អ៊ីតាលីប្រកាសចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន

បរទេស ៖ យោងតាមប្រភព័ត៌មានពី CNN បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីតាលីបានប្រកាសជាផ្លូវការនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដ៏ធំរបស់ប្រទេសចិន។

កាលពីថ្ងៃពុធកន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរបស់អ៊ីតាលី លោក Antonio Tajani បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយថា កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកលដែលដឹកនាំដោយប្រទេសចិនគឺលែងជាអាទិភាពសម្រាប់ប្រទេសអ៊ីតាលីទៀតហើយដោយបន្ថែមថាប្រទេសដែលមិនបានចូលរួមក្នុងគំនិតផ្តួចផ្តើមមាន​លទ្ធផល​ល្អ​ប្រសើរ​ជាង។

កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីបានបញ្ជាក់ពីការផ្លាស់ប្តូរដែលរំពឹងទុកយ៉ាងទូលំទូលាយ ដែលជាការសន្យាក្នុងយុទ្ធនាការមួយអំឡុងពេលលោកស្រីកាន់តំណែងកាលពីឆ្នាំមុនចំពេលមានការត្អូញត្អែរថាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយចិនទទួលបានអត្ថប្រយោជន៍តិចតួចដល់សេដ្ឋកិច្ចអ៊ីតាលី។

លោកស្រីបានបន្ថែមថា ទីក្រុងរ៉ូមនៅតែអាចរក្សាទំនាក់ទំនងល្អខាងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំងនៅខាងក្រៅកិច្ចព្រមព្រៀង។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មន្ត្រីកំពូលរបស់អ៊ីតាលី រួមទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានបញ្ជេញគំនិតនេះជាច្រើនដង។​​ នៅឆ្នាំ២០១៩ អ៊ីតាលីបានចុះហត្ថលេខាលើផែនការរបស់ចិន ដែលបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលធ្វើដូច្នេះ។ នៅក្រោមកិច្ចព្រមព្រៀងនេះ របាំងពាណិជ្ជកម្មរវាងចិន និងអ៊ីតាលីត្រូវបានកាត់បន្ថយ ខណៈដែលទីក្រុងប៉េកាំងបានសន្យាថានឹងវិនិយោគលើកំពង់ផែអ៊ីតាលី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។

មិនត្រឹមតែប៉ុណ្ណោះ សេចក្តីប្រកាសរបស់ទីក្រុងរ៉ូមកើតឡើងនៅពេលដែលប្រទេសអ៊ីតាលី ដូចជាបណ្តាប្រទេស EU ជាច្រើនកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាងការចង់ចូលរួមជាមួយប្រទេសចិនលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ខណៈដែលរក្សាទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។ គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មពិភពលោក BRI របស់ចិន ត្រូវបានបង្កើតឡើងដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពង្រីកឥទ្ធិពលនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ ចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ វាបានទាក់ទាញការវិនិយោគប្រមាណ ១ ទ្រីលានដុល្លារ។

កាលពីដើមឆ្នាំនេះ លោកស្រី Meloni និយាយថា ការចូលរួមរបស់អ៊ីតាលីនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គឺជាភាពផ្ទុយគ្នា ដោយមើលឃើញថា ខ្លួនគឺជាសមាជិកតែមួយគត់នៃ G7 ដែលបានចូលរួមក្នុងកតិកាសញ្ញាដែលដឹកនាំដោយចិន។ ទន្ទឹមនឹងនេះ ​អ៊ីតាលី​កំពុង​សម្រេច​ថា​តើ​ត្រូវ​បន្ត​សមាជិកភាព​របស់​ខ្លួន​នៅ​ខែ​ធ្នូ​ឆ្នាំ​នេះ​ឬ​អត់?

គួរឲ្យបញ្ជាក់ដែរថា ការសម្រេចចិត្តរបស់អ៊ីតាលីក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងនៅឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថាជាការឈ្នះបែបការទូតមួយសម្រាប់ទីក្រុងប៉េកាំង ខណៈដែលទទួលបានការរិះគន់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ូសែល។ កាលពីឆ្នាំមុន ចិនបាននាំចូលទំនិញអ៊ីតាលីក្នុងទំហំ ២៦,៩ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយការនាំចេញរបស់ចិនទៅកាន់អ៊ីតាលីបានកើនឡើងដល់ ៥០,៥ ពាន់លានដុល្លារដែលកើនពី ៣៣,៥ ពាន់លានដុល្លារនៅឆ្នាំ២០១៩៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ