គេមិនអាចបដិសេធបាននោះទេថា នៅក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកបានកំពុងមានវឌ្ឍនាការទៅលើ “ក្រដាសប្រាក់” ដោយបាត់បង់ប្រតិបត្តិការរបស់ខ្លួនក្នុង ខណៈដែលក្រដាសប្រាក់ជារូបិយវត្ថុដ៏ចាំបាច់បំផុតអស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយ។

បរិបទថ្មី មនុស្សកាន់តែច្រើនបានងាកទៅធ្វើការទូទាត់ចំណាយ និងចំណូលតាមរយៈប្រព័ន្ធឌីជីថល និងមានច្រើនរូបភាពបូករួមចាប់តាំងតែពីកាតធនាគាររហូតដល់ទូរស័ព្ទដៃ ឬសូម្បីតែនាឡិកាដៃវៃឆ្លាតក៏អាចប្រតិបត្តិការហិរញ្ញវត្ថុបានដែរ ជាពិសេសក្រុមមនុស្សក្មេងៗជំនាន់ក្រោយៗដែលយើងអាចមើលឃើញក្រដាសលុយស្ទើរតែបានក្លាយទៅជាវត្ថុមិនចាំបាច់ទាល់តែសោះសម្រាប់ពួកគេ។
មិនវិភាគតែក្នុងប្រទេសកម្ពុជាយើងនោះទេ ពីព្រោះថា ពេលនេះបដិវត្តថ្មីនៃការប្រើប្រាស់លុយឌីជីថលគឺអាចធ្វើឡើងបាននៅស្ទើរ គ្រប់សកម្មភាពប្រចាំថ្ងៃទៅហើយ ដែលវាបានធ្វើឲ្យកើតមានជាការពិភាក្សាគ្នាវែកញែកជាច្រើនរួចមកហើយរវាងក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់ពិភពលោកចំពោះអនាគតនៃរូបិយវត្ថុដ៏សំខាន់មួយនេះ។

តើក្រដាសប្រាក់នឹងអាចមានវត្តមានទៀតដែរឬទេនៅក្នុងពិភពលោកនាពេលអនាគតខាងមុខ?
ថ្វីត្បិតតែមិនទាន់មានអ្នកសេដ្ឋវិទូណាមួយអាចចេញមកកាត់សេចក្តីចំពោះបញ្ហានេះបាន ប៉ុន្តែខាងក្រោមនេះជាចំណុចធំៗមួយចំនួនដែលយើងអាចយកទៅគិតពិចារណារៀងៗខ្លួនបានថា តើវាសនារបស់ក្រដាសប្រាក់នាពេលខាងមុខនេះនឹងអាចក្លាយទៅជាយ៉ាងណា?
ការរីកចម្រើនយ៉ាងខ្លាំងនៃការទូទាត់លុយតាមឌីជីថល ៖
ទំហំនៃការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ ឬ non-cash នៅលើពិភពលោកមានកំណើនយ៉ាងខ្លាំង ជាក់ស្តែងគិតត្រឹមទីផ្សារអាមេរិកប៉ុណ្ណោះកាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ កំណើនមានរហូតទៅដល់៥,៣ភាគរយប្រតិបត្តិការ និង ៣,៤ភាគរយនៃតម្លៃប្រតិបត្តិការប្រមាណ ១៤៤ពាន់លាននៅក្នុងឆ្នាំ២០១៥ ត្រូវជា១៧៨ទ្រីលានដុល្លារពី ២១ពាន់លានប្រតិបត្តិការកាលពីឆ្នាំ២០១២ ដែលមានទំហំត្រឹមតែ១៧ទ្រីលានដុល្លារ។
ការទូទាត់តាមឌីជីថលងាយស្រួលគ្រប់គ្រង និងអាចជួយដោះស្រាយបញ្ហាធំៗរបស់ពិភពលោក
ក្រៅតែពីបញ្ហាឧក្រិដ្ឋកម្មដូចជាការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ដែលអាចប្រព្រឹត្តទៅតាមរយៈការប្រើប្រាស់ក្រដាសប្រាក់ហើយនោះ បញ្ហាអំពើពុករលួយក៏នឹងអាចត្រូវបានកាត់បន្ថយផងដែរ ពីព្រោះថាការចាយវាយលើឌីជីថលអាចធ្វើឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសអាចគ្រប់គ្រង និងតាមដានបានយ៉ាងជិតដិតទៅនឹងសកម្មភាពអាជីវកម្ម និងពាណិជ្ជកម្មដែលស្របច្បាប់ ឬមិនស្របច្បាប់បានយ៉ាងមានប្រសិទ្ធភាព។
កាត់បន្ថយបុគ្គលិកនៅតាមវិស័យពាក់ព័ន្ធ ជាពិសេសវិស័យធនាគារ
ការមិនប្រើប្រាស់ក្រដាសប្រាក់ច្រើនមានន័យស្មើទៅនឹងការកាត់បន្ថយមុខងាររបស់ធនាគារ។ នៅក្នុងវិដេអូមួយដែលបានធ្វើឡើងដោយ DW តាំងតែពីឆ្នាំ២០១៨បានបង្ហាញថា នៅតាមតំបន់មួយចំនួនរបស់អឺរ៉ុប ធនាគារបានប្រកាសបិទទ្វារសាខារបស់ខ្លួនជាបន្តបន្ទាប់ដោយសារតែប្រតិបត្តិការផ្ទាល់ជាមួយធនាគារមានចំនួនតិចតួចខ្លាំង ពីព្រោះថាពលរដ្ឋបានចូលខ្លួនជ្រៅជាមួយនឹងប្រព័ន្ធទូទាត់លុយតាមឌីជីថល។ ទោះបីជាយ៉ាងណាក្តី ក្រដាសប្រាក់ត្រូវបានអ្នកជំនាញជាច្រើនទៀតយល់ឃើញថា នឹងមិនអាចបាត់បង់ទៅភ្លាមៗនោះទេ ជាពិសេសនៅក្នុងលក្ខខណ្ឌ និងតំបន់ដែលមានពលរដ្ឋរស់នៅស្ថិតនៅក្នុងកម្រិតជីវភាពក្រីក្រដោយជាក់ស្តែងនៅក្នុងការស្រាវជ្រាវមួយដោយ FDIC នៅក្នុងប្រទេសអាមេរិកកាលពីឆ្នាំ២០១៥ ពលរដ្ឋអាមេរិកប្រមាណជា៧ភាគរយគឺជាក្រុមមនុស្សដែលមិនមានពាក់ព័ន្ធ ឬគណនេយ្យជាមួយនឹងធនាគារសោះឡើយដែលជាហេតុធ្វើឲ្យប្រតិបត្តិការចាយលុយសុទ្ធរបស់ពួកគេគឺមានចំនួនស្ទើរតែ១០០ភាគរយធ្វើឡើងជារៀងរាល់ថ្ងៃ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content