបដោយជោគជ័យនៃ BRI នៅក្នុងប្រទេសឡាវ។

កាលពីខែតុលា ឆ្នាំ ២០១០ គម្រោង SDZ ត្រូវបានវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន Lao-China Joint Venture Investment Co., Ltd. ដែលត្រូវបានបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន Yunnan Provincial Overseas Investment Co., Ltd. និងរដ្ឋាភិបាលទីក្រុងវៀងច័ន្ទ។ វា​ត្រូវ​បាន​​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ខែ​សីហា ឆ្នាំ ២០១៨ ដោយគ្របដណ្តប់លើផ្ទៃដី ១១,៥ គីឡូម៉ែត្រការ៉េ។ ឥឡូវនេះ SDZ បានទាក់ទាញសហគ្រាសជាង ១៣០ មកពីប្រទេសចំនួន ៩ ជាមួយនឹងមនុស្សជាង ៨ ០០០ នាក់ធ្វើការនៅទីនោះ។

លោក Huang Yuequn អ្នកជំនួញចិនមកពី Xiamen ដែលចង់វិនិយោគនៅប្រទេសឡាវ បាននិយាយថា ឡាវមានកម្លាំងពលកម្ម និងតម្លៃទីតាំងទាប ជាមួយនឹងធនធានវារីអគ្គិសនីសម្បូរបែប។ គាត់កំពុងទន្ទឹងរង់ចាំភាពងាយស្រួលនៃការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការបោសសំអាតគយ ដើម្បីឲ្យបច្ចេកទេសកម្រិតខ្ពស់របស់ប្រទេសចិនអាចចូលមកប្រទេសឡាវបានកាន់តែងាយស្រួល។ បន្ថែមពីនេះ ដោយមើលឃើញពីភាពងាយស្រួលដែលនាំមកដោយផ្លូវដែកចិន-ឡាវ គាត់នឹងពិចារណាលើការវិនិយោគលើវិស័យកសិកម្ម និងរ៉ែ។ លោក Wang Lizong ប្រធានសភាឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Guangdong បាននិយាយថា អត្ថប្រយោជន៍តម្លៃពលកម្មទាប និងពន្ធរបស់ SDZ នឹងត្រូវបានពង្រីកបន្ថែមទៀត ប្រសិនបើតំបន់នេះអាចអភិវឌ្ឍបន្ថែមទៀតនូវសង្វាក់ឧស្សាហកម្មទាំងមូលរបស់ខ្លួនចាប់ពីខ្សែទឹកខាងលើ និងខាងក្រោម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ