បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ភ្នំពេញ ៖ តាមការ​សង្កេត និង​តាម​ដានរបស់អ្នកជំនាញ​អចលនទ្រព្យកម្ពុជា​បាន​បង្ហាញថា​ តាមការចំណាំក្នុង​រង្វង់​ប្រមាណ១០ឆ្នាំម្ដង វិស័​យ​​អ​ចលនទ្រព្យ​កម្ពុជា​តែងជួបវិបត្តិមួយលើក ហើយជាវិបត្តិដែលធ្ងន់ធ្ងរ ជាក់ស្ដែង​កាលពីអំឡុងឆ្នាំ២០០៨​ វិស័យអចលនទ្រព្យកម្ពុជា​បាន​ជួបវិបត្តិ​ម្ដង​ ដោយកាលនោះគឺស្ថិតនៅក្នុងអំឡុងវិបត្តិ​ហិរញ្ញវត្ថុសាកល ហើយវិបត្តិ​នេះ​ក៏ធូរ​ស្រាល​វិញ​នៅ​អំឡុងឆ្នាំ២០០៩​ ឬ ដើមឆ្នាំ២០១០ ខណៈដែលវិស័យអចលនទ្រព្យបានចាប់ផ្ដើម​ឡើង​ខ្លាំង​នៅ​អំឡុងឆ្នាំ២០១២ ឬ២០១៣ ។ រហូតដល់​ឆ្នំា​២០២០​ វិស័យ​អចលនទ្រព្យកម្ពុជាក៏​បានជួ​បវិបត្តិ​ម្ដង​ទៀត ដោយសារតែការរាតត្បាតជំងឺកូវីដ​១៩ ហើយបានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។ តាមរយៈបទពិសោធន៍ទាំង២លើកនេះ តើ​នៅ​ពេល​អនាត​ វិស័យ​អចលនទ្រព្យកម្ពុជា​នឹងអាចជួ​បវិបត្តិទៀតដែរ ?

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និង​សំណង់​ បាន​មានប្រសាសន៍ថា​ ក្នុងវិស័យ​អចលនទ្រព្យ​កម្ពុជា​​ ឃើញថា​ក្នុងរយៈពេល​១០ឆ្នាំ ជួបបញ្ហា​ម្ដង ប៉ុន្តែ​សម្រាប់ពេលនេះទៅអនាគត គឺ​ទំនងជាអាច​​ចប់​ហើយ​ លែង​មានបញ្ហាទៀត​ហើយ ​។ កន្លងមក​បញ្ហា​អច​ល​ន​ទ្រ​ព្យ​របស់​កម្ពុជា ​ដូចជាម្ដងទីផ្សារ​ និងអ្នកវិនិយោគកូរ៉េ ម្ដងទីផ្សារ និងអ្នកវិនិយោគចិន ។

បើតាមប្រសាសន៍ឯកឧត្តម បាន​សំដៅទៅនឹងអំឡុងឆ្នាំ២០០៨​ ដែលកម្ពុជា​ជួបវិបត្តិ​អចលនទ្រព្យ​ម្ដង ដោយកាលណោះ​ អ្នកវិនិយោគ​នៅកម្ពុជា​ភាគច្រើន​ជាជនជាតិ​កូរ៉េ ហើយនៅពេល​នោះ ដោយសារតែ​ពិភពលោកជួប​វិបត្តិ​ហិរញ្ញវត្ថុសកលផង ក៏ធ្វើឱ្យកូរ៉េ​ត្រូវជួបវិបត្តិ​ និងជះឥទ្ធិពល​ដល់​វិស័យអចលនទ្រព្យ​កម្ពុជា ។​ ហើយលើកទី២ នៅ​ឆ្នាំ២០២០ ដែល​ពេលនោះ គឺអ្នកវិនិយោគធំជាង​គេ​នៅកម្ពុជា គឺ​ជាវិនិយោគិន​ចិន ហើយនៅអំឡុ​ងនោះ វិបត្តិ​កូវីដ​១៩ ក៏បានជះឥទ្ធិពល​ខ្លាំង​ដល់​វិស័យ​អចលនទ្រព្យកម្ពុជា ហើយ​បានអូស​បន្លាយ​រហូតដល់​បច្ចុប្បន្ននេះ ។​

ឯកឧត្តម ឧបនាយករដ្ខមន្ត្រី ​សាយ សំអាល់ បាន​លើកឡើងថា​ ៖

«ចាប់ពីពេលតទៅ ​យើង​នឹង​រៀបចំខ្លួ​នដើម្បីស្ដារវិស័​យ​អច​ល​ន​ទ្រព្យ ដោយនឹងលែងឱ្យវិបត្តិ​ ឬបញ្ហា​ក្នុងវិស័យ​នេះទៀត​ហើយ ព្រោះកន្លងមកនេះ យើង​បានដោះស្រាយ​ និង​​បានត្រៀមខ្លួន​រួចរាល់ជាស្រេច​ហើយដែរ​ ។​ ការ​ដែល​អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ និងអ្នកជំនួញ​ក្នុងវិស័យ​អចលនទ្រព្យ​​បានដំឡើង​ថ្លៃអចលនទ្រព្យ​ថ្លៃហួស​ហេតុពេកក៏នឹង​ធ្វើឱ្យ​វិស័យនេះជួបបញ្ហា​ដែរ គឺបញ្ហា​ត្រង់ថា អភិវឌ្ឍន៍រួចហើយ​ តែពុំមានអ្នក​ទិញ សង់ផ្ទះរួចហើយ​អត់មានអ្នកទិញស្នាក់នៅ ធ្វើឱ្យ​មានផ្ទះគ្មានមនុស្ស​នៅ»។​

បើតាមអ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ជាច្រើន​បានលើកឡើង​ស្រដៀង​គ្នា​ថា​​ វិបត្តិ​អចលនទ្រព្យ​នៅ​ក្នុង​អំឡុ​ង​ឆ្នាំ២០២០​ រហូតមកដល់បច្ចុប្បន្ននេះ គឺជា​មេរៀន​សម្រាប់ការប្រុង​ប្រយ័ត្ន​នៅពេលអនាគត ដើម្បីជៀស​វាង​ពី​វិបត្តិ​បន្តទៀត​នៅពេលអនាគត ។

អ្នកស្រី អាន សុធីតា​ នាយិកា​ប្រតិបត្តិក្រុមហ៊ុន​ PropNex Cambodia បានថ្លែង​ប្រាប់​សារព័ត៌មាន​ AMS Economy ឱ្យដឹងថា វិស័យនេះនៅតែមានការឡើង​ចុះ ដោយមិនអាច​ឡើងរហូតនោះទេ ប៉ុន្តែ​បើសិនជាមានបញ្ហានៅពេលក្រោយ គឺយ៉ាងហោចណាស់អ្នកពាក់ព័ន្ធក្នុងវិស័យ​បានដឹង​ពីវិធីទប់ស្កាត់​បាន និង​មិនឱ្យ​ជួបបញ្ហា​ធ្ងន់ធ្ងរ​ដូច​ពេលកន្លងមក ។​

អ្នកស្រី​បន្តថា ៖

«កាលពី ២០ឆ្នាំមុន វិស័យអចលនទ្រព្យ​កម្ពុជា​នៅក្មេង​ខ្ចីនៅឡើយ ដូច្នេះហើយ​នៅពេល​ជួបបញ្ហា​គឺមិនអាច​ដោះស្រាយបាន ឬទប់ស្កាត់​បានល្អ​ទេ ប៉ុន្តែ​សម្រាប់រយៈ​ពេល​១០ឆ្នាំ ២០​ឬ៣០ឆ្នាំទៅ​មុខទៀ​ត វិស័យនេះ កាន់តែ​រឹងមាំ​ និងមានភាពចាស់ទុំ ​ដោយ​អ្នកជំនួញ​ក្នុងវិស័យ​អចលនទ្រព្យ​កាន់តែមានចំណេះដឹង​​ និងវិធីសាស្ត្រ​ថ្មីៗ ល្អៗ សម្រាប់​អនុវត្តន៍ ​​និងអាចទប់ស្កាត់​បញ្ហា​បាន​ល្អ »។

បើតាមនាយិកា​ក្រុមហ៊ុនអចលនទ្រព្យរូបនេះបានលើកឡើងមានន័យថា ​វិស័យ​អចលនទ្រព្យ​កម្ពុជា​​​​នៅតែពឹងពាក់​ជាមួយ​នឹង​កត្តា​ខាងក្រៅ  ដូច្នេះ​ហើយ​វាជៀស​មិនផុតទេពីបញ្ហា ប៉ុន្តែគ្រាន់តែ​នៅពេលជួបបញ្ហា​យើងអាចដោះស្រាយ​បញ្ហានោះបានក្នុងកម្រិត​ណាមួយតែប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ


Leave a Reply

Your email address will not be published.Required fields are marked *