ក្រុមហ៊ុន Fintech ដ៏ធំមួយរបស់ប្រទេសអៀរឡង់ និងជាអ្នកជំនាញខាងវិនិយោគលុយអេឡិចត្រូនិក ដែលមនុស្សភាគច្រើនហៅថា Cryto Currency នោះបានសិក្សារកឃើញថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសសិង្ហបុរី បានវ៉ាដាច់សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសដែលមានភាពងាយស្រួល និងអំណោយផលលើប្រតិបត្តិការលុយអេឡិចត្រូនិក។

ជាមួយនឹងចំណាត់ថ្នាក់ដ៏ល្អដដែលនេះក៏បានបង្ហាញដែរថា សិង្ហបុរី បានក្លាយជាប្រទេសដែលបានផ្តល់ផាសុកភាពខ្លាំងចំពោះក្រុមអ្នកវិនិយោគលុយអេឡិចត្រូនិក ទាំងក្នុងការរស់នៅ និងការបំពេញការងារ ជាពិសេសអំឡុងពេលងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ។ក្រៅពីនេះ សិង្ហបុរី ក៏ជាប្រទេសដែលបានផ្តល់នូវបរិយាកាសងាយស្រួលក្នុងការប្រកបកិច្ចការផ្សេងៗដែលអនុញ្ញាតដោយផ្លូវច្បាប់ត្រឹមត្រូវ តម្រូវការពន្ធដាងាយស្រួលគួរឲ្យទាក់ទាញជាងអ្វីដែលទីផ្សារសហរដ្ឋអាមេរិកអាចផ្តល់ឲ្យ។

សិង្ហបុរីបានក៏ជាប់ឈ្មោះជាប្រទេសដែលមានចំណាត់ថ្នាក់លេខ២ដែលអត្រាពលរដ្ឋមានលុយអេឡិចត្រូនិកខ្ពស់បំផុតធៀបទៅនឹងចំនួនពលរដ្ឋសរុប ឬត្រូវជា ៩,៤ភាគរយនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលបានធ្វើការបញ្ជាក់យ៉ាងច្បាស់អំពីយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងជួយសម្រួលដល់ក្រុមអ្នកវិនិយោគលុយឌីជីថលប្រភេទនេះ។
គួរឲ្យដឹងដែរថាការធ្វើចំណាត់ថ្នាក់នេះគឺធ្វើឡើងដោយផ្អែកទៅលើបរិមាណនៃក្រុមអ្នកប្រើប្រាស់លុយអេឡិកត្រូនិកនៅទូទាំងប្រទេសព្រមទាំងទូ ATM សម្រាប់លុយអេឡិកត្រូនិកដូចជា Bitcoin ជាដើមនិងជាពិសេសគឺជាលទ្ធភាពដ៏ច្រើនដែលអាចយកលុយឌីជីថលនេះទៅធ្វើការចំណាយ។ ក្រៅពីនោះការធ្វើចំណាត់ថ្នាក់ក៏បានប្រមូលពិន្ទុទាំងទៅលើចំនួនប្រតិបត្តិការដោះដូរនៅក្នុងទីផ្សារមុខងារ wallets ដែលមាននៅក្នុងទីផ្សារច្បាប់សម្រាប់ជួញដូរក្នុងទីផ្សារនិងការទទួលយកដោយហិរញ្ញវត្ថុវិមជ្ឈការ ឬ Decentralized Finance ឬ DeFi ផងដែរ។ ដោយឡែកសម្រាប់ទីតាំងដែលអាចធ្វើការប្តូរលុយអេឡិចត្រូនិកនៅក្នុងប្រទេសទាំងអស់នាពេលបច្ចុប្បន្ននេះ មានសរុបរហូតដល់ប្រមាណជា ៤៧កន្លែង ខណៈដែលទូរដកលុយ (ATM) សម្រាប់ Bitcoin មានចំនួន៩កន្លែង ហើយលុយអេឡិចត្រូនិកភាគច្រើនដែលអាចយកទៅចំណាយនៅតាមបណ្តាទីតាំងផ្សារទំនើប និងហាងលក់រាយជាច្រើននោះមានដូចជា Bitcoin និង Ether៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content