Nvidia ដើរដល់ជំហ៊ានគ្រោះថ្នាក់រវាងនិយ័តករអាមេរិក និងការថែររក្សាទីផ្សារចិនតម្លៃរាប់ពាន់លានដុល្លារ

បរទេស ៖ ការសម្រេចចិត្តដំឡើងពន្ធដ៏ធ្ងន់ធ្ងរជាមួយមហាយក្សចិន និងគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនកំពុងធ្វើឲ្យមានការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការជួញដូរនៃក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបដ៏ល្បីរបស់អាមេរិក Nvidia ដោយភ្លាមៗនោះ ស្ថាបនិកលោក Jensen Huang ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយនៅសប្តាហ៍នេះដើម្បីរៀបចំផែនការដោះស្រាយបញ្ហាឧបសគ្គទាំងនេះ។

កាសែតញូវយ៉កថាម New York Times បានសរសេរថា អាមេរិកមានគោលដៅសំខាន់មួយក្នុងចំណោមគោលដៅផ្សេងទៀតដែលត្រូវតែដំឡើងពន្ធគយទាំងនេះ។ អាមេរិកសង្ឃឹមថាវានឹងអាចក្លាយជារបាំងដ៏មានប្រសិទ្ធភាពក្នុងការរារាំងមិនឲ្យ Nvidia អាចនាំចេញបន្ទះឈីបទំនើបម៉ូដេល H20 ទៅកាន់ប្រទេសចិនទៀតឡើយខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកថាផលិតផលបច្ចេកវិទ្យានេះគឺជាយុទ្ធសាស្ត្រស្នូលក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងប្រកួតប្រជែងទីផ្សារបច្ចុប្បន្ន។

បច្ចុប្បន្ន ក្រុមហ៊ុន Nvidia កំពុងរងការចោទប្រកាន់ និងស្ថិតនៅក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងពីសំណាក់សភាអាមេរិកចំពោះប្រតិបត្តិការចែកចាយ និងលក់បន្ទះឈីបរបស់ខ្លួននៅទូទាំងទីផ្សារអាស៊ីដែលក្នុងនោះផ្តោតសំខាន់ទៅលើទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា​ AI ថ្មីរបស់ចិនគឺ DeepSeek ដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំង។ កន្លងមកអាមេរិកថែមទាំងបានរកឃើញថា DeepSeek បានស្តុកទុកបន្ទះឈីបទំនើបរបស់ Nvidia ក្នុងចំនួនដល់ទៅរាប់ពាន់គ្រឿងទៀតផង។

ការអនុវត្តគោលការណ៍ពាណិជ្ជកម្មថ្មីរបស់អាមេរិកភ្លាមៗបែបនេះបានបណ្តាលឲ្យផែនការរកប្រាក់ចំណេញរបស់ Nvidia ខាតបង់ដល់ទៅ ៥,៥ពាន់លានដុល្លារ ហើយភាគហ៊ុនរបស់ Nvidia បានបន្តធ្លាក់ចុះ ៧ភាគរយកាលពីថ្ងៃពុធ និង ៣ភាគរយទៀតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

យ៉ាងណាក្តី ដំណើរទស្សនកិច្ចរបស់លោក Huang មកដល់ទីក្រុងប៉េកាំង ស្ថាបនិករូបនេះបានជួបជាមួយនឹងមន្ត្រីតំណាងរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការងារផ្សព្វផ្សាយពាណិជ្ជកម្មអន្តរជាតិជាច្រើននាក់ និងបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះទីផ្សារប្រទេសចិនដោយអះអាងថានឹងបន្តធ្វើការផ្គត់ផ្គង់ដែលអនុលោមទៅទាំងលក្ខខណ្ឌជាក់ស្តែងក្នុងគ្រាដ៏លំបាកនេះ។

គួរឲ្យដឹងដែរថា ទីផ្សារចិនកាលពីឆ្នាំកន្លងទៅបានបញ្ជាទិញបន្ទះឈីបរបស់ Nvidia ដែលមានតម្លៃដល់ទៅ ១៧ពាន់លានដុល្លារ ឬត្រូវជា១៩ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ដូច្នេះក្នុងតំណាក់កាលនេះ ដំណើរទស្សនកិច្ចរបស់លោក Huang គឺត្រូវធ្វើឡើងដោយមានភាពប្រុងប្រយ័ត្នបំផុតដើម្បីអាចគេចចេញពីការចោទប្រកាន់បន្ថែមដោយអាមេរិក ប៉ុន្តែក៏មិនអាចបោះបង់ចោលទីផ្សារដែលមានតម្លៃរាប់ពាន់លានដុល្លារមួយនេះនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *