អប​អរសាទរគម្រប់ខួប៣ឆ្នាំនៃការបង្កើតគេហទំព័រ KhmerSME 

ភ្នំពេញ ៖ នេះគឺជាឆ្នាំទី៣ នៃការបង្កើតគេហទំព័រព័ត៌មានសម្រាប់ SME នៅក្នុងប្រទេសកម្ពុជា។ គេហទំព័រ KhmerSME បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ព័ត៌មានអំពីអាជីវកម្ម កម្មវិធីគាំទ្រ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ច្បាប់ និងសេចក្ដីប្រកាសនានាជូនដល់ SME។

ទន្ទឹមនឹងការផ្ដល់ជូនព័ត៌មាន គេហទំព័រ KhmerSME ក៏បានបង្កើតនូវមុខងារផ្គូរផ្គងអាជីវកម្មតាមប្រព័ន្ធអនឡាញ KhmerSME MATCH ដល់ SME ចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃក្នុងការស្វែងរកដៃគូអាជីវកម្ម និងផ្សព្វផ្សាយផលិតផល។

ជាលទ្ធផលរហូតមកទល់បច្ចុប្បន្ននេះរួមមាន ៖

– អ្នកប្រើប្រាស់គេហទំព័រមានចំនួន ១៩២០០០នាក់

– អ្នកប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ២២០នាក់​ ជាមធ្យម

– អ្នកចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវា ចំនួន ៧២ក្រុមហ៊ុន/ស្ថាប័ន

– ក្រុមហ៊ុនចុះឈ្មោះប្រើប្រាស់ KhmerSME MATCH ចំនួន ១២២ក្រុមហ៊ុន/ស្ថាប័ន

– អ្នកតាមដានតាមរយៈបណ្ដាញសង្គម (Facebook, Linkdin,Telegram,Youtube) សរុប ៥២៣៧នាក់

នេះជាការចាប់ផ្ដើមនៃគេហទំព័រក្នុងរយៈពេល៣ឆ្នាំ ហើយសង្ឃឹមថា គេហទំព័រ KhmerSME  នឹងបន្តដើរតូនាទីសំខាន់ក្នុងការផ្ដល់ព័ត៌មានជាក់លាក់ជូនដល់អស់លោក លោកស្រី ក្នុងការពង្រីកអាជីវកម្ម និងចំណេះជំនាញផ្សេងៗឱ្យកាន់តែប្រសើរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក