OBRI Tanzania ទិញគ្រាប់ផ្កាឈូករ័ត្នពីកសិករជាស្ត្រី ហើយកែច្នៃជាប្រេងឆាលក់ក្នុងតម្លៃសមរម្យសម្រាប់អ្នកចំណូលទាប

បរទេស៖ យោងតាមប្រភពពី Inclusivebusiness.net បានលើកឡើងថា ប្រេងឆា គឺជាគ្រឿងផ្សំសំខាន់មួយក្នុងការចម្អិនអាហារ ប៉ុន្តែអ្នកប្រើប្រាស់នៅតាមបណ្តាប្រទេសក្រីក្រជាច្រើនកំពុងប្រើប្រាស់ប្រេងឆាដែលចម្អិនរួចហើយឡើងវិញជាច្រើនដងដែលបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

ដើម្បីដោះស្រាយបញ្ហានេះ OBRI Tanzania បានទិញគ្រាប់ផ្កាឈូករ័ត្នពីកសិករជាស្ត្រីក្នុងទ្រង់ទ្រាយខ្នាតតូច ហើយកែច្នៃវាទៅជាប្រេងឆា។ OBRI Tanzania គឺជាក្រុមហ៊ុន​កសិកម្ម​អាហារ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​តង់ហ្សានី ត្រូវបានបង្កើតឡើងដោយ Brigitha Faustin ក្នុងឆ្នាំ២០១៥ ហើយបានធ្វើការជាមួយស្ត្រីកសិករខ្នាតតូច ដើម្បីផលិតប្រេងឆាចម្រាញ់ចេញពីផ្កាឈូករ័ត្ន។

គំរូអាជីវកម្មបិរយាបន្នរបស់ OBRI Tanzania មិនត្រឹមតែជួយស្ត្រីជាជនជាតិតង់ហ្សានីបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអ្នកប្រើប្រាស់ដែលមានចំណូលទាបជាមួយនឹងជម្រើសប្រេងឆាចម្អិនអាហារដែលមានតម្លៃសមរម្យទៀតផង។ ចក្ខុវិស័យរបស់ OBRI Tanzania គឺយកចិត្តទុក់ដល់ជនជាតិតង់ហ្សានីគ្រប់រូបដោយភាពស្មើគ្នា ដោយមិនគិតពីប្រាក់ចំណូល ពីតំបន់ ឬភេទនោះទេ ដើម្បីឲ្យពួកគេអាចមានលទ្ធភាពទទួលបានប្រេងចម្អិនអាហារដែលមានតម្លៃសមរម្យ និងមានសុខភាពល្អ។

OBRI Tanzania ធ្វើការជាមួយកសិករខ្នាតតូចជាស្ត្រីជាង ១ ៩០០ នាក់ ដែលផលិតវត្ថុធាតុដើមទាំងអស់សម្រាប់ក្រុមហ៊ុន។ ដូចគ្នានេះផងដែរ OBRI Tanzania បានសហការជាមួយដៃគូដើម្បីធានាថាកសិករមានលទ្ធភាពទទួលបានគ្រាប់ពូជ និងការបណ្តុះបណ្តាល។  OBRI Tanzania បានផ្តល់ការបណ្តុះបណ្តាលដល់កសិករដែលជាដៃគូផងដែរ ដោយជួយពួកគេបង្កើនផលិ តភាពអាចផលិតគ្រាប់ពូជផ្កាឈូករ័ត្នបានរហូតដល់ ៤៥០ គីឡូក្រាមក្នុងមួយហិកតា ដែលច្រើនជាងមុន ៣ ដង។ OBRI Tanzania ផ្គត់ផ្គង់ប្រេងឆាទៅហាងក្នុងស្រុក អ្នកលក់បោះដុំ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវក្នុងតម្លៃថោកជាងពាក់កណ្តាលនៃតម្លៃប្រេងរបស់ដៃគូប្រកួតប្រជែងរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ ២០១៥ មក ក្រុមហ៊ុនទទួលបានអ្នកប្រើប្រាស់ឈានដល់ ៥,៧ លាននាក់។

កាលពីឆ្នាំ ២០១៧ OBRI Tanzania បានទទួលរងការខាតបង់ ប៉ុន្តែឆ្នាំក្រោយៗមកទៀត ពួកគេបានទទួលបានប្រាក់ចំណេញ។ នៅឆ្នាំ២០២០ ពួកគេរកចំណូលបាន ៧០១ ០០០ ដុល្លារអាម៉េរិក ទោះបីជាការរាតត្បាតក៏ដោយ ហើយនៅឆ្នាំ២០២១ ពួកគេ​រកចំណូលបាន​ជាង ១,១ លាន​ដុល្លារ​អាមេរិក។

ប្រទេសតង់ហ្សានីមានប្រជាជនប្រហែល ៥៨ លាននាក់ នឹងអាចកើនឡើងដល់ ៩០ លាននាក់ក្នុងរយៈពេល ១៥ ឆ្នាំ។ ដូច្នោះហើយ មនុស្សទាំងអស់នោះគឺជាអ្នកប្រើប្រាស់ដ៏មានសក្តានុពលសម្រាប់ផលិតផលរបស់ OBRI Tanzania ។ ក្នុងនាមជាប្រទេសមួយ តង់ហ្សានី បានចំណាយប្រាក់ច្រើនជាង ១៥០ លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការនាំចូលប្រេងឆាចំនួន ៣០០ ០០០ តោន ដែលស្មើនឹងប្រហាក់ប្រហែលពាក់កណ្តាលនៃប្រេងឆាសរុបដែលប្រជាជនប្រើ។ តាមរយៈការផលិតរបស់ OBRI Tanzania  ពួកគេសង្ឃឹមថា តង់ហ្សានីអាចនឹងបន្ថយការនាំចូលនាពេលអនាគត។ សម្រាប់ផ្នែកផ្គត់ផ្គង់ OBRI Tanzania បានចាប់ផ្តើមជាមួយកសិករត្រឹមតែ ៤០០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០១៥-២០១៦។ ឥឡូវនេះ OBRI Tanzania មានបំណងចូលទៅក្នុងបណ្តាញនៃមូលនិធិ Aga Khan ដើម្បីឈានដល់កសិករ ៦ ០០០ ឬ ៧ ០០០ នាក់បន្ថែមទៀត។ ជាមធ្យម គ្រួសារតង់ហ្សានីមធ្យមមានសមាជិក ៦ ឬ ៧ នាក់ ដោយមានន័យថា OBRI Tanzania អាចនឹងឈានដល់មនុស្សប្រហែល ៤២ ០០០ នាក់នៅពេលអនាគត។

យ៉ាងណាមិញ បញ្ហាប្រឈមមួយរបស់ OBRI Tanzania គឺការចង់រួមបញ្ចូលកសិករជាស្ត្រីកាន់តែច្រើនទៅក្នុងបណ្តាញរបស់ពួកគេ ប៉ុន្តែប្រភពខ្វះខាត។ កសិករតង់ហ្សានីពឹងផ្អែកលើពូជគ្រាប់ពូជក្នុងស្រុកដើម្បីដាំផ្កាឈូករ័ត្ន ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកមិនអាចផលិតបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ។ ដូចគ្នានេះផងដែរ ដៃគូរបស់ OBRI Tanzania បានកាត់បន្ថយការចំណាយលើប្រភពផលិត ដោយសារការរាតត្បាត។ បញ្ហាប្រឈមសំខាន់មួយទៀតគឺ ការស្វែងរកមូលនិធិ ដោយសារ OBRI Tanzania ត្រូវការមូលនិធិដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់ធ្វើជាដើមទុន ផ្តល់សេវាកម្មបន្ថែម ការវិនិយោគលើទីផ្សារ ការដឹកជញ្ជូន និងគ្រឿងម៉ាស៊ីនសម្រាប់ប្រតិបត្តិរបស់ពួកគេ។ ទន្ទឹមនឹងនេះ OBRI Tanzania ក៏ចាប់អារម្មណ៍លើភាពជាដៃគូស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ ដោយក្រុមហ៊ុន ឬសាកលវិទ្យាល័យអាចគាំទ្រពួកគេក្នុងការអភិវឌ្ឍន៍គ្រាប់ពូជដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ចែកចាយដល់កសិករ និងចែករំលែកចំណេះដឹងផ្នែកបន្ថែមទៀត។

ទោះជាយ៉ាងណាក្តី គោលដៅរបស់ OBRI Tanzania គឺនៅពេលដែលក្រុមហ៊ុនទទួលបានផលចំណេញ កសិកររបស់ពួកគេក៏ទទួលបាផលចំណេញដែរ ហើយអ្នកប្រើប្រាស់មានលទ្ធភាពទទួលបានប្រេងចម្អិនអាហារដែលមានតម្លៃសមរម្យថែមទៀតផង។ OBRI Tanzania ផ្តោតទៅការរកប្រាក់ចំណូលជាងប្រាក់ចំណេញនោះ ដើម្បីវិនិយោគឡើងវិញនៅក្នុងក្រុមហ៊ុន ហើយធានាថា វាបំពេញគោលបំណងរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ OBRI Tanzania មាន​អ្នក​វិនិយោគ​ភាគហ៊ុនមួយរឹងមាំ​គឺ​ក្រុមហ៊ុន Africa Aid។ លើសពីនេះទៀត OBRI Tanzania គឺជាសមាជិកនៃសហគមន៍សហគ្រិនភាពជាច្រើនក្នុងការផ្តល់ជំនួយបច្ចេកទេស ហើយ OBRI Tanzania ក៏បានឈ្នះពានរង្វាន់ថ្នាក់តំបន់ដែលមកជាមួយការវិនិយោគតូចតាចក្នុងចំណោមរង្វាន់ផ្សេងទៀត UNDP Innovation Award ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​