ប្រព័ន្ធប្រកាសពន្ធ SIMPLIFY ជួយសម្រួលដល់ការងារគណនេយ្យករ ម្ចាស់អាជីវកម្មក្នុងការងារប្រកាសពន្ធជូនរដ្ឋ

ភ្នំពេញ៖ សន្ទុះនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលកាន់តែរីកចម្រើននាពេលបច្ចុប្បន្ន ជាពិសេសគឺវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាលអាណ្ណត្តិទី៧នេះ ក្នុងការជំរុញវិស័យឯកជនធ្វើការចាប់យកបច្ចកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចំរើនដើម្បីអាចប្រកួតប្រជែងនឹងក្រុមហ៊ុនក្នុងតំបន់បាន ។

ដោយមើលឃើញពីសារៈសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក (LOCALIZE TECH SOLUTION CO.,LTD) កាលពីថ្ងៃទី១  ខែមីនា ឆ្នាំ ២០២៥ បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធរៀបចំការប្រកាសពន្ធតាមអនឡាញ SIMPLIFY ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ទុយ ហុង នាយកគ្រប់គ្រងក្រុមហ៊ុនឡូខលឡាយស៍ បានមានប្រសាសន៍ឱ្យដឹងថា៖ Localize គឺជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញសម្រាប់សហគ្រាសធនតូច និងមធ្យម SMEs ។ បេសកម្មរបស់ Localize គឺ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយដល់ SME ឲ្យមានការគ្រប់គ្រងគណនេយ្យត្រឹមត្រូវតាមស្តង់ដារ និងមានរបាយការណ៍ហិរញ្ញាវត្ថុច្បាស់លាស់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរីកចំរើនប្រកបដោយនិរន្តភាព។

លោកបានបន្តថា៖ ក្រោយបើកដំណើរនៅឆ្នាំ២០១៨  Localize បានបង្កើតប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញនៅឆ្នាំ២០២២ សម្រាប់ជួយដោះស្រាយប្រព័ន្ធគណនេយ្យផ្ទៃក្នុងជូនគណនេយ្យករ ម្ចាស់អាជីវកម្ម ។ នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីជាការរួមចំណែកបន្ថែមទៀតក្នុងកិច្ចការកសាងវឌ្ឍនភាពនៃសហគ្រាសឌីជីថល ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងអាណ្ណត្តិទី៧នេះ ក្រុមហ៊ុនបានបន្ថែមនូវ ប្រព័ន្ធឌីជីថលថ្មីមួយទៀតគឺ ប្រព័ន្ធរៀបចំការប្រកាសពន្ធឈ្មោះថា “SIMPLIFY”ដែលនឹងជួយសម្រួលដល់ការ​ងាររបស់គណ​នេយ្យករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងការងារប្រកាសពន្ធជូនរដ្ឋ ។

ទាក់ទងនឹងអត្ថប្រយោជន៍របស់ SIMPLIFY នេះ លោក ទុយ ហុង បានបញ្ជាក់ថា ប្រព័ន្ធរៀបចំការប្រកាសពន្ធនេះនឹងជួយរៀបចំទិន្នន័យបានលឿនរហ័ស មិនចាំបាច់បញ្ចូលទិន្នន័យពេលភ្ជាប់ជាមួយប្រព័ន្ធគណ​នេយ្យ ,ប្រមូលផ្តុំទិន្នន័យនៅក្នុងប្រព័ន្ធតែមួយដែលមានសុវត្ថិភាពខ្ពស់, ងាយស្រួលក្នុងត្រួតពិនិត្យនៅពេលក្រោយ, អាចផ្ទេរការគ្រប់​គ្រង​ពីគណនេយ្យករម្នាក់ទៅម្នាក់យ៉ាងស្រួល មិនបារម្ភពេលផ្លាស់ប្តូរអ្នកប្រកាសពន្ធ និងងាយស្រួលប្រើប្រាស់មានលំហូរការងារច្បាស់លាស់និងមានរបាយការណ៍ជាក់លាក់។

លោកបានគូសបញ្ជាក់ថា ៖

« ក្នុងការប្រកាសពន្ធជូនរដ្ឋ ពីមុនមកដោយសារយើងមិនមានថ្នាល Platform ពេលគណនេយ្យករចង់ប្រកាសពន្ធគឺត្រូវធ្វើដោយដៃ តែឥឡូវប្រព័ន្ធថ្មី SIMPLIFY នេះ ធ្វើឱ្យទិន្នន័យដែលគាត់វាយបញ្ចូល ហើយវាអាចបញ្ជូនដោយស្វ័យប្រវត្តិបង្កើតទៅជាប្រព័ន្ធដើម្បីរៀបចំការប្រកាសពន្ធ។ ពាក្យថា SIMPLIFY គឺធ្វើម៉េចឱ្យស្រួល ឱ្យសាមញ្ញ ហើយជួយកាត់បន្ថយពេលវេលា និងការងារប្រចាំថ្ងៃដោយចំណាយពេលតែប្រមាណ១០នាទីប៉ុណ្ណាះ ដែលពីមុនត្រូវចំណាយពេលកន្លះថ្ងៃ ជាពិសេសទិន្នន័យមានសុវត្ថិភាព អត់ងាយខុស »។

ក្នុងកម្មវិធីប្រកាសប្រព័ន្ធរៀបចំការប្រកាសពន្ធ SIMPLIFY នេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពីវិទ្យាស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈគណនេយ្យ, តំណាងមកពីអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានពីភ្ងៀវកិត្តិយសមកពីជាង១០០ស្ថាប័ន ដែលជាដៃគូសហការ, ក្រុមហ៊ុនជំនាញវិជ្ជាជីវៈគណនេយ្យ ពន្ធដា និងសវនកម្ម ខ្មែរ និងបរទេស,  អ្នកប្រើប្រាស់ និងសិស្សនិសិត្ស ផងដែរ ។

លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ៖ ប្រព័ន្ធប្រកាសពន្ធ SIMPLIFY នេះ មានសារៈសំខាន់។ ពីមុនការប្រកាសពន្ធទោះមានប្រព័ន្ធ​ ឬគ្មានប្រព័ន្ធគឺត្រូវស្រង់បញ្ជីនៃការលក់ នៃការទិញ ហើយត្រូវយកទៅអាប់ឡូតទៅក្នុងប្រព័ន្ធរបស់ពន្ធដារ ដូច្នេះគណនេយ្យករត្រូវធ្វើការងារជាច្រើន តែនៅពេលមានប្រព័ន្ធប្រកាសពន្ធ SIMPLIFYនេះវានឹងជួយឱ្យប្រព័ន្ធគណនេយ្យរបស់ខ្លួនភ្ជាប់ដោយស្វ័យប្រវត្តិទៅប្រព័ន្ធប្រកាសពន្ធរបស់ពន្ធដារ។ប្រព័ន្ធប្រកាសពន្ធនេះ នឹងជួយរៀបចំនូវទម្រង់ និងតម្រូវការមួយចំនួនដែលពន្ធដារតម្រូវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

Leave a Reply

Your email address will not be published.Required fields are marked *