អ្នកជំនាញលើកទឹកចិត្ត និងជំរុញឱ្យអ្នកអភិវឌ្ឍន៍បង្កើនការសាងសង់សំណង់អគារបៃតងឱ្យបានច្រើន

ភ្នំពេញ ៖ បច្ចុប្បន្ននេះ កំណើន​អគារ​ទាប ខ្ពស់ជាច្រើននៅក្នុងប្រទេសកម្ពុជា ​បាន និងកំពុងកើនឡើង រីកដុះដាល​កាន់​តែខ្លាំង ប៉ុន្តែ​សម្រាប់ការសាងសង់​អគារ​បែបបៃតងនៅតែមានកម្រិត​តិច​តួចនៅឡើយ ដោយយោងតាមទិន្នន័យដែលបង្ហាញដោយ​សមាគមអ្នកផ្តល់ប្រឹ​ក្សាសំណ​ង់អ​គារ​​បៃតងកម្ពុជាបានបញ្ជាក់ថា​មកដល់ពេលនេះកម្ពុជា​មានអគា​របៃតងត្រឹមជាង​១០​អគារប៉ុណ្ណោះ។

លោក ស៊ីម បូវិសាល ទីប្រឹក្សា​សមាគម​អ្នក​ផ្ដល់ប្រឹក្សា​សំណង់​អគារ​បៃតង​កម្ពុជា​បានថ្លែង​ប្រាប់ ​AMS តាម​ទូរសព្ទ​ឱ្យដឹងថា ​ថ្វីត្បិតតែ​កម្ពុជា​មានការសាងសង់សំណង់អគារ​ច្រើនក៏ពិតមែន ប៉ុន្តែ​សម្រាប់សំណង់អគារ​បៃតង​វិញ​មានសរុបត្រឹមជាង​១០​អគារ​ប៉ុណ្ណោះ ខណៈប្រទេស​ជិតខាងរបស់កម្ពុជា​មានអគារ​បៃតង​រាប់​រយ រាប់ពាន់អគារទៅហើយនោះ។

លោកបានបន្តថា ៖

“អគារ​បៃតង គឺជា​អគារ​ដែលសាងសង់​ឡើង​ដោយមិនមានផលប៉ះពាល់ទៅលើ​បរិស្ថាន​រាប់តាំងពីការសាងសង់​ដំបូង​រហូតដល់ការ​វាយ​កម្ទេច​អគារ​ចោល​ ហើយ​អគារ​បៃតង​នេះដែរ ជាអ​គា​រ​​​ដែល​ប្រើប្រាស់ថាមពល​តិច​ជាង​អគារ​ដែលសង់ឡើង​ធម្មតា​។ ការសាងសង់អគារ​ដោយមិនគិតពីបរិស្ថាន​នៅពេលខាងមុខនេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់ការ​បម្រែ​បម្រួល​អាកាស​ធាតុ​កាន់តែខ្លាំង ហើយកត្តាដែលកម្ពុជា​មានអគារ​បៃតង​នេះតិច​តួច​​មានដូចជា​កត្តា​ចំណេះ​ដឹង​ ការ​មិនយល់ដឹងពីអ្វីទៅជា​អគារបៃតង ​និងផល​ប៉ះពាល់​ពីការសាងសង់អគារ​ធម្មតាទៅលើ​បរិស្ថាន”

លោក​ បូវិសាល ​បានឱ្យ​ដឹងថា ៖ ​

“នៅក្នុងអគារ​បៃតង​គឺបានយក​ថាមពលពីពន្លឺព្រះអាទិត្យ ខ្យល់ពីខាងក្រៅ​មក​ប្រើប្រាស់នៅក្នុងអគារ​នោះស្រេចទៅហើយ តែសម្រាប់អគារ​ធម្មតាៗ​វិញ​គឺ​ត្រូវ​ប្រើប្រាស់ថាមពល​អគ្គិសនី​ដើម្បីធ្វើឱ្យ​ផ្ទៃខាងក្នុង​ត្រជាក់​ ដូចជា​ម៉ាស៊ីន​ត្រជាក់ជាដើម ដែល​ម៉ាស៊ីន​ត្រជាក់​នេះដូចយើង​បានដឹងហើយថា​វា​បានបំភាយ​អ្វីខ្លះទៅ​ក្នុង​បរិយាកាស​”

ទីប្រឹក្សា​សមាគម​អ្នកផ្តល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជារូប​នេះ​បាន​បន្ថែមថា​ ក្នុងនាមជា​អ្នក​ផ្ដល់​ប្រឹក្សា​សំណង់​អគារ​បៃតង​នៅកម្ពុជា លោក​ស្នើ​សុំ​ឱ្យមានកា​រចូលរួម​ទាំងអ្នកអភិវឌ្ឍន៍​ វិស្វករ ស្ថាបត្យ​ករ​ និង​ភាគី​រាជរដ្ឋាភិបាលផងដែរ ដើម្បីជំរុញ និងលើក​ទឹកចិត្ត​ដល់អ្នកសាងសង់អគារ​បៃតង​ឱ្យ​បានកាន់តែច្រើន ហើយ​ជា​​បទពិសោធន៍​នៅក្នុងប្រទេស​មួយចំនួនវិញ​បើ​អ្នកអភិវឌ្ឍន៍ណាសាងសង់អគារ​បៃតង​ រដ្ឋ​នឹ​ងមិ​ន​យក​ពន្ធក្នុងរយៈពេលណា​មួយ​ឬអាចជួយចេញថ្លៃ​សម្រាប់សង់អគារ​បៃតង​នោះ ដើម្បីគិតគូរពីបរិ​ស្ថាន​នៅ​ពេល​​អនា​គត ។

លោក ជា ប៊ុនស៊ាង ប្រធានសមាគមអ្នកផ្ដល់ប្រឹក្សា​សំណង់អគារ​បៃតង​កម្ពុជា​ បានមានប្រសាសន៍ក្រោយ​ពីសមាគម​របស់ខ្លួន​បានក្លាយជា​សមាជិក​នៃ​សមាគម​អ្នកផ្ដល់ប្រឹក្សា​សំណង់ងការ​បៃតងពិភពលោក​ថា ​ការ​អភិ​វឌ្ឍប្រកបដោយចីរភាព ជាវិថីឆ្ពោះទៅកាន់អនាគតសម្រាប់ទាំងអស់គ្នា ពីព្រោះការប្រែប្រួល​អាកាស​ធា​តុ​គ្មា​ន​ស្គា​ល់ដែ​នកំណត់អ្វីឡើយ។ 

ចីរភាពជាសកល គឺជាផ្លូវតែមួយគត់ដើម្បីឆ្ពោះទៅកា​ន់​វឌ្ឍ​នភា​ព​​អ​នាគ​​តរួ​មគ្នានៃគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ឥឡូវនេះ ប្រទេសកម្ពុជា ជាផ្នែកមួ​យ​នៃ​បណ្តា​ញ​​ស​ក​ល។ ក្រុមការងារទាំងអស់គ្នានឹងបង្កើតកិច្ច​ស​ហកា​រ​ឲ្យ​បា​នទូ​លំ​ទូ​លា​យ​ជា​ល​​ក្ខ​ណៈ​សក​ល ​ព្រម​ទាំងចាប់ផ្តើមធ្វើ​ការរួម​គ្នា​ជាមួយនឹងសមាគមអគារបៃតងនានានៅតំបន់អាស៊ានក្នុង​ដំ​ណើ​រឆ្ពោះ​ទៅ​រ​ក​កា​រកា​ត់​ប​ន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ដំណើរនេះនឹ​ង​ត្រូ​វជំរុ​ញ​ដោ​យ​ការអ​នុ​វត្តរ​ប​ស់​សមា​គ​​មអ្ន​ក​ផ្ត​ល់ប្រឹ​ក្សា​សំ​ណ​ង់អគារបៃតងកម្ពុជា ​ដែល​មា​ន​គោលកា​រ​ណ៍​វិញ្ញា​ប​ន​ប​ត្រ​ក​ម្ម​អ​គា​រ​បៃ​តង  CAMEEL ដែល​បាន​ទទួល​ស្គា​ល់​ក្នុ​ង​ប្រទេសកម្ពុជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា