ក្រសួងសេដ្ឋកិច្ច និងសមាគមសហគ្រិនវិស័យឯកជនចំនួន៣ ពួតដៃគ្នាជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ នាព្រឹកថ្ងៃពុធ ទី ២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម-បណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.)​​, ​ ឧកញ៉ា ​តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និង​ឧកញ៉ា​​ ប៉ិច​ បូឡែន​​ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី​​ “ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា”។

ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង តំណាងសមាគម​ និង​ដៃគូអភិវឌ្ឍនានា សរុបប្រមាណ​ ៥០ រូប, អនុស្សរណៈនៃការយោគយល់នេះ​ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល​ និង វិស័យឯកជន ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយចំណេះដឹង និង ជំនាញបច្ចេកវិទ្យាថ្មីៗដល់ធុរជន​ ម្ចាស់អាជីវកម្ម និង សហគ្រាសនៅកម្ពុជា សំដៅកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក។

ឯកឧត្តមបណ្ឌិត​​ គង់ ម៉ារី បានគូសបញ្ជាក់ពីការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថល​ និង​ ធុរកិច្ចនៅកម្ពុជា​​ ព្រមទាំងបានលើកទឹកចិត្ត​​​ឱ្យសហគ្រាសគ្រប់កម្រិត និង គ្រប់វិស័យ ព្រមទាំងសហគ្រិនទាំងអស់ ប្រើ​­ប្រាស់បច្ចេកវិទ្យាឌី​ជីថល ដើម្បីធានាបាននូវចីរភាពអាជីវកម្ម បង្កើនផលិតភាព​ ប្រសិទ្ធភាពសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និង សកលលោក។

នៅក្នុងពិធីនេះដែរ ឧកញ៉ា​ តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា បានបង្ហាញពី ការជឿជាក់ថាការចុះអនុស្សរណៈនៃការយោគយល់នេះនឹង​ផ្តល់នូវកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ​​ ក្នុងការរួមចំណែកលើការជំរុញសេដ្ឋកិច្ចឌីជីថល ជាពិសេស លើវិស័យសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។

ទន្ទឹមនេះ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានគូសបញ្ជាក់ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និង លើកទឹកចិត្តឱ្យសហគ្រិនស្រ្តី​ ព្រមទាំងសហគ្រិនគ្រប់កម្រិតឱ្យចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអាជីវកម្ម។

ឧកញ៉ា​​ ប៉ិច​ បូឡែន​​  ប្រធានសមាគមសហគ្រិនវ័យក្មេង បានលើកឡើងស្រដៀងគ្នាថា ការចុះអនុស្សរណៈនៃការយោគយល់នេះនឹងរួមចំណែកក្នុងកិច្ចសហការ ជាពិសេស គាំទ្រដល់សហគ្រាស ម្ចាស់-អាជីវកម្ម និង ​ធុរកិច្ចថ្មីៗ ឱ្យកាន់តែរីកចម្រើន និង មានការប្រកួតប្រជែងខ្ពស់។  

​កិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល​ និង សម្ព័ន្ពសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេង, និង​ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀត ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល និង វិស័យឯកជន បង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និង វិស័យឯកជន តាមរយៈការចែករំលែកនូវចំណេះដឹង​ បទពិសោធន៍ ឧត្តមានុវត្តន៍ និង​ ការបណ្តុះប​ណ្តាលពាក់ព័ន្ធនឹងធុរកិច្ចឌីជីថល និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រ​ និង បច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ច និង សង្គមឌីជីថលនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. សហការជាមួយសមាគមទាំងបី នឹងនាំមកនូវគំនិតផ្ដួចផ្ដើម និង កម្មវិធីជាច្រើន សំដៅគាំទ្រដល់ការចាប់យកឌីជីថលរបស់ធុរកិច្ច។  

សម្រាប់ព័ត៌មានអំពីកម្មវិធីពាក់ព័ន្ធនឹងការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា សូមសាធារណជន ទាំងអស់មេត្តាតាមដានលើគេហទំព័រ និង គ្រប់បណ្ដាញសង្គមរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល​ និង សម្ព័ន្ពសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា និង​ សមាគមសហគ្រិនស្រ្តីកម្ពុជា។

សមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា 🌐 គេហទំព័រហេ្វកប៊ុក៖ Federation of Associations for SMEs of Cambodia​ – FASMEC   
គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល🌐​ គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh🌐 គេហទំព័រហេ្វកប៊ុក៖គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល – គសធឌ   
សមាគមសហគ្រិនវ័យក្មេងកម្ពុជា🌐​ គេហទំព័រផ្លូវការ៖ https://www.yeacambodia.org🌐 គេហទំព័រហេ្វកប៊ុក៖ YEAC – Young Entrepreneurs Association of Cambodia   
សមាគមសហគ្រិនស្ត្រីកម្ពុជា🌐​ គេហទំព័រផ្លូវការ៖ https://cweacambodia.org🌐 គេហទំព័រហេ្វកប៊ុក៖ CWEA – Cambodia Women Entrepreneurs Association   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម


Leave a Reply

Your email address will not be published.Required fields are marked *