Buffalo Bicycles ផ្គត់ផ្គង់កង់ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់កសិករនៅ​ប្រទេស​ហ្សំប៊ី

បរទេស៖ យោងតាមប្រភពពី Inclusivebusiness.net បានលើកឡើងថា នៅក្នុង​ប្រទេស​ហ្សំប៊ី ការផ្តល់សេវាកម្មមូលដ្ឋានដូចជាការថែទាំសុខភាពដល់សហគមន៍ជនបទត្រូវបានរារាំងដោយភាពគ្មានប្រសិទ្ធភាព បញ្ហាបណ្តាញផ្លូវថ្នល់ និងរបៀបដឹកជញ្ជូន ខណៈដែលកង់ថោកត្រូវបានផលិតពីលោហៈមានគុណភាពអន់​។ ដើម្បីដោះស្រាយបញ្ហានេះ Buffalo Bicycles ត្រូវបានបង្កើតឡើងសម្រាប់ដោះស្រាយគម្លាតនៅលើទីផ្សារ ដោយផលិត និងចែកចាយកង់ដែលមានគុណភាពប្រើប្រាស់បានយូរ និងអាចដឹកអីវ៉ាន់ធ្ងន់ៗបាន។

ក្រុមហ៊ុន Buffalo Bicycles គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដើម្បីរកប្រាក់ចំណេញរបស់ World Bicycle Relief (WBR) ដែលជាអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ សហរដ្ឋអាម៉េរិក។ Buffalo Bicycles បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេស​ហ្សំប៊ីនាឆ្នាំ២០១២ ដោយកំណត់គោលដៅផ្តល់កង់ចំនួន ២២ ០០០ ដល់បុគ្គលិកផ្នែកសុខាភិបាលដែលធ្វើការនៅក្នុងកម្មវិធីមេរោគអេដស៍/ជំងឺអេដស៍។ កាលពីដំបូង ក្រុមហ៊ុននេះត្រូវបានផ្តល់ហិរញ្ញប្បទានដំបូង WBR ។ នៅឆ្នាំ២០១៤ ក្រុមហ៊ុនចាប់ផ្តើមទទួលបានប្រាក់ចំណេញ និងសាច់ប្រាក់ងាយស្រួលនៅឆ្នាំ២០១៧ ដែលធ្វើឲ្យក្រុមហ៊ុនបានក្លាយជាអង្គភាពរកប្រាក់ចំណេញដែលអាចទ្រទ្រង់ខ្លួនឯងបាន។

ប្រតិបត្តិការ​របស់​ក្រុមហ៊ុននៅ​ហ្សំប៊ីមាន​បុគ្គលិក​ប្រហែល ៨០ នាក់ ដែល​ធ្វើការ​នៅក្នុង​ហាងលក់កង់ចំនួន ២៩ទីតាំង ។ គោលដៅដំបូងរបស់ Buffalo Bicycles គឺផ្គត់ផ្គង់កង់ចំនួន ៥ ម៉ឹននៅទូទាំងប្រទេស ប៉ុន្តែក្រុមហ៊ុនអាចធ្វើទៅបានលើស​ពី​គោលដៅ​ ដោយបាន​លក់កង់​សរុប​ចំនួន ៨៨ ០០០ គ្រឿង​ក្នុង​ខេត្ត​ចំនួន ១០។ លើសពីនេះ Buffalo Bicycles ក៏បានពង្រីកប្រតិបត្តិការទៅកាន់ប្រទេសអាហ្វ្រិកផ្សេងទៀតដូចជា ហ្ស៊ីមបាវ៉េ កេនយ៉ា ម៉ាឡាវី និងអ៊ូហ្គង់ដា ផងដែរ។ ក្រៅពីបុគ្គលិកសុខាភិបាល ក្រុមហ៊ុនក៏បានពង្រីកការផ្គត់ផ្គង់ដល់អតិថិជនផ្សេងទៀតរួមមាន កសិករ សិស្ស និងអ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ ភាគច្រើននៃបុគ្គលិករបស់ក្រុមហ៊ុនប្រមាណជាង ៦០ ភាគរយគឺមកពីសហគមន៍មូលដ្ឋាន។

Buffalo Bicycles បានរចនាកង់ដែលអាច​ប្រើប្រាស់​បាន​យូរ និង​អាចធន់​នឹងស្ថានភាពលំបាកនៃការធ្វើដំណើរ​នៅតាមទី​ជនបទ។ កង់នេះមានតម្លៃ ១៣០ ទៅ ១៥០ ដុល្លារក្នុងមួយគ្រឿង និងមានការធានារយៈពេល ៥ ឆ្នាំសម្រាប់ការជួសជុល ហើយកង់​អាច​ប្រើ​បាន​រហូត​ដល់ ១២ ឆ្នាំ ប្រសិន​បើ​មាន​ការ​ថែទាំ​ត្រឹមត្រូវ។ ក្រុមហ៊ុនបានបើកដំណើរការកន្លែងជួសជុលកង់នៅតាមតំបន់ជនបទ ដោយរថយន្តដឹកទំនិញចល័ត និងយាន្តជំនិះផ្សេងៗអាចទទួលបានសេវាកម្មជួសជុលឥតគិតថ្លៃ និងមានលក់គ្រឿងបន្លាស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Buffalo Bicycles ក៏ធ្វើការជាមួយសមាគមក្នុងស្រុកផងដែរ ដូចជា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងកសិករដាំស្រូវសាលី។ តាមរយៈកម្មវិធី CSR របស់ក្រុមហ៊ុន Buffalo Bicycles ក៏បានធ្វើការជាមួយនឹង BMW សម្រាប់ការបង់រំលោះកង់ និងប្រាក់កម្ចីកង់។ ការលក់កង់ដល់អតិថិជនរបស់អង្គការដែលពាក់ព័ន្ធនឹងកម្មវិធីកសិកម្មប្រកបដោយនិរន្តរភាព និងសុខាភិបាលគឺមិនមានការរាប់បញ្ចូលពន្ធនោះទេ។

ការសិក្សាមួយបានចងក្រងជាឯកសារថា កង់របស់ Buffalo បានផ្តល់អត្ថប្រយោជន៍ដល់អតិថិជនដែលជាអ្នកចំណូលទាប និងអ្នកក្រីក្រ។ នៅប្រទេសហ្សំប៊ី កសិករចិញ្ចឹមគោយកទឹកដោះអាចដឹកទឹកដោះគោបាន ២៥ ភាគរយបន្ថែមទៀត និងទទួលបានប្រាក់ចំណូល ២៣ ភាគរយបន្ថែមក្នុងមួយខែ។  ជាមួយ​ទឹកដោះគោមួយលីត្រមានតម្លៃ ០,១៩ ដុល្លារ កសិករអាចរកប្រាក់ចំណូលបាន ១៩៧ ដុល្លារដោយប្រើប្រាស់កង់របស់ Buffalo Bicycles ហើយពេលវេលាធ្វើដំណើរត្រូវបានកាត់បន្ថយពី ៥៥ នាទី មកនៅត្រឹម ៣០ នាទីប៉ុណ្ណោះ។ ជាងនេះទៅទៀត កសិករទាំងនោះក៏ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីកង់ដូចជា ជិះទៅសាលារៀន មន្ទីរពេទ្យ និងការជួបជុំសហគមន៍ជាដើម។ ការប៉ាន់ប្រមាណបានបង្ហាញថា កង់ចំនួន ២ ម៉ឺនគ្រឿងអាចផ្តល់អត្ថប្រយោជន៍ដល់មនុស្ស ១០ ម៉ឺននាក់។

ទាក់ទងនឹងផលប្រយោជន៍សម្រាប់បរិស្ថាន គុណភាព និងភាពធន់នៃកង់អាចជួយកាត់បន្ថយ​ការ​បំភាយ​កាបូន និងកាកសំណល់ ដោយសារការបោះចោលកង់ត្រូវបានកាត់បន្ថយ។ លើសពីនេះ កាកសំណល់ក្រដាស និងផ្លាស្ទិកពីក្រុមហ៊ុន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​រោងចក្រ​តូច​មួយដែល​កាកសំណល់​ក្រដាស​ និងប្លាស្ទិកត្រូវបានកែច្នៃ។ យ៉ាងណាមិញ Buffalo Bicycles ក៏ប្រឈមមុខនឹងបញ្ហាមួយចំនួនផងដែរ ជាពិសេសការរក្សាតម្លៃកង់របស់ពួកគេនៅក្នុងតម្លៃសមរម្យអំឡុងពេលមានអតិផរណាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈដែលរដ្ឋាភិបាលដាក់ពន្ធអាករ ២៥ ភាគរយលើការនាំចូលកង់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Buffalo Bicycles ​ត្រូវ​បង្កើន​តម្លៃ​កង់​របស់​ពួកគេ​ជា​បន្តបន្ទាប់ ដោយឡើងថ្លៃប្រហែល ២០ ដុល្លារ ដើម្បីបំពេញនូវគោលដៅប្រាក់ចំណេញដែលពួកគេបានកំណត់។ ក្រោយមក ក្រុមហ៊ុនអាចបញ្ចុះបញ្ចូលដោយជោគជ័យសម្រាប់ការកាត់បន្ថយពន្ធលើកង់សល់ត្រឹម ១៥ ភាគរយ។

Buffalo Bicycles បានកត់សម្គាល់ថា បទប្បញ្ញត្តិរបស់រដ្ឋាភិបាលបច្ចុប្បន្នទាក់ទងនឹងការធ្វើអាជីវកម្មនៅក្នុងសហគមន៍ជនបទនៅប្រទេសហ្សំប៊ី គឹមានភាពបត់បែន និងមិនទាមទារអ្វីពិសេសនោះទេ។ បន្ថែមពីនេះ ភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ពេលខ្លះចូលរួមដឹកជញ្ជូនកង់​ដល់​សហគមន៍​ ដើម្បីជួយផ្សព្វផ្សាយកង់របស់ក្រុមហ៊ុនផងដែរ។ Buffalo Bicycles បានចុះហត្ថលេខា MOU ជាមួយក្រសួង​សុខាភិបាល​ក្នុងការធ្វើ​យុទ្ធនាការ​តស៊ូ​មតិ និង​​លើក​កម្ពស់​ការ​ហាត់​ប្រាណ​ដោយ​ការជិះ​កង់ ហើយក្រសួងអប់រំបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចូលសាលារៀន ដើម្បីផ្តល់កង់ដល់សិស្សថែមទៀតផង។ លើសពីនេះ Buffalo Bicycles ក៏​កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​បរិស្ថាន​ដើម្បី​ផ្សព្វផ្សាយ​កង់ជាជម្រើសដឹកជញ្ជូនប្រកបដោយនិរន្តរភាព ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរ និងការបំភាយកាបូន។ ដើម្បីលើកកម្ពស់នូវការប្រើប្រាស់កង់បន្ថែមទៀតក្នុងនាមជាមធ្យោបាយដឹកជញ្ជូនជំនួសម៉ូតូ ក្រុមហ៊ុនមានបំណងបន្តធ្វើការជាមួយរដ្ឋាភិបាលដូចជា កង់ទាំងអស់មិនត្រូវបង់ពន្ធ និងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ន ដូចជា កន្លែងផ្ញើយានជំនិះក្នុងសាលារៀនដើម្បីឱ្យសិស្សមានកន្លែងទុកដាក់កង់ឱ្យបានត្រឹមត្រូវ ប្រកបទៅដោយសុវត្ថិភាព និងលើកទឹកចិត្តដល់សិស្សឱ្យជិះកង់ទៅសាលារៀនកាន់តែច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន