បច្ចេកវិទ្យាបន្ទះ Pad តូចស្តើងពាក់លើម្រាមដៃសម្រាប់បំប្លែងញើសទៅជាថាមពលអគ្គិសនី

ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែទំនើបដែលក្រៅតែពីថាមពលខ្យល់ កំដៅព្រះអាទិត្យ និងកម្លាំងទឹក ដែលអ្នកវិទ្យាសាស្ត្រអាចទាញយកមកផលិតជាអគ្គិសនីបានហើយនោះ កាលពីពេលថ្មីៗនេះសូម្បីតែម្រាមដៃរបស់មនុស្សយើងក៏គេអាចទាញ និងផលិតបានទៅជាថាមពលអគ្គិសនីបានដែរ។

តាមរយៈបច្ចេកវិទ្យាបន្ទះ Pad ដ៏តូចស្តើងមួយដែលត្រូវបានផលិតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិកអាចយកមកពាក់លើម្រាមដៃបាន ដោយវាមានសមត្ថភាពពិសេសក្នុងការផលិតបានទៅជាថាមពលអគ្គិសនីសមល្មមសម្រាប់ការប្រើប្រាស់នាឡិកាដៃ ឬស្មាតហ្វូនផងដែរ។

Pad ដ៏តូចទាំងនេះត្រូវបានបំពាក់មកជាមួយនូវសារជាតិកាបូនអេឡិចត្រូត រួមជាមួយនឹងអង់ស៊ីមពិសេស ដែលមានសមត្ថភាពខាងជំរុញប្រតិកម្មគិមីដែលវានឹងជួយឲ្យអាស៊ីតឡាតែត (lactate) និងសារជាតិអុកស៊ីសែនដែលមាននៅក្នុងញើសនៃម្រាមដៃបង្កើតបានទៅជាថាមពលអគ្គិសនីឡើង។

គួរឲ្យដឹងដែរថា ម្រាមដៃ គឺជាកន្លែងតែមួយគត់នៃសារពាង្គកាយរបស់យើងដែលអាចផលិតញើសបានដល់ទៅ ១ ០០០ដង ច្រើនជាងផ្នែកផ្សេងណាណាទាំងអស់ ហើយជឿជាក់ថាក្នុងម្រាមដៃតែមួយប៉ុណ្ណោះប្រសិនបើអ្នកពាក់បន្ទះ Pad ហើយគេងរយៈពេល១០ម៉ោងនោះវានឹងអាចផលិតបានថាមពលទំហំស្មើទៅនឹងដំណើរការ២៤ម៉ោងនៃនាឡិកាដៃមួយ។

បន្ទះឈីបនេះក៏មានបំពាក់មកជាមួយនឹងមុខងារដែលអាចឲ្យយើងចុច និងសង្កត់វា ដើម្បីបង្កើតថាមពលឲ្យបានកាន់តែលឿន និងច្រើនផងដែរ មានន័យថានៅពេលណាដែលអ្នកប្រើប្រាស់​ ឬធ្វើការចុចទូរស័ព្ទ ចុចកំព្យូទ័រ ក្នុងអំឡុងពេលការងារលេងកីឡាករ ឬលេងព្យាណូនោះអ្នកនឹងអាចផលិតថាមពលបានច្រើនជាងការពាក់ចោលលើម្រាមដៃ។

Pad គឺជាផលិតផលដែលស្រាវជ្រាវ​ និងអភិវឌ្ឍឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ  University of California San Diego ហើយយោងតាមការបញ្ជាក់របស់ក្រុមការងារបានអះអាងថា នាពេលខាងមុខដ៏ខ្លី បច្ចេកវិទ្យានេះនឹងអាចប្រើប្រាស់គ្រប់គ្រាន់ល្មមដើម្បីផ្គត់ផ្គង់ថាមពលឲ្យស្មាតហ្វូន វ៉ែនតាឆ្លាតវ៉ៃ និងឧបករណ៍បច្ចេកវិទ្យាមួយចំនួនទៀតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត