ស្វែងយល់ពីសេដ្ឋកិច្ចឌីជីថល ក្នុងបដិវត្តន៍ឧស្សាហកម្មទី៤

ផ្អែកតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា សេដ្ឋកិច្ចឌីជីថល គឺជាទម្រង់នៃសកម្មភាព និងដំណើរការសេដ្ឋកិច្ច ដែលចរាចរនៅលើប្រព័ន្ធអ៊ីនធឺណិតដោយមានជំនួយពីបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដែលជំរុញឲ្យមានការតភ្ជាប់កាន់តែទូលំទូលាយបំផុត រវាង និងក្នុងចំណោមមនុស្ស ពាណិជ្ជកម្ម ឧបករណ៍ និងទិន្នន័យ។ ព័ត៌មាន និងចំណេះដឹងត្រូវបានប្រើប្រាស់ដើម្បី ពង្រឹង និងពង្រីកសកម្មភាពផលិតកម្ម។

សេដ្ឋកិច្ចឌីជីថល ក៏ត្រូវបានគេហៅថា សេដ្ឋកិច្ចអីនធឺណិត (Internet Economy) ឬ សេដ្ឋកិច្ចថ្មី (New Economy) ឬសេដ្ឋកិច្ចវេបសាយ (Web
Economy) ផងដែរ ដោយសារតែពឹងផ្អែកយ៉ាងខ្លាំងទៅលើបណ្តាញភ្ជាប់ទៅនឹងប្រព័ន្ធអ៊ីនធឺណិត។ ពាក្យ “សេដ្ឋកិច្ចឌីជីថល» ត្រូវបានបង្កើតឡើងដំបូងដោយលោក Don Tapscott ក្នុងឆ្នាំ១៩៩៥ ដោយនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា “សេដ្ឋកិច្ចឌីជីថល៖ ការសន្យា និងគ្រោះថ្នាក់នៅក្នុងយុគសម័យបណ្តាញនៃភាពវៃឆ្លាត»។

ទោះជាយ៉ាងណា និយមន័យរបស់សេដ្ឋកិច្ចឌីជីថលមានភាពទូលំទូលាយ និងមិនជាក់លាក់ដែលមិនត្រូវបានកំណត់ដោយសកម្មភាព និងដំណើរការតែមួយនោះឡើយ។ ដោយសារបែបនេះហើយ ទើបមានការយល់ឃើញផ្សេងៗគ្នាអំពីថា អ្វីទៅជាសេដ្ឋកិច្ចឌីជីថល។

គួររំលឹកថា បដិវត្តន៍ឧស្សាហកម្មទី១ — បានលេចរូបរាងឡើងដោយតាមរយៈការបង្កើតឧស្សាហកម្មដែក និងដែកថែប ព្រមទាំងម៉ាស៊ីនដើរដោយ ចំហាយទឹក ហើយបដិវត្តន៍ឧស្សាហកម្មទី២ ដែលដំណើរការដោយរបកគំហើញថាមពលអគ្គិសនី ប្រព័ន្ធទូរគមនាគមន៍ និងការបង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ បានត្រួសត្រាយផ្លូវសម្រាប់សន្ទុះយ៉ាងខ្លាំងខ្លានៃការរីកចម្រើនផ្នែកផលិតកម្មនៅក្នុងទសវត្សរ៍៦០ ហើយបដិវត្តន៍ឧស្សាហកម្មទី៣ ដែលត្រូវបានគេស្គាល់ផងដែរថា ជាបដិវត្តន៍ឌីជីថល បានបង្ហាញវត្តមាននៃយុគសម័យព័ត៌មាន រួមមានការអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិត ព័ត៌មានវិទ្យា (IT) ស៊ីមីកុងឌុចទ័រ (Semiconductor) កុំព្យូទ័រភាវូបនីយកម្ម និងបច្ចេកវិទ្យាជាច្រើនទៀត។

បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ក្នុងយុគសម័យឌីជីថល បានតម្រង់ទិសដៅឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤ ហើយបានបង្កើតជាមូលដ្ឋានសម្រាប់ការមកដល់នៃបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងយុគសម័យថ្មី ដែលគេស្គាល់ជាទូទៅថា «សេដ្ឋកិច្ចឌីជីថល»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា