អ៊ីតាលី ៖ Pompeii ជាទីក្រុងបុរាណដ៏ចំណាស់មួយរបស់ប្រទេសអ៊ីតាលី និងមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ ធ្លាប់ជារដ្ឋធានីរបស់ប្រទេសអ៊ីតាលី កាលពីសម័យឆ្នាំ៧៩ នៃគ្រឹស្តសករាជ ប៉ុន្តែដោយសារព្រឹត្តិការណ៍ផ្ទុះភ្នំភ្លើង Mount Versuvius ទីក្រុងនេះត្រូវបានកប់បាត់នៅក្នុងកម្ទេចផេះផង់រហូតមកដល់ទសវត្សរ៍ទី១៦ ទើបវាត្រូវបានគេជីកកកាយរកឃើញមកវិញ។

បច្ចុប្បន្ន Pompeii បានក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតរបស់ប្រទេសអ៊ីតាលី ប៉ុន្តែកំពុងស្ថិតនៅក្នុងការគំរាមកំហែងយ៉ាងខ្លាំងដោយសារបញ្ហាសឹករេចរិល ជាពិសេសសកម្មភាពរបស់មនុស្ស ព្រោះជារឿយៗពួកគេតែងតែនាំគ្នាលួចចូលជីកកកាយរកវត្ថុបុរាណ រូបចម្លាក់ដែលបានកប់ចោលនៅក្នុងទីតាំងនេះ។

បញ្ហានេះបានធ្វើឲ្យអជ្ញាធរ និងរដ្ឋាភិបាលអ៊ីតាលី សម្រេចចិត្តក្នុងការប្រើប្រាស់រ៉ូបូតម្យ៉ាងដែលមានរូបរាងជាសត្វសុនខ ឬ Robot Dog ក្នុងការបំពេញការងារឃ្លាំមើល និងថែរក្សាសន្តិសុខនៅក្នុងទីតាំងទីក្រុងបុរាណនេះ។ Robot Dog មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យនៅតាមផ្លូវនានាក្នុងទីក្រុង Pompeii តាមច្រកល្ហកតូចៗដែលមនុស្សធម្មតាមិនអាចធ្វើដំណើរចូលទៅដល់ ជាពិសេសកិច្ចការងារនៅម៉ោងសម្រាកគ្មានភ្ញៀវទេសចរនៅពេលយប់។
Robot Dog មានសមត្ថភាពអស្ចារ្យក្នុងការបំពេញកិច្ចការងារបានយ៉ាងមានប្រសិទ្ធភាពតាមរយៈមុខងារជាច្រើនរបស់ខ្លួន ជាពិសេសកាំមេរ៉ាបំពាក់ជាច្រើនគ្រាប់នៅលើដងខ្លួន ក៏ដូចជា sensor អាចធ្វើដំណើរទៅដល់កន្លែងតូចចង្អៀតដែលមនុស្សធម្មតាមិនអាចធ្វើបាន វាអាចបើកទ្វារ ឡើងជណ្តើរព្រមទាំងអាចធ្វើការវិភាគស្ថានភាព និងឧបសគ្គបានដោយខ្លួនឯងផងដែរ។ គួរឲ្យដឹងដែរថា រ៉ូបូត Robot Dog បានក្លាយទៅជាបដិវត្តថ្មីរបស់មនុស្ស ពីព្រោះថាវាកំពុងរីកសុះសាយក្លាយទៅជាឧបករណ៍ប្រើប្រាស់ថ្មីដែលអាចជំនួសការងាររបស់មនុស្សបានច្រើនប្រភេទរួចមកហើយ ហើយនៅពេលនេះ សម្រាប់ការងារដឹកជញ្ជូន ការងារកសិកម្ម ដូចជាការបេះផ្លែឈើជាដើមនោះ រ៉ូបូត បានដើរតួនាទីយ៉ាងសកម្ម សូម្បីតែការងារសំអាតសូឡានៅក្នុងកសិដ្ឋានផលិតថាមពលព្រះអាទិត្យ ឬការងារកសាងជញ្ជាំងដោយបច្ចេកវិទ្យា 3D printing ក៏មានចំណែកនៃសកម្មភាពរបស់រ៉ូបូតដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content