បច្ចេកវិទ្យារ៉ូបូតបានក្លាយទៅជាឧបករណ៍ដ៏ពេញនិយមបំផុតសម្រាប់ស្ទើរគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ ជាពិសេស វិស័យផលិតកម្ម និងឧស្សាហកម្ម។ បច្ចុប្បន្ននេះ បណ្តាប្រទេសជាច្រើនចាប់ផ្តើមអនុវត្តការងារដែលរួមបញ្ចូលជាមួយនឹងសមត្ថភាពរបស់ម៉ាស៊ីនរ៉ូបូតដើម្បីទទួលបានទិន្នផលខ្ពស់ និងល្បឿនកាន់តែលឿន។ ជាក់ស្តែងនៅក្នុងប្រទេសហ្គ្រិច ទីក្រុងអាតែន ម៉ាស៊ីនរ៉ូបូតតូចៗចំនួន៥៥គ្រឿងត្រូវបានគេដាក់ឲ្យប្រើប្រាស់នៅទីតាំងប្រៃសណីយ៍មួយកន្លែង ហើយជាលទ្ធផលទទួលគឺអាចទទួលផលដែលមិននឹកស្មានមិនដល់។

មិនត្រឹមតែអាចបញ្ចៀសការខ្វះខាតធនធានមនុស្សទេ រ៉ូបូតទាំងនោះអាចធ្វើការបានយ៉ាងលឿន ដោយវាមានជំនាញពិសេសក្នុងការ បែកចែកទំនិញបញ្ញើទៅតាមប្រភេទទំនិញបានយ៉ាងត្រឹមត្រូវ និងឆាប់រហ័សបំផុត។ ចាប់តាំងពីបានដាក់ឲ្យប្រើប្រាស់រ៉ូបូតទាំងនោះរួចមកប្រៃសណីយ៍អាចមើលឃើញពីផលិតភាពនៃការបែកចែកទំនិញបញ្ញើមានការកើនឡើងដល់ទៅ២៥០ភាគរយ និងមានចំនួនដល់ទៅ១៦៨ ០០០កញ្ចប់ក្នុងមួយថ្ងៃ។

តួនាទីរបស់រ៉ូបូតខ្នាតតូចគួរឲ្យស្រឡាញ់នេះអាចលើកទំនិញធ្វើដំណើរទៅតាមកន្ត្រកដែលរៀបចំដាក់តាមប្រភេទទំនិញ។ មុននឹងទុកដាក់ទំនិញទៅតាមកន្ត្រក រ៉ូបូតអាចធ្វើការស្កេតលេខកូដ និងកំណត់សំគាល់ប្រភេទទំនិញបានយ៉ាងងាយស្រួល។ រ៉ូបូតត្រូវបានដាក់ឲ្យធ្វើការរយៈពេល៤ម៉ោងមុនពេលដែលវាត្រូវបានផ្លាស់ប្តូរដាក់ឲ្យសម្រាកដើម្បីសាកថ្មរយៈពេល១៥នាទី។
ប្រៃសណីយ Hellenic Post ទោះបីជាយ៉ាងណាក្តី អ្នកជំនាញបានអះអាងថា រ៉ូបូតទាំងនោះនឹងមិនប្រើប្រាស់សម្រាប់ជំនួសកម្លាំងមនុស្សទាំងស្រុងនោះឡើយ ប៉ុន្តែគឺដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេជំនួសវិញប៉ុណ្ណោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content