ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញខេត្តទាំង៦ជុំវិញបឹងទន្លេសាបពន្លឿនការងារចុះបញ្ជីដីធ្លី

ភ្នំពេញ ៖ គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរទន្លេសាប អាជ្ញាធរមូលដ្ឋាន និងក្រសួងស្ថាប័នពាក់ព័ន្ធ បានឯកភាពគ្នាកំណត់យកតំបន់បឹងទន្លេសាបទាំងមូលដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ការឯកភាពនេះធ្វើឡើងនាកិច្ចប្រជុំអន្តរក្រសួងនាពាក់កណ្តាលសប្តាហ៍នេះនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីនៅតំបន់បឹងទន្លេសាបឱ្យបានឆាប់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីជំរុញការប្រើប្រាស់កម្លាំងសរុបរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កម្លាំងរបស់ខេត្តទាំង ៦ នៅជុំវិញបឹងទន្លេសាប រួមទាំងអាជ្ញាធរទន្លេសាប ពន្លឿនការងារចុះបញ្ជីដីធ្លីក្នុងតំបន់បឹងទន្លេសាបឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ព្រមទាំងរៀបចំធ្វើបច្ចុប្បន្នភាពផែនទី ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់បឹងទន្លេសាបប្រកបដោយចីរភាព។

ដោយឡែក នៅក្នុងសន្និសីទសារព័ត៌មានក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងបរិស្ថាន និងសហភាពអឺរ៉ុបនៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែកមរា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍បញ្ជាក់ថា បឹងទន្លេសាប គឺជាឃ្លាំងស្ដុកសារធាតុប្រូតេអ៊ីនដ៏សំខាន់របស់កម្ពុជា ដែលមានន័យថា ជាកន្លែងនៃប្រភពត្រីចម្រុះរាប់រយប្រភេទសម្រាប់ជាតម្រូវការរបស់ប្រជាជនខ្មែររាប់លាននាក់ជារៀងរាល់ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់បន្ថែមថា បឹងទន្លេសាប មិនត្រឹមជាឃ្លាំងស្ដុកសារធាតុប្រូតេអ៊ីនទេ វាក៏ជាបឹងដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលចាំបាច់ត្រូវមានការថែរក្សា ដើម្បីកិត្តិយសរបស់ជាតិ រក្សាបានទ្រព្យសម្បត្តិដែលប្រទេសដទៃមិនមាន ខណៈដែលបឹងទន្លេសាបមួយនេះអាចទាញជាផលប្រយោជន៍បម្រើឱ្យវិស័យ​ទេសចរណ៍ និងវិស័យផ្សេងៗទៀត។

គួររំលឹកថា គិត​ត្រឹមចុង​ឆ្នាំ​២០២២​ ក្រោយ​ការ​អនុវត្ត​នូវ​វិធានការ​បង្ក្រាបការ​ទន្ទ្រានដី​រដ្ឋ​ក្នុង​ដែន​ព្រៃលិច​ទឹក​នៃបឹង​ទន្លេសាប​ រដ្ឋាភិបាល​បាន​សម្រេច​កែ​សម្រួល​ព្រំប្រទល់​តំបន់២​ និង​តំបន់៣ ​នៃ​បឹង​ទន្លេសាប​ ​បាន​ចំនួន​សរុប​ទំហំជាង​ ២៤,៩៤០ហិកតា​ ជូន​ពលរដ្ឋ​ចំនួន​ជាង ១ម៉ឺន​ ៥ពាន់​គ្រួសារ។​

ក្នុងរបាយការណ៍ដដែលបានបង្ហាញថា រាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្កៀលផ្ទៃដីទំហំ ២៥៣ ហិកតាចេញពីតំបន់៣ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់ជាកម្មសិទ្ធិជូនពលរដ្ឋចំនួនជាង១ពាន់គ្រួសារ និងកែសម្រួលផ្ទៃដីទំហំជាង ៣,៣៩១ហិកតា ចេញពីតំបន់៣ បញ្ចូលមកក្នុងតំបន់២ និងបានផ្តល់សិទ្ធិអាស្រ័យផលដល់ពលរដ្ឋជាង ១ ៦៨៨គ្រួសារ។ ដោយឡែក ក្នុងខេត្តពោធិ៍សាត់វិញ រដ្ឋបានកែសម្រួលផ្ទៃដីទំហំជាង ៣ ៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកក្នុង តំបន់២ និងផ្តល់ជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន ១ ៦៥៨គ្រួសារ។

ក្នុងរបាយការណ៍នោះបានបង្ហាញទៀតថា រដ្ឋក៏បានកែសម្រួលផ្ទៃដីទំហំ ១០ ០១៤ហិកតាក្នុងខេត្តកំពង់ធំ ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១ ដោយផ្តល់កម្មសិទ្ធិជូនពលរដ្ឋចំនួន ៩ ១៤៤គ្រួសារ និងបានកែសម្រួលផ្ទៃដីទំហំ ៦ ៣៨៥ហិក​តា ស្មើនឹង ២ ០២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលមកក្នុងតំបន់២ និងផ្ដល់សិទ្ធិកាន់កាប់អាស្រ័យផលដល់ពលរដ្ឋចំនួន ១ ៧៤៩គ្រួសារ។ ចំណែក ខេត្តបាត់ដំបង ផ្ទៃដីទំហំ ៤០២ហិកតា រដ្ឋាភិបាលបានដកចេញពីតំបន់៣បញ្ចូលមកក្នុងតំបន់២ និងប្រគល់ឱ្យពលរដ្ឋអាស្រ័​យផលចំនួន ១៩១គ្រួសារ និងបានកែសម្រួលផ្ទៃដីទំហំ ៩៨៧ហិកតា ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១ និងផ្តល់ជាកម្មសិទ្ធិជូនពលរដ្ឋចំនួន ១ ២០៩គ្រួសារ។ ចំណែកឯខេត្តបន្ទាយមានជ័យ រដ្ឋបានកែសម្រួលផ្ទៃដីទំហំ ​៥៨ហិកតា ចេញពីតំបន់៣ បញ្ចូលមកក្នុងតំបន់២ និងផ្តល់ជូនជាសិទ្ធិប្រើប្រាស់ និងអាស្រ័យជូនពលរដ្ឋចំនួន២២គ្រួសារ។ ខណៈ ខេត្តសៀមរាបវិញ មិនមានរបាយការណ៍ណាបញ្ជាក់នៅឡើយ។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រចេះ និ​ងមណ្ឌលគិរី ជា​ខេត្តមានភាពទាក់ទាញលើ​គម្រោង​វិនិយោគ​ច្រើនជាង​នៅតំបន់​ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2026

​ ខេត្ត​ចំនួន២ នៅតំបន់ភូមិភាគឦសាន រួមមាន ខេត្តក្រចេះ និងមណ្ឌលគិរី​ ទទួលបានការ​ចាប់អារម្មណ៍​ និងមានការ​បណ្ដាក់ទុនវិនិយោគច្រើនជា​ងគេ

ជប៉ុន ផ្តល់ជំនួយ ១,៥ លានដុល្លារ ជួយសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2026

ជប៉ុន ផ្តល់ ១,៥ លានដុល្លារ ជួយគាំទ្រដល់ការស្ដារជីវភាពរស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ

តម្លៃប្រេងបានធ្លាក់ចុះ ៣% បន្ទាប់ពីក្តីបារម្ភលើជម្លោះអាម៉េរិក-អ៊ីរ៉ង់ មានភាពធូរស្រាលបន្តិច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2026

បើគិតពីតម្លៃប្រចាំសប្តាហ៍នៅក្នុងខែកុម្ភៈនេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ២,៧១% ឬ ៦៧,៥២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,៧៧% ឬ ៦៧,៨៤

កម្ពុជា ​អនុម័ត​គម្រោង​វិនិយោគ​​ថាមពល​ចំនួន ២៤គម្រោង​ ដោយរំពឹងថា​តម្លៃប្រើប្រាស់​នឹង​បន្តធ្លាក់ចុះ​បន្ថែមទៀត​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/02/2026

កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគចំនួន២៤​ លើ​វិស័យ​ថា​មពល​ រាប់ទាំង​គម្រោង​វារីអគ្គិសនី ​គម្រោងថាមពល​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងគម្រោ​ង​ថាមពល​អគ្គិសនីដើរ​ដោយកម្លាំងខ្យល់

កំពង់ស្ពឺ នៅតែជាខេត្តមានសក្ដានុពលនិងទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/02/2026

ខេត្តកំពង់ស្ពឺ នៅតែរក្សាបានកិត្តិនាមជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច និងទាក់ទាញគម្រោងវិនិយោគបានច្រើនជាងគេ

កម្ពុជា-ប៉ាគីស្ថាន ចាប់ដៃគ្នាពង្រីកពាណិជ្ជកម្មឱសថ និងឧស្សាហកម្មកាត់ដេរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/02/2026

កម្ពុជា - ប៉ាគីស្ថាន នឹងសហការគ្នាក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែល្អប្រសើរ​ ដោយផ្ដោតលើវិស័យអាទិភាព ដូចជា ផ្នែកឱ​សថ ឧស្សាហកម្មកាត់ដេរ និងវិស័យសហគ្រាសធុនតូច​ និងមធ្យម (SME) ជាដើម

កំណើនអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌានឹងកើនឡើងរហូតដល់ ៩៣% នៅត្រឹមឆ្នាំ២០៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/02/2026

Weforum ព្យាករណ៍ថា ចំនួនអ្នកប្រើប្រាស់វណ្ណៈកណ្តាលនឹងមានចំនួន ៩៣% នៃចំនួនអ្នកប្រើប្រាស់សរុបនៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ២០៣៥ ​ដែលកើនឡើងពី ៨០% នៅឆ្នាំ ២០២៦

ក្រសួងរៀបចំដែនដី សហការជាសមាគមធនាគារ និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/02/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា រៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល

សហភាពអឺរ៉ុប ​បោះឆ្នោតលើការអនុម័តច្បាប់ថ្មីសម្រាប់និរទេសជនទៅកាន់ប្រទេសទី៣ នៅខាងក្រៅតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/02/2026

នៅក្នុងសប្ដាហ៍នេះ សភាអឺរ៉ុប នឹងអនុម័តច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យរដ្ឋជាសមាជិកអាចនិរទេសជនចំណាកស្រុកទៅកាន់ប្រទេសទី៣ផ្សេងទៀតដែលនៅខាងក្រៅតំបន់របស់ខ្លួនក្នុងចំណោមទាំង២៧ប្រទេស

គម្រោងវិនិយោគចំនួន៩ ជាមួយទុនសរុបជាង៤២៣ លានដុល្លារអាម៉េរិកស្នើសុំចុះបញ្ជីដើម្បីអនុវត្តគម្រោង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/02/2026

គណៈកម្មាធិការវិនិយោគកម្ពុជា កំពុងពិនិត្យសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន៩ជាមួយទុនវិនិយោគ៤២៣ លានដុល្លារអាម៉េរិក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *