ក្រសួងឧស្សាហកម្មនិងវិស័យឯកជនបើកវេទិកាពិភាក្សាលើឱកាសវិនិយោគក្នុងអនុវិស័យសក្តានុពលចំនួន៧

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកាពិភក្សាជាមួយវិស័យឯកជន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបង្ហាញពីសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រលើកទី១ និងផ្តោតជាសំខាន់ លើការកសាងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ និងលើកកម្ពស់សមត្ថភាពសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យក្លាយជាកម្លាំង ជំរុញបរិវត្តកម្មឧស្សាហកម្ម​ ពិសេសពិនិត្យ​លទ្ធភាពក្នុងការវិនិ​យោគ ក្នុងអនុវិស័យសក្តានុពលចំនួន៧ ដើម្បីផលិតជំនួសការនាំចូល។

ឯកឧត្តម ហែម វណ្ណឌី ​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសា​សន៍ថា សហគ្រាសធុនតូច និងមធ្យមបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ អភិវឌ្ឍជំនាញឯកទេស និងបច្ចេកទេស សហគ្រិនភាព និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាបាននូវការទ្រទ្រង់កំណើនសេដ្ឋកិច្ច ប្រកបដោយជវភាព។​

ឯកឧត្តម បានគូសបញ្ជាក់ថា វេទិកានេះបានពិភាក្សាលើសសរស្តម្ភមួយចំនួនគឺ ការកំណត់ប្រភេទអាជីវកម្មកំពុងលូតលាស់ និងមានសក្តានុពលខ្ពស់ ការបង្កើតខ្សែច្រវាក់តភ្ជាប់រវាងការផ្គត់ផ្គង់ និងតម្រូវការ ទាំងក្នុងស្រុក បង្គ្រប់ការនាំចូលជំនួសការនាំចូល និងបង្កើនការនាំចេញ និងការពង្រឹងបរិយាកាសអំណោយផលសម្រាប់សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីបានពន្យល់ថា កម្ពុជានៅមានសក្តានុពលច្រើន ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីយើងមិនទាន់ជាខ្សែច្រវាក់ ដែលប្រទាក់ក្រឡាគ្នាពេញលេញ និងពុំទាន់ស្គាល់គ្នា មិនទាន់ដឹងថាអ្នកណាធ្វើអ្វី? ច្រវាក់ដែលយើងមាន មិនទាន់ប្រទាក់គ្នា កង់ច្រវាក់ខ្លះពុំទាន់មានការអភិវឌ្ឍជ្រោមជ្រែងឱ្យបានរឹងមាំ។ដូច្នេះត្រូវធ្វើយ៉ាងណាឱ្យវាប្រទាក់គ្នាខ្លាំង តួយ៉ាងដូចជា ឡូជីស្ទិកខ្លាំងឬនៅ?​កសិកម្មអ្នកដាំដុះ និងរោងចក្រកែឆ្នៃ ខ្លាំងឬនៅ?។ ពោលគឺយើងត្រូវគិត ត្រូវធ្វើរួមគ្នា ព្រោះជារឿងរបស់រដ្ឋាភិបាលទាំងមូល ដែលត្រូវធ្វើឱ្យមានការប្រទាកក្រឡាគ្នាឡើងវិញ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា៖«​ បញ្ហាធំមួយរបស់យើង គឺកង្វះទិន្នន័យ ព័ត៌មាន និងការយល់ដឹងអំពីសក្តានុពលរវាងគ្នា ធ្វើឱ្យយើងខកខាន មិនទាន់បានប្រែក្លាយឱកាស និងសក្តានុពល ទៅជាផលប្រយោ​ជន៍ជាក់ស្តែង»។​

ក្នុងឱកាសនោះដែរ​ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់ផលិតផលអាទិភាពក្នុងអនុវិស័យចំនួន៧ ដែលផ្តល់ឱកាសទីផ្សារភ្លាមៗ និងភាពពាក់ព័ន្ធជាយុទ្ធសាស្រ្តសម្រាប់ការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងឧស្សាហកម្មប្រតិគមន៍របស់កម្ពុជា ដែលរួមមាន៖១-អនុវិស័យវាយនភ័ណ្ឌ ២-អាហារ និងភេសជ្ជៈ ៣- កៅស៊ូ និងផ្លាស្ទិក ៤-កម្មន្តសាលគីមី និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ៥- កម្មន្តសាលគ្រឿងបង្គំយានយន្ត និងអេឡិចត្រូនិច ៦-ការវេចខ្ចប់ និងផ្លាកសញ្ញា និង៧-គ្រឿងសង្ហារឹម។

តាមរយៈវេទិកានេះ ក្រសួងមានគោលបំណងកៀរគរការវិនិយោគក្នុងស្រុក នៅក្នុងអនុវិស័យសក្តានុពលទាំង៧ ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងសហគ្រាសធុនតូចនិងមធ្យម ជាមួយនឹងរោងចក្រធុនធំ និងឧស្សាហកម្ម លើកកម្ពស់សមត្ថភាព និងគុណភាពផលិតផល តាមរយៈការចាប់យកបច្ចេកវិទ្យា គ្រឿងម៉ា​  ស៊ីន ឌីជីថលភាវូបនីយកម្ម ជំរុញការអនុវត្តតាមស្តង់ដារជាតិ និងអន្តរជាតិ ដូចជា ISO, GMP និង GHP ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងពង្រីកការនាំចេញរបស់សហគ្រាសកម្ពុជា។

ក្នុងវេទិកានេះដែរ ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា ជាការពិតយើងមាន វិស័យនិងអនុវិស័យច្រើន តែនៅក្នុងគោលដៅពេលនេះ ​យើងលើកយកតែអនុវិស័យចំនួន៧នេះ ដើម្បីងាយស្រួលក្នុងការពិភាក្សា និង ងាយស្រួល វិស័យឯកជនពិនិត្យមើលពីទិន្នន័យ ដែលអាចប្រៀបធៀបរវាងការនាំចូល និងនាំចេញនៃផលិត​ផលក្នុងអនុវិស័យទាំង៧នេះ។

បើតាម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាប្រចាំការនៃ​​ក្រសួងឧស្សាហកម្ម បានលើកឡើងថាទិន្នន័យនេះ គឺជាព័ត៌មានសំខាន់ សម្រាប់វិស័យឯកជន យកទៅសិក្សាលទ្ធភាព និងឱកាស ក្នុងការវិនិយោគទៅលើការផលិត ផលិតផល សម្រាប់ជំនួសការនាំចូល ដែលតាមរយៈទិន្នន័យនេះ វិស័យឯកជនអាចសម្រេចចិត្តក្នុងការវិនិ​យោគ។

បណ្ឌិត ញឹម ខេមរា បានគូសបញ្ជាក់ថា ប្រសិន​បើមានការនាំចូលខ្ពស់ បានន័យថា តម្រូវការខ្ពស់។ ខណៈទំនិញខ្លះ មានការចូលលើសពី១០០ដុល្លារ រហូតខ្ទង់ពាន់លានដុល្លារ ហើយទំនិញខ្លះ បាននាំចូល លើសពី៥០លានដុល្លារ ដល់១០០លានដុល្លារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *