កាលពីចុងខែកក្កដាកន្លងមកនេះ រុស្ស៊ី បានប្រកាសសាជាថ្មីថានឹងធ្វើការដកខ្លួនចេញពីស្ថានីយ៍អវកាសអន្តរជាតិ ISS ហើយនៅត្រឹមឆ្នាំ២០២៤ខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តី ការប្រកាសដកខ្លួននេះមិនមែនជាលើកដំបូងនោះទេ ប៉ុន្តែប្រហែលអាចជាការប្រកាសលើកចុងក្រោយ ពីព្រោះថារដ្ឋាភិបាលក្រុងមូស្គូបានបញ្ជាក់ច្បាស់ហើយថា ទីភ្នាក់ងារស្រាវជ្រាវទីអវកាស Roscosmos នឹងចាប់ផ្តើមសាងសង់ស្ថានីយ៍អវកាសមួយដោយខ្លួនឯងចាប់ពីឆ្នាំ២០២៤ខាងមុខនេះទៅ។

ចាប់តាំងតែពីត្រូវបានបង្កើតឡើងកាលពីទសវត្សរ៍ឆ្នាំ១៩៩០មក ស្ថានីយ៍អវកាសអន្តរជាតិ ISS បានក្លាយទៅជាក្តារអុកដ៏សំខាន់រវាងទំនាក់ទំនងអាមេរិក និងរុស្ស៊ីក្នុងបញ្ហាភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យា។ ដោយឡែក គិតត្រឹមឆ្នាំ២០១៤ រុស្ស៊ី ធ្លាប់បានប្រើប្រាស់បញ្ហា ISS ក្នុងការដាក់សំពាធទៅលើសហរដ្ឋអាមេរិកជុំវិញដំណោះស្រាយនៅតំបន់ Crimea ជាមួយនឹងអ៊ុយក្រែនដោយទាមទារឲ្យអាមេរិកក្នុងការទទួលស្គាល់ Crimea ជាទឹកដីរបស់រុស្ស៊ី។

ជាការឆ្លើយតបក្រោយការបដិសេធរបស់អាមេរិក រដ្ឋាភិបាលប្រទេសរុស្ស៊ី បានសាងសង់ទីតាំងបាញ់បង្ហោះ និងបញ្ជូនអវកាសយានិកសម្រាប់ ISS នៅទឹកដី Crimea ហើយប្រកាសមិនទទួលយកអវកាសយានិកអាមេរិកធ្វើដំណើរជាមួយគ្នាទៅ ISS នោះឡើយ ពីព្រោះថានៅក្នុងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ រុស្ស៊ី គឺជាអ្នកទទួលខុសត្រូវលើកិច្ចការងារនេះ ហើយអវកាសយានិកអាមេរិកទាមទារចាំបាច់ត្រូវធ្វើដំណើរមករុស្ស៊ីដើម្បីហ្វឹកហាត់ការប្រើប្រាស់គ្រាប់រ៉ូក្កែត Soyuz rocket។ រហូតដល់ឆ្នាំ២០២០ ទើប NASA របស់អាមេរិកបានសហការជាមួយនឹង SpaceX ដើម្បីអាចបញ្ជូនអវកាសយានិករបស់ខ្លួនទៅកាន់ស្ថានីយ៍អន្តរជាតិឡើងវិញ។
ជាថ្មីម្តងទៀត នៅឆ្នាំ២០២១ រុស្ស៊ី បានគំរាមកំហែងដកខ្លួនចេញពីកិច្ចព្រមព្រៀងជាដៃគូជាមួយនឹងស្ថានីយ៍អវកាសអន្តរជាតិ ISS ជុំវិញបញ្ហាទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន។ នៅអំឡុងខែវិច្ឆិកា ក្នុងឆ្នាំដដែល រុស្ស៊ី បានទទួលជោគជ័យក្នុងការធ្វើតេស្តបាញ់ផ្កាយរណបដែលរុស្ស៊ីចាត់ទុកថាជាផ្កាយរណបចារកម្មដោយប្រើប្រាស់មីស៊ីលប្រឆាំងផ្កាយរណប ហើយវាបានបន្សល់ទុកនូវបំណែកផ្កាយរណបដល់ទៅរាប់ពាន់ចំណែកហោះក្នុងអាកាស។
ហេតុការណ៍នេះបានធ្វើឲ្យមន្ត្រីអាមេរិកជាច្រើនបានបង្ហាញពីក្តីព្រួយបារម្ភថា បច្ចេកវិទ្យាមីស៊ីលរបស់រុស្ស៊ីមួយនេះពិតជាអាចបាញ់បំផ្លាញស្ថានីយ៍អវកាសអន្តរជាតិ ISS បានយ៉ាងងាយ។ ការតេស្តសាកល្បងលើកនេះមិនត្រឹមតែបានបង្ហាញអំពីសមត្ថភាពរបស់រុស្ស៊ីក្នុងបាញ់ទំលាក់ផ្កាយរណបពីផែនដីនោះទេ ប៉ុន្តែវាបានបង្កការភ័យខ្លាំងយ៉ាងខ្លាំងសម្រាប់ក្រុមអវកាសយានិកអន្តរជាតិដែលកំពុងធ្វើការនៅ ISS គ្រានោះផងដែរ ដោយពួកគេត្រូវបានជម្លៀសចេញពី ISS ដោយយានសង្គ្រោះបន្ទាន់នឹងរង់ចាំរហូតដល់ស្ថានការណ៍ស្ងប់ស្ងាត់អស់រយៈពេលជាច្រើនម៉ោង។
ចុងក្រោយបំផុត កាលពីខែកុម្ភៈដើមឆ្នាំ២០២០កន្លងមកនេះ អតីតប្រធានទីភ្នាក់ងារស្រាវជ្រាវអវកាសរុស្ស៊ី លោក Dmitry Rogozin បានគំរាមក្នុងការបាញ់ទម្លាក់ ISS ឲ្យធ្លាក់ដល់ដី ហើយមួយខែបន្ទាប់រុស្ស៊ីបានប្រកាសឈប់ធ្វើការជាមួយនឹងអាល្លឺម៉ង់ក្នុងបេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្រនៅឯស្ថានីយ៍អវកាស ISS ហើយមិនត្រឹមតែប៉ុណ្ណោះនឹងបញ្ចប់ការលក់ម៉ាស៊ីនគ្រាប់រ៉ូក្កែតទៅឲ្យអាមេរិកដែលជាយូរមកហើយ NASA តែងតែមានឈ្មោះជាអតិថិជនធំជាងគេរបស់រុស្ស៊ី។ គួររំលឹកដែរថា ISS គឺជាកិច្ចសហប្រតិបត្តិការដំបូងគេចាប់តាំងតែពីពេលបញ្ចប់សង្គ្រាមត្រជាក់រវាងអាមេរិក និងសហភាពសូវៀត ហើយក៏ជាកិច្ចសហប្រតិបត្តិការចុងក្រោយបំផុតរវាងអាមេរិក និងរុស្ស៊ីនៅពេលបច្ចុប្បន្ននេះផងដែរ។ តាមរយៈការចេញផ្សាយដោយ AP បណ្តាអ្នកជំនាញជាច្រើនបាននាំគ្នាបង្ហាញពីក្ដីព្រួយបារម្ភថា ការសម្រេចចិត្តរបស់រុស្សីនឹងអាចផ្តល់ផលលំបាកយ៉ាងខ្លាំងចំពោះប្រតិបត្តិការការងារប្រចាំថ្ងៃ ខណៈដែល NASA សង្ឃឹមថានឹងអាចបន្តដំណើរការស្ថានីយ៍នេះបានយ៉ាងហោចណាស់ត្រឹមឆ្នាំ២០៣០ខាងមុខមុនដាក់ឲ្យ ISS ចូលនិវត្តជាផ្លូវការ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង

ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content