Uglyfood គំនិតអាជីវកម្មថ្មីដើម្បីដោះស្រាយបញ្ហាកាកសំណល់អាហារ និងជំរុញនិរន្តរភាពប្រព័ន្ធផ្គត់ផ្គង់ម្ហូបអាហារ

អាជីវកម្មកើតថ្មីមួយដែលត្រូវបានគេស្គាល់ឈ្មោះថា Uglyfood កំពុងជាប់ឈ្មោះជាសហគ្រាសសង្គមដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងប្រទេសសិង្ហបុរី និងដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងនឹងកាកសំណល់អាហារ ។ លើសពីការគ្រាន់តែលក់ផលិតផលបន្លែផ្លែឈើដែលមិនមានរូបរាងល្អ និងស្តង់ដា វាក៏ជាយុទ្ធសាស្ត្របញ្ចុះតម្លៃរបស់ Uglyfood គឺបានក្លាយទៅជាវិធីសាស្ត្រដោះស្រាយបញ្ហាស្នូលនៃកាកសំណល់អាហារ។ វិធីនេះអាចជួយសង្គ្រោះផ្លែឈើ និងបន្លែដែលចាត់ទុកថាមិនសមរម្យសម្រាប់ផ្សារទំនើបដោយសារតែភាពមិនល្អឥតខ្ចោះស្របទៅតាមស្តង់ដាទីផ្សារ ហើយវាបែរជាអាចរកទីផ្សារលក់ចេញបានក្នុងតម្លៃធូរថ្លៃបំផុតដែលអាចជួយដល់ក្រុមពលរដ្ឋដែលមានចំណូលទាបផងដែរ។

ជាធម្មតា នៅតាមបណ្តាផ្សារទំនើបតែងតែបោះចោលផលិតផលដែលមានស្នាមប្រេះ ឬខូចបន្តិចបន្តួច ប៉ុន្តែសម្រាប់ Uglyfood ពួកគេអាចមើលឃើញនូវតម្លៃនៃផលិតផលទាំងនោះតាមរយៈការប្រមូលវត្ថុទាំងនេះពីកសិដ្ឋាន និងផ្សារទំនើប ហើយបញ្ចៀសវាចេញពីកន្លែងចាក់សំរាម។

ផ្លែឈើ និងបន្លែមិនត្រូវតាមស្តង់ដា ប៉ុន្តែវាអាចបរិភោគបានដោយមិនមានបញ្ហាអ្វីដល់សុខភាព ហើយជាក់ស្តែងវាក៏មានរសជាតិ និងគុណភាពឆ្ងាញ់ដូចផលិតផលស្តង់ដាផ្សេងទៀតដែរ។ Uglyfood បានប្រើប្រាស់យុទ្ធសាស្ត្រនេះក្នុងការធ្វើឱ្យផលិតផលស្រស់ៗអាចហូរចូលក្នុងទីផ្សារប្រើប្រាស់បានកាន់តែច្រើន ជាពិសេសសម្រាប់អ្នកប្រើប្រាស់ដែលគិតគូរខ្ពស់ពីការចំណាយ ឬក្រុមពលរដ្ឋដែលមានចំណូលទាប។

Uglyfood មិនត្រឹមតែព្យាយាមរកទីផ្សារដើម្បីលក់ផលិតផលទាំងនោះទេ សហគ្រាសមួយនេះក៏បានប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការច្នៃប្រឌិត ដើម្បីស្វែងរកទីផ្សារបានកាន់តែធំទៀតផង តាមរយៈការច្នៃទៅជាដំណាប់ ទៅជាទឹកផ្លែឈើ និងផលិតផលផ្សេងទៀតពីផ្លែឈើ និងបន្លែ ពោលគឺធ្វើយ៉ាងណាកាត់បន្ថយកាកសំណល់ និងបង្កើនតម្លៃអតិបរមានៃផលិតផលដែលត្រូវបានប្រមូលទិញមក។

រូបភាពនេះ Uglyfood ក៏អាចត្រូវចាត់ទុកថាជាអាជីវកម្មបរិយាបន្នបានដែរ ពីព្រោះថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច សំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី