បច្ចុប្បន្ននេះ ប្រទេស អ៊ីស្រាអ៊ែល បាន និងកំពុងខិតខំយ៉ាងខ្លាំងក្នុងការជំរុញឲ្យសកម្មភាពដឹកជញ្ជូនតាមយន្តហោះដ្រូន ដើម្បីជំនួសទៅលើវិធីសាស្ត្រនៃការដឹកជញ្ជូនទំនិញតាមម៉ូតូ ឬរថយន្តក្រោយការធ្វើតេស្តសាកល្បងមួយរយៈធំក្រោយមក។

ការហោះហើរដឹកជញ្ជូនដែលរាប់ចាប់តាំងតែពីចំណីអាហារទៅដល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនកំពុងដំណើរការយ៉ាងសកម្មនៅក្នុងទីក្រុង Tel Aviv និងកាន់តែងាយស្រួល ពីព្រោះថា អ៊ីស្រាអ៊ែល បានធ្វើការអភិវឌ្ឍ និងឌីសាញរួចមកហើយនូវប្រព័ន្ធដឹកជញ្ជូននៅស្ទើរពាសពេញប្រទេស។
ការដឹកជញ្ជូនតាមដ្រូនត្រូវបានអ្នកជំនាញមើលឃើញថាមិនត្រឹមតែផ្តល់ភាពងាយស្រួលតម្លៃធូរថ្លៃប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យអ្នកប្រើប្រាស់ចំណេញពេលវេលាជាពិសេសកាត់បន្ថយការបំពុលអាកាសធាតុព្រមទាំងជួយឲ្យគុណភាពខ្យល់អាកាសកាន់តែល្អប្រសើរថែមទៀតផង។

រំលឹកដែរថា ការធ្វើតេស្តប្រើប្រាស់ដ្រូនសម្រាប់វិស័យដឹកជញ្ជូននៅក្នុងប្រទេសអ៊ីស្រាអ៊ែលបានចាប់ផ្តើមធ្វើឡើងតាំងតែពីឆ្នាំ២០២០ ក្នុងពេលដែលវិបត្តិកូវីដកំពុងវាយប្រហារខ្លាំង ហើយគ្រានោះទំនិញដែលដាក់ឲ្យដំណើរគឺភាគច្រើនសុទ្ធតែជាសម្ភារៈនៅក្នុងវិស័យសុខាភិបាល ប៉ុន្តែបច្ចុប្បន្នប្រព័ន្ធដំណើរការទាំងនោះត្រូវបានយកមកប្រើប្រាស់នៅក្នុងកិច្ចការងារប្រចាំថ្ងៃជំនួសវិញ ហើយជារៀងរាល់ថ្ងៃការដឹកជញ្ជូនតាមដ្រូនអាចមានចំនួនរហូតទៅដល់ជាង៣០០ដងជាមធ្យម។
អ៊ីស្រាអ៊ែល គឺជាទីតាំងដ៏សមស្របក្នុងការអនុវត្តប្រព័ន្ធដឹកជញ្ជូនទំនិញតាមដ្រូនក៏ដោយសារតែវាគឺជាតំបន់ដែលមានពលរដ្ឋភាគច្រើនបំផុតជាអ្នករស់នៅក្នុងទីក្រុង ប៉ុន្តែឧបសគ្គនៅតែមានសម្រាប់អជ្ញាធរក្នុងការដោះស្រាយជាមួយនឹងអាជីវកម្មប្រភេទថ្មីនេះនាពេលខាងមុខ។
កត្តាសំខាន់ដែលចាំបាច់ដំបូងសម្រាប់អាជីវកម្មដ្រូនគឺទាមទារឲ្យមានការធានាបានថា បច្ចេកវិទ្យាដ្រូនទាំងនោះអាចធ្វើការហោះហើរនៅក្នុងស្ថានភាពអាកាសធាតុលំបាកខ្លាំងក្នុងករណីដែលមានកិច្ចការងារបន្ទាន់ដែលត្រូវបំពេញ។ កត្តាសំខាន់បន្ទាប់គឺធានាឲ្យបានថាដ្រូនទាំងនោះនឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់ឯកជនភាព និងសុវត្ថិភាពនៃអ្នកប្រើប្រាស់ឡើយដែលកត្តាទាំងនេះនឹងក្លាយទៅជាគោលការណ៍សំខាន់និងជាគំរូសម្រាប់រដ្ឋាភិបាលនៃបណ្តាប្រទេសផ្សេងទៀតដែលមានបំណងក្នុងការអនុវត្តកិច្ចការងារនេះដូចគ្នាដែរនាពេលអនាគត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content