ស្វែងយល់ពីអាជីវកម្មខ្នាតតូច ប៉ុន្តែមានសក្តានុពលខ្លាំងសម្រាប់អ្នកដែលចង់ផ្តើមចេញរកស៊ីក្នុងឆ្នាំ២០២៥ខាងមុខ

បើទោះបីជាស្ថិតនៅក្នុងស្ថានភាពដែលពិភពលោកកំពុងជួបវិបត្តិ ប៉ុន្តែដោយសារតែបរិបថនៃឧស្សាហកម្ម និងបច្ចេកវិទ្យាជឿនលឿននាពេលបច្ចុប្បន្ន ចំពោះការប្រកបមុខរបរអាជីវកម្មមួយចំនួនហាក់មិនមានភាពរាំងស្ទះទាំងស្រុងនោះទេ ឲ្យតែម្ចាស់អាជីវកម្មមានភាពបត់បែន និងរត់តាមបរិបថថ្មីនៃទីផ្សារបែបបច្ចេកវិទ្យាជំនួសវិញ ពីព្រោះថាការប្រកួតប្រជែងកំពុងមានភាពមុតស្រួចខ្លាំងទាំងបញ្ហាតម្លៃថ្លៃដើម ការច្នៃប្រឌិត ជាពិសេសការផ្សព្វផ្សាយ។

តើលោកអ្នកដឹងទេថា សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ទំនោរទីផ្សារចម្រុះនឹងក្លាយទៅជាយ៉ាងណា ហើយចំពោះអ្នកដែលចង់ចាប់ផ្តើមអាជីវកម្មថ្មីគួរតែពិចារណាទៅលើផលិតផល ឬសេវាកម្មបែបណា? ខាងក្រោមនេះ គឺជាការណែនាំដែលត្រូវបានធ្វើឡើងដោយបណ្តាញផ្សព្វផ្សាយព័ត៌មានដ៏ល្បីឈ្មោះ The Forbes ក្រោយពីបានឆ្លងកាត់ការសិក្សា និងស្រាវជ្រាវពីសំណាក់ក្រុមអ្នកជំនាញនាសេដ្ឋកិច្ចនាពេលកន្លងមកនេះ។

​Forbes បានបង្ហាញពីភាពជឿថា អាជីវកម្មមួយចំនួនដែលបានបង្ហាញជូននៅខាងក្រោមនេះគឺជាប្រភេទអាជីវកម្មដែលចំណាយដើមទុនតិច ប៉ុន្តែមានឱកាសទទួលបានប្រាក់ចំណូលខ្ពស់ ដោយសារតែវាមានតម្រូវការខ្លាំងក្នុងទីផ្សារ និងមានសក្តានុពលល្អដែលអាចរីកចម្រើនបន្ថែមទៀតនាពេលអនាគត។

សង្វាក់ផលិតកម្មជាមួយនឹងផលិតផលប្រកបដោយនិរន្តភាព (Sustainable Product Line)៖ ការប្រើប្រាស់ផលិតផលប្រចាំថ្ងៃរបស់មនុស្សនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន គឺមានកំណើនកាន់តែច្រើនឡើង ជាពិសេសការពិចារណាក្នុងការងាកមកជ្រើសរើស និងប្រើប្រាស់ផលិតទាំងឡាយណាដែលផ្តល់ប៉ះពាល់ដល់បរិស្ថាន (eco-friendly) ដូច្នេះ រាល់ផលិតផលដែលមានគុណប្រយោជន៍ និងមិនបង្ករផលប៉ះពាល់ដល់សង្គម និងបរិស្ថាននឹងមានតម្រូវការទីផ្សារខ្ពស់ជាងគេបំផុតគិតចាប់ពីឆ្នាំក្រោយតទៅ ដោយវត្ថុប្រើប្រាស់ទាំងនោះចាប់រាប់តាំងពីសាប៊ូដុះខ្លួន សាប៊ូកក់សក់ រហូតទៅដល់ម៉ូតសម្លៀកបំពាកកែច្នៃឡើងវិញ ព្រមទាំងឧបករណ៍សំអាត និងដាក់តាមខ្លួនដែលផលិតឡើងពីវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញបាន។ គួរចងចាំថា ផលិតផលដែលអាចមានតម្រូវការច្រើនជាប្រភេទផលិតផលដែលផលិត និងកែច្នៃដោយដៃ ដែលមិនចាំបាច់ចំណាយថ្លៃដើមខ្ពស់ ដែលតម្រូវឱ្យមានការឆ្លងកាត់ខ្សែចង្វាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្មដំណើរការដោយគ្រឿងចក្រនោះទេ។

អាជីវកម្មផ្តល់សេវាកម្មហ្វឹកហាត់លំហាត់ប្រាណសម្រាប់សុខភាពផ្លុវកាយ និងផ្លូវចិត្ត (Digital Health and Wellness Coaching)៖ បច្ចុប្បន្ននេះ ឧស្សាហកម្មផលិតផល និងសេវាកម្មសម្រាប់សុខភាពបានងាកមករកដំណើរការប្រព្រឹត្តទៅតាមឌីជីថលវិញ ដូច្នេះចំពោះអ្នកដែលមានជំនាញខាងនេះស្រាប់វាពិតជាមានភាពងាយស្រួលមែនទែនដោយគ្រាន់តែអ្នកមានឧបករណ៍ជំនួយមួយចំនួនក្នុងការផលិតជាវិដេអូ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម នោះអ្នកក៏អាចទាញរកចំណូលបានមកវិញដោយគ្រាន់តែចាប់ផ្តើមវាពីផ្ទះរបស់អ្នកប៉ុណ្ណោះ។ ការផ្ដល់សេវាកម្មបែបនេះ វាងាយស្រួលទាំងការចាប់ផ្តើមអាចជ្រើសរើសពេលវេលាធ្វើអាជីវកម្មដោយសេរី និងចំណាយថ្លៃដើមតិចបំផុត ប៉ុន្តែទទួលបានចំណូលវិញខ្ពស់លើសការរំពឹងទុក។

អាជីវកម្មផ្តល់សេវាកម្មផលិតមាតិកាដោយប្រើប្រាស់បច្ចេកវិទ្យា AI (AI-Powered Content Creation Services)៖ ការផ្តល់សេវាកម្មផលិតមាតិកាដែលដំណើរការដោយបច្ចេកវិទ្យា AI អាចសម្រួលកិច្ចការបានយ៉ាងច្រើនសម្រាប់ក្រុមហ៊ុន។ សេវាកម្មនេះអាចរួមបញ្ចូលទាំងការសរសេរចម្លងអត្ថបទ ការកែសម្រួលវីដេអូ និងសេវាកម្មរចនាក្រាហ្វិកដែលប្រើបញ្ញាសិប្បនិម្មិត AI ប្រកបដោយគុណភាពខ្ពស់ និងមានដំណើរការលឿនជាងមុន។

អាជីវកម្មផ្តល់ប្រឹក្សាផ្នែកសន្តិសុខអនឡាញពីចម្ងាយ (Remote Cybersecurity Consulting)៖ អាជីវកម្មកាន់តែច្រើននឹងប្ដូរឥរិយាបថពីការជួបដោយផ្ទាល់ ទៅជាប្រតិបត្តិការតាមអនឡាញ ដូច្នេះពួកគេមិនអាចខ្វះបានឡើយនូវបច្ចេកវិទ្យាដែលអាចធានាបាននូវសន្តិសុខចំពោះប្រព័ន្ធប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ ការផ្តល់សេវាកម្មគ្រប់គ្រង និងការពារអាជីវកម្មអនឡាញ ឬសន្តិសុខអនឡាញនេះ គឺជាអាជីវកម្មដែលមានតម្រូវការកាន់តែខ្ពស់ និងកើនឡើងជារៀងរាល់ឆ្នាំ។ សេវាកម្មដែលអាចផ្តល់ឲ្យមានច្រើនប្រភេទ ប៉ុន្តែចំពោះសេវាកម្មសំខាន់ៗដែលចាំបាច់រួមមានដូចជា ការគ្រប់គ្រងសុវត្ថិភាពអ៊ីនធឺណិត និងការវាយតម្លៃ ឬហានិភ័យទៅលើកិច្ចការពារទិន្នន័យ និងការប្រឹក្សាផ្លូវច្បាប់ទាក់ទងទៅនឹងការត្រួតពិនិត្យ ការគំរាមកំហែងនានា និងការឆ្លើយតបឧប្បត្តិហេតុផ្សេងៗ។

អាជីវកម្មផ្តល់សេវាកម្មសម្របសម្រួល និងរៀបចំព្រឹត្តិការណ៍នានាតាមបណ្តាញអ៊ិនធឺណេត (Virtual Event Planning and Coordination)៖ នៅក្នុងស្ថានភាពដែលពិភពលោកមានអ្នកធ្វើការងារពីចម្ងាយកាន់តែច្រើន ដូច្នេះការចូលរួមក្នុងព្រឹត្តិការណ៍នានាតាមអនឡាញក៏មានការកើនឡើងគួរឲ្យកត់សំគាល់ដូចគ្នា។ កិច្ចការងារនេះវាបានបង្កើតបានទៅជាឱកាសសម្រាប់អ្នកដែលមានការយល់ដឹងច្បាស់អំពីវិធីសាស្ត្ររៀបចំ និងសម្របសម្រួល ធ្វើផែនការសម្រាប់ព្រឹត្តិការណ៍នានាតាមអនឡាញ ដូចជា ការប្រជុំ ការតាំងពិព៍រណ៍ផលិតផល ការប្រកាសពីកិច្ចដំណើរការអាជីវកម្មនានា ព្រមទាំងព្រឹត្តិការណ៍ជំនួបអាជីវកម្ម ឬជំនួបកាទូតជាដើម។

និយាយជារួម ស្ទើរគ្រប់ប្រភេទអាជីវកម្មដូចបានរៀបរាប់ខាងលើនេះសុទ្ធតែមានឱកាសអាចរកប្រាក់ចំណូលបានទាំងប្រចាំខែ ឬប្រចាំឆ្នាំ យ៉ាងងាយស្រួល ប៉ុន្តែវាក៏ទាមទារឱ្យមានការកសាងបណ្តាញដ៏គួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាពជាមួយនឹងម្ចាស់អាជីវកម្ម ក៏ដូចជាបុគ្គលដែលមានសក្តានុពលពាក់ព័ន្ធទាំងអស់ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា