បច្ចេកវិទ្យា​មនុស្សយន្តចំនួន ៦ អាចជួយសង្គ្រោះជីវិតភាវៈរស់នៅក្នុងសមុទ្រ

បរទេស ៖ យោងទៅតាមប្រភពពី Weforum បានលើកឡើងថា មហាសមុទ្រគ្របដណ្តប់ស្ទើរតែ ៣ ភាគ ៤ នៃផ្ទៃផែនដីមានសមត្ថភាពអាចស្រូបកាបូន ១ ភាគ ៣ ពីបរិយាកាស និងស្រូបយកកំដៅបាន​ ៩០ ភាគរយពីការឡើងកំដៅផែនដី។ មិនត្រឹមតែប៉ុណ្ណោះ មហាសមុទ្រមានជីវចម្រុះជាង ៨០ ភាគរយ កំពុងរស់នៅ ប៉ុន្តែជីវិតទាំងនោះកំពុង​ត្រូវ​រង​ការ​គំរាម​កំហែង។ ទោះជាយ៉ាងណាក្តី បច្ចេកវិទ្យា​តាមរយៈ​ថាមពលរបស់មនុស្សយន្តចំនួន ៦ អាចជួយសង្គ្រោះសមុទ្រ។

រ៉ូបូតទី ១ នេះ គឺជាផ្កាយរណបក្រោមទឹកដែលមានផែនទីលម្អិតមួយនៅក្នុងបាតសមុទ្រ។ មនុស្សយន្តនេះបង្កើតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Planblue ហើយវាពឹងផ្អែកលើបញ្ញាសិប្បនិម្មិត (AI) និង learning machine ។ Planblue អាចផ្តល់នូវរូបភាពបាតសមុទ្រក្នុងកម្រិតខ្ពស់ និងរូបភាពច្បាស់លាស់នៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលនៅក្នុងមហាសមុទ្រ។

រ៉ូបូតទី ២ គឺមានសមត្ថភាពអាចជួយសង្គ្រោះត្រីបាឡែន ដែលបង្កើតឡើងដោយក្រុមហ៊ុនកាណាដា Whale Seeker។ យោងតាមអង្គការ World Cetacean Alliance បានឱ្យដឹងថា ត្រីបាឡែនចំនួនបីម៉ឺនក្បាលត្រូវបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការប៉ះទង្គិចគ្នាជាមួយនឹងកប៉ាល់។ ក្រុមហ៊ុន Whale Seeker ប្រើបច្ចេកវិទ្យា AI ដើម្បីធ្វើស្វ័យប្រវត្តិកម្មរូបភាពពីលើអាកាស និង ប្រើបច្ចេកវិទ្យារូបភាពបែប infrared ដើម្បីរកមើលវត្តមានរបស់ថនិកសត្វសមុទ្រ ដើម្បីការទប់ស្កាត់ពួកវាពីការប៉ះទង្គិច ព្រមទាំងអាចតាមដានសកម្មភាពរបស់ត្រីបាឡែនផងដែរ។ ទន្ទឹមនឹងនេះ នៅរដ្ឋកាលីហ្វ័រញ៉ា បច្ចេកវិទ្យា Whale Safe ប្រើឧបករណ៍បំពងសំឡេងដើម្បីស្តាប់ត្រីបាឡែន និងបញ្ជូនការព្រមានដល់កប៉ាល់ឱ្យបន្ថយល្បឿន។ ដំណោះស្រាយនេះបានកាត់បន្ថយអត្រានៃការប៉ះទង្គិចគ្នារវាងកប៉ាល់ និង ត្រីបាឡែន។

រ៉ូបូតទី ៣ គឺដ្រូនក្រោមទឹក Hydrus ដែលមានសមត្ថភាពអាចមុជបានជម្រៅបីពាន់ម៉ែត្រពីផ្ទៃមហាសមុទ្រ ហើយវាត្រូវបានបង្កើតឡើងដោយអ្នកច្នៃប្រឌិតអូស្ត្រាលី Advanced Navigation ។ រ៉ូបូតនេះបំពាក់ដោយភ្លើងដ៏មានថាមពល និងអាចដំណើរការដោយស្វ័យប្រវត្តិទាំងស្រុង។ លើសពីនេះ វាអាចកំណត់ទីតាំងបាតសមុទ្រ កំណត់ប្រភេទសត្វសមុទ្រថ្មីៗ និង អាចតាមដានសុខភាពរបស់ផ្កាថ្មទៀតផង។

រ៉ូបូតទី ៤ គឺរ៉ូបូតក្រោមទឹក​ Ocean Census ដែលមានគោលដៅស្វែងរកប្រភេទថ្មីនៃជីវៈចម្រុះ និងសត្វក្នុងទឺកចំនួន ១ សែនប្រភេទក្នុងរយៈពេលមួយទសវត្សរ៍។ វាមានសមត្ថភាពថត​រូប​ភាព​ច្បាស់​កម្រិត​ខ្ពស់ ដោយប្រើ​បច្ចេក​វិទ្យា​ដែល​កំណត់ DNA ជីវិតក្នុងបាតសមុទ្រ។ ជាក់ស្តែង សមុទ្រចាំបាច់ត្រូវការអភិរក្សដូចទៅនឹងដីគោក និងព្រៃឈើផងដែរ ​ហើយគេប៉ាន់ប្រមាណថាមានសត្វសមុទ្រមានប្រហែល ២,២ លានប្រភេទ ប៉ុន្តែមានតែ ១០ ភាគរយប៉ុណ្ណោះដែលត្រូវបានគេរកឃើញ។

រ៉ូបូតទី ៥ គឺបង្កើតឡើងដោយក្រុមហ៊ុនអ៊ីតាលី WSense ដោយប្រើបច្ចេកវិទ្យាសូរស័ព្ទ និងអុបទិកដែលអនុញ្ញាតឱ្យឧបករណ៍ជ្រមុជទឹក និងឧបករណ៍ចាប់សញ្ញាពីចម្ងាយដើម្បីភ្ជាប់បណ្តាញ ចែករំលែកទិន្នន័យ ដោះស្រាយបញ្ហាចម្បងក្នុងការត្រួតពិនិត្យមហាសមុទ្រ។ រ៉ូបូតទី ៦​ គឺបង្កើតឡើងដោយក្រុមស្រាវជ្រាវមកពី MBARI ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយពួកគេកំពុងប្រើប្រាស់នាវាមុជទឹកមនុស្សយន្តរយៈចម្ងាយឆ្ងាយ ដើម្បីប្រមូល DNA និងតាមដានសុខភាពមហាសមុទ្រ។ មហាសមុទ្រពោរពេញដោយ DNA នៃសត្វមានជីវិត ហើយវត្តមាននៃប្រភេទសត្វកម្រ ឬជិតផុតពូជទាំងអស់មានសារៈសំខាន់ចំពោះការយល់ដឹង ដើម្បីលើកកម្ពស់ការយល់ដឹងពីមហាសមុទ្រ និង ការថែរក្សាមហាសមុទ្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ