Generative AI អាចរកចំណូលបន្ថែមដល់សេដ្ឋកិច្ចពិភពលោករហូតដល់ ៤,៤ ទ្រីលានដុល្លារក្នុងមួយឆ្នាំ

បរទេស ៖ តាមរយៈការស្រាវជ្រាវចុងក្រោយរបស់ Weforum ទៅលើការប្រើប្រាស់ Generative AI ចំនួន ៦៣ ករណី គេបានប៉ាន់ប្រមាណថា Generative AI អាចរកចំណូលបន្ថែមដល់សេដ្ឋកិច្ចពិភពលោកពីចន្លោះ ២,៦ ទ្រីលានដុល្លារទៅដល់ ៤,៤ ទ្រីលានដុល្លារក្នុងមួយឆ្នាំ ព្រមទាំងបង្កើនឥទ្ធិពលនៃ AI ទាំងអស់ពី ១៥ ទៅ ៤០ ភាគរយ។ លើសពីនេះ ប្រហែល ៧៥ ភាគរយនៃការប្រើប្រាស់ Generative AI មានឥទ្ធិពលលើផ្នែកចំនួន ៤ រួមមាន ប្រតិបត្តិការផ្នែកសេវាកម្មអតិថិជន, ទីផ្សារ និងការលក់, វិស្វកម្មផ្នែក software, និង R&D ។

តាមរយៈផ្នែកទាំង៤ខាងលើនេះ Generative AI អាចដោះស្រាយបញ្ហាប្រឈមរបស់អាជីវកម្ម ការជំរុញនូវអន្តរកម្មជាមួយអតិថិជន បង្កើតយុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិតសម្រាប់ទីផ្សារ និងការលក់ និងការសរសេរកូដកុំព្យូទ័រជាដើម។ មិនត្រឹមតែប៉ុណ្ណោះ Generative AI នឹងមានឥទ្ធិពលយ៉ាងសំខាន់ស្ទើរគ្រប់វិស័យដូចជា វិស័យធនាគារ បច្ចេកវិទ្យាកម្រិតខ្ពស់ និងវិទ្យាសាស្ត្រជីវិតគឺស្ថិតក្នុងចំណោមវិស័យដែលអាចរកចំណូលបានច្រើនបំផុតពីវា ខណៈដែលនៅទូទាំងវិស័យធនាគារ បច្ចេកវិទ្យាអាចរកចំណូលបន្ថែមចន្លោះពី ២០០ ពាន់លានដុល្លារទៅ ៣៤០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ប្រសិនបើករណីប្រើប្រាស់ Generative AI ត្រូវបានអនុវត្តពេញលេញ។ នៅក្នុងផ្នែកការលក់រាយ និងទំនិញវេចខ្ចប់ប្រើប្រាស់ ចំណូលបន្ថែមចន្លោះពី ៤០០ ពាន់លានដុល្លារទៅ ៦៦០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។​

ទន្ទឹមនឹងនេះដែរ Generative AI មានឥទ្ធិពលសម្រាប់ការផ្លាស់ប្តូរនៅក្នុងវិស័យការងារផងដែរ ដោយបន្ថែមស្វ័យប្រវត្តិកម្មមួយចំនួនដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលិកម្នាក់ៗ និង ធ្ចើឲ្យពួកគេចំណេញពេលវេលាពី ៦០ ទៅ ៧០ភាគរយ។ គេប៉ាន់ប្រមាណថាពាក់កណ្តាលនៃសកម្មភាពការងារថ្ងៃនេះអាចដំណើរការដោយស្វ័យប្រវត្តិនៅចន្លោះឆ្នាំ២០៣០ និងឆ្នាំ២០៦០។ Generative AI អាចបង្កើនផលិតភាពការងារយ៉ាងច្រើននៅក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តែវានឹងត្រូវការការវិនិយោគខ្លាំងដើម្បីជួយដល់មនុស្ស នៅពេលពួកគេផ្លាស់ប្តូរសកម្មភាពការងារ។

លើសពីនេះ Generative AI នឹងជំរុញឲ្យមានកំណើនផលិតភាពការងារពី ០,១ ភាគរយទៅ ០,៦ ភាគរយជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០៤០ អាស្រ័យលើអត្រានៃការទទួលយកបច្ចេកវិទ្យា និងការដាក់ឱ្យប្រើប្រាស់នៅក្នុងប្រតិបត្តិការផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សត្រូវការចាំបាច់រៀនជំនាញថ្មីៗដើម្បីសម្របខ្លួនទៅនឹងការទទួលយកបច្ចេកវិទ្យា។ ប្រសិនបើការផ្លាស់ប្តូរសកម្មភាពការងាររបស់មនុស្ស និងហានិភ័យផ្សេងទៀតអាចត្រូវបានគ្រប់គ្រងត្រឹមត្រូវនោះ Generative AI នឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងគាំទ្រដល់និរន្តរភាពរបស់ពិភពលោកឲ្យមានការរួមបញ្ចូលកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថា Generative AI ឬ AI ជំនាន់ថ្មី សំដៅលើកម្មវិធីឆ្លាតវៃដែលប្រើប្រាស់ machine learning ដើម្បីបង្កើតមាតិកាផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលមានដូចជា ៖ អត្ថបទ រូបភាព សម្លេង Audio និង ការសំយោគទិន្នន័យ។ ម៉ូដែលនៃ Generative AI សិក្សាពីគំរូ និងរចនាសម្ព័ន្ធនៃទិន្នន័យបណ្តុះបណ្តាលដោយអនុវត្តបច្ចេកទេសនៃ machine learning ហើយបន្ទាប់មកបង្កើតទិន្នន័យថ្មីដែលមានលក្ខណៈស្រដៀងគ្នា។ ប្រព័ន្ធនៃ Generative AI ដែលគួរឱ្យកត់សម្គាល់រួមមាន ChatGPT និង BingChat ដែលជា chatbot បង្កើតឡើងដោយ OpenAI និង Bard ដែលជា chatbot បង្កើតឡើងដោយ Google រួមទាំងម៉ូដែល AI ជំនាន់ថ្មីផ្សេងទៀតដូចជា Stable Diffusion, Midjourney, និង DALL-E៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)