បច្ចេកវិទ្យាមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ និងមិនធ្លាប់មានប្រទេសមហាអំណាចណាមួយអនុវត្តនៅឡើយក្នុងពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់ប្រទេសចិន បាន និងកំពុងអភិវឌ្ឍរួចជាស្រេច ជាមួយនឹងការត្រៀមបង្ហាញពិភពលោកជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះដោយការបង្កើតព្រះច័ន្ទសិប្បនិម្មិត។

ប្រទេសចិន បានប្រើប្រាស់អ្នកជំនាញរបស់ខ្លួនក្នុងការផលិតឲ្យបាននូវព្រះច័ន្ទសិប្បនិម្មិតមួយដែលមានសមត្ថភាពបំភ្លឺភពផែនដីចេញ ពីលក្ខខណ្ឌនៃទំនាញទាបពីភពផែនដី។ រដ្ឋាភិបាលចិនបានអះអាងថា បច្ចេកវិទ្យាដ៏អស្ចារ្យចុងក្រោយនេះមិនត្រឹមតែបានធ្វើឲ្យមានមុខមាត់ចំពោះក្រុមអ្នកវិទ្យសាស្ត្រជនជាតិចិននោះទេ តែវាថែមទាំងអាចជួយដើរតួយ៉ាងសំខាន់នៅក្នុងបេសកកម្មស្រាវជ្រាវភពព្រះច័ន្ទរបស់ខ្លួនផងដែរ។

យោងតាមការបញ្ជាក់ដោយលោក Li Ruilin អ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យចិន Mining and Technology University បានឲ្យដឹងកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះថា គម្រោងបង្កើតព្រះច័ន្ទក្លែងក្លាយនេះកំពុងរៀបចំឡើងនៅក្នុងទីក្រុង Xuzhou ហើយរំពឹងទុក យ៉ាងមុតម៉ាំថានឹងអាចបង្ហាញវត្តមានជាផ្លូវការក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
បច្ចេកវិទ្យាដ៏ស្មុគ្រស្មាញដែលត្រូវបានលោក Li ហៅថាជាបច្ចេកវិទ្យាដំបូងបំផុតមិនធ្លាប់មានរបស់ពិភពលោក(First of its kind in the world) នឹងត្រូវប្រើប្រាស់ក្នុងដំណាក់កាលសាកល្បងជាលើកដំបូងជាមួយនឹងឧបករណ៍ដែលមានអង្កត់ផ្ចិតត្រឹមតែ៦០សង់ទីម៉ែត្រជាស្នូលកណ្តាល។
ស្នូលនេះនឹងអាចបង្កើតបានទៅជាផ្ទៃខាងក្រៅតាមរយៈការស្រូបទាញដុំថ្ម និងកំទេចធូលីក្នុងអាកាសដែលអាចបង្កើតបានទៅជាពន្លឺខ្លាំងដូចជាព្រះច័ន្ទ។ ឧបករណ៍នេះអាចបង្កើតបានទៅកម្លាំងទំនាញទៅ៦ដងខ្លាំងជាងទំនាញដែលមាននៅលើភពផែនដីដើម្បីធានាឲ្យបាននូវពន្លឺកាន់តែច្បាស់សម្រាប់ផ្តល់មកឲ្យភពផែនដី។ លោក Li ក៏បានលើកឡើងដែរថា គម្រោងមួយនេះនឹងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រចិនដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងបេសកកម្មស្រាវជ្រាវនៅភពព្រះច័ន្ទដោយអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើតេស្តដោយផ្ទាល់ជាមួយនឹងឧបករណ៍ និងជៀសវាងការគណនាខុសដែលអាចធ្វើឲ្យមានការចំណាយច្រើនពេកជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content