Babban Gona ធ្វើការជាមួយកសិករនីហ្សេរីយ៉ាប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញជីវភាពរស់នៅ

បរទេស៖ យោងតាមប្រភពពី Global Innovation បានលើកឡើងថា សុខភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសនីហ្សេរីយ៉ាមានសារៈសំខាន់ចំពោះសុខុមាលភាពសេដ្ឋកិច្ចរបស់ប្រទេសដែលស្មើនឹង ២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារប្រមាណ ៥៨ ភាគរយនៃកម្លាំងពលកម្មសកម្មរបស់ប្រទេស។

ទោះយ៉ាងណាក្តី វិស័យកសិកម្មប្រទេសនេះប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា កត្តាបម្រែបម្រួលអាកាសធាតុ សេដ្ឋកិច្ចទាប កង្វះហិរញ្ញវត្ថុ ចំណេះដឹងខ្សោយផ្នែកការអនុវត្តកសិកម្មមានគុណភាព ទិន្នផលទាប សមត្ថភាពផ្ទុកមានកម្រិត និងការចូលទៅកាន់ទីផ្សារផ្លូវការមានភាពតូចចង្អៀត។ មិនត្រឹមតែប៉ុណ្ណោះ កសិករខ្នាតតូចជាច្រើននៅតែបន្តរស់នៅជាមួយនឹងចំណូលតិចជាង ២ ដុល្លារក្នុងមួយថ្ងៃ។ បន្ថែមពីនេះ វិស័យកសិកម្មរបស់ប្រទេសនីហ្សេរីយ៉ាងាយនឹងរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់ទិន្នផលដំណាំ និងបសុសត្វ។ ការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់ដូចជា រារាំងការបង្កើនទិន្នផល ការអនុវត្តកសិកម្មមានភាពមិនស្ថិតស្ថេរ បង្កការគំរាមកំហែងដល់ជីវភាពកសិករ និងប៉ះពាក់ដល់ការផ្គត់ផ្គង់ស្បៀងអាហារ។ ដើម្បីកសាងភាពធន់របស់កសិករទៅនឹងបម្រែបម្រួលអាកាសធាតុ Babban Gona អនុវត្តដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងផ្តល់​ការ​ធានា​រ៉ាប់រង​ទិន្នផល​ក្នុងករណី​គ្រោះ​មហន្តរាយ​នៃ​អាកាសធាតុ​ធ្ងន់ធ្ងរ។

ដើម្បីបង្កើនផលិតភាពរបស់កសិករ Babban Gona បានធ្វើការជាមួយកសិករទាំងនោះតាមរយៈវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងទូលំទូលាយ។ Babban Gona គឺជាក្រុមហ៊ុនកសិពាណិជ្ជកម្មដែលផ្តោតលើពោត។ គំរូអាជីវកម្មបរិយាបន្នប្រកបដោយភាពច្នៃប្រឌិត និងទូលំទូលាយរបស់ Babban Gona គឺការការកែលម្អជីវិតរបស់កសិករខ្នាតតូចប្រកបដោយនិរន្តរភាពតាមរយៈការផ្តល់សេវាកសិកម្មពីដើមរហូតដល់ចប់។ Babban Gona ដំណើរការនៅក្នុងតំបន់ក្រីក្របំផុតនៃប្រទេសនីហ្សេរីយ៉ា ដើម្បីផ្តល់ឱ្យកសិករនូវអ្វីដែលពួកគេត្រូវការដើម្បីរីកចម្រើនទាំងចំណេះដឹងផ្នែកដាំដុះ ការប្រមូលផល និងការផ្ទុកជាដើម។ ការបណ្តុះបណ្តាលទាំងនេះអាចឱ្យពួកគេបង្កើនទិន្នផល កាត់បន្ថយថ្លៃដើមផលិតកម្ម និងដំណាំរបស់ពួកគេទទួលបានតម្លៃខ្ពស់។ លើសពីនេះ ការចូលរួមពីដើមដល់ចប់របស់ Babban Gona ជាមួយកសិករបានអនុញ្ញាតឱ្យមានការប្រមូលទិន្នន័យ និងបង្កើនបរិមាណនៃទិន្នផលដ៏រឹងមាំ ។

ក្នុងនាមជាក្រុមហ៊ុនកសិពាណិជ្ជកម្មដែលផ្តោតលើពោត Babban Gona បានបណ្តុះបណ្តាលសមាជិកកសិករទាំងអស់របស់ខ្លួនអំពីបច្ចេកទេសកសិកម្មដ៏ល្អបំផុតមួយចំនួន ដើម្បីកែលម្អផលិតកម្មពោតរបស់កសិករ។ ក្រុមហ៊ុនមានភ្នាក់ងារជាច្រើននៅទូទាំងសហគមន៍តូចៗនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយភ្នាក់ងារទាំងនោះមានឯកទេសក្នុងការបង្រៀនការរក្សាទឹក ការវិភាគដី ការដាំគ្រាប់ពូជ និងការដាំដុះប្រកបដោយនិរន្តរភាព។ នៅពេលដែលកសិករម្នាក់ចូលរួមជាមួយ Babban Gona គាត់នឹងមានសិទ្ធិទទួលបានវគ្គបណ្តុះបណ្តាលនេះដោយស្វ័យប្រវត្តិ។ ក្រុមការងាររបស់ Babban Gona បានធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិដើម្បីជួយ​ប្រជាជនតាម​របៀប​ដែល Babban Gona អាច​ជួយ​បាន។

នៅពេលដែលកសិករបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួម ពួកគេត្រូវបានឆ្លងកាត់ការធ្វើតេស្តចិត្តសាស្ត្រ ដែលពួកគេត្រូវបានវាយតម្លៃដោយផ្អែកលើជំនាញផលិតកម្មពោត បុគ្គលិកលក្ខណៈ សក្តានុពលការងារ និងសមត្ថភាពរបស់ពួកគេ។ អ្នកដែលឆ្លងកាត់បានជោគជ័យបានក្លាយជាសមាជិករបស់ Babban Gona។ សមាជិកកសិករត្រូវបានផ្តល់សិទ្ធិទទួលបានឥណទានសម្រាប់អាជីវកម្មរបស់ពួកគេ និងព័ត៌មានអំពីវិធីសាស្ត្រល្អបំផុតក្នុងទីផ្សារ ដើម្បីចែកចាយផលិតផលរបស់ពួកគេ។ Babban Gonaជួយកសិករឱ្យចាប់ផ្តើមគិតអំពីការប្រែក្លាយកសិដ្ឋានរបស់ពួកគេទៅជាអាជីវកម្មដ៏ធំមួយ ដើម្បីឱ្យពួកគេទទួលបានប្រាក់ចំណេញបន្ថែមទៀត និងទាកទាញការវិនិយោគ។

ជាលទ្ធផល កសិករនៅក្នុងខ្សែសង្វាក់តម្លៃ Babban Gona អាចបង្កើនប្រាក់ចំណូលរបស់ពួកគេបីដងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ កសិករទាំងនោះអាចបង្កើនប្រាក់ចំណូលសុទ្ធរបស់ពួកគេ ដោយសារការលើកទឹកចិត្តដែលផ្តល់ដោយក្រុមហ៊ុន។ កាលពីមុន កសិករអាច​​ដាំ​គ្រាប់ពូជ​ពោត​មួយប៉ុណ្ណោះ​ក្នុង​មួយ​រន្ធ ប៉ុន្តែ Babban Gona បាន​បង្រៀនពួកគេអាច​ដាំ​បាន​ច្រើន​ជាង​មួយ​គ្រាប់​ក្នុងមួយរន្ធ។ កសិកទាំងនោះធ្លាប់​ប្រមូល​ផល​ពោត​បាន​តែ ៤០ បាវ​ប៉ុណ្ណោះ​ក្នុង​រដូវ​ច្រូតកាត់ ប៉ុន្តែ​ឥឡូវ​ពួកគេអាចប្រមូល​បាន​រហូត​ដល់ ២០០ បាវ។

ជាមួយនឹងឥទ្ធិពលសង្គម ក្រុមហ៊ុនបានពង្រីកទំនាក់ទំនងជាមួយនឹងកសិករក្រីក្រ និងគ្រួសារចំណូលទាបលើសពីកន្លះលាននាក់នៅក្នុងខ្សែសង្វាក់តម្លៃរបស់ខ្លួន។ កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុនបានណែនាំកម្មវិធីលក់រាយដែលផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដោយមានការចូលរួមពីសហគ្រិនស្ត្រីចំនួន ១៨ ៥០០ នាក់ ដែលបណ្តុះបណ្តាលពីការលក់រាយនូវទំនិញប្រើប្រាស់ជាច្រើនប្រភេទ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចព្រមព្រៀងបំណុលក្រោមតម្លៃ ២,៥ លានដុល្លារប្រកបដោយភាពច្នៃប្រឌិតក្នុងឆ្នាំ ២០១៧ បានអនុញ្ញាតឱ្យ Babban Gona កែលម្អជីវភាពរបស់កសិករកាន់តែច្រើនប្រកបដោយនិរន្តរភាព។ លើសពីនេះ វាក៏រួមបញ្ចូលនូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដើម្បីបង្កើតផលចំណេញបន្ថែមទៀតសម្រាប់កសិករផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​