មានវិធីមួយចំនួនដែលក្រុមហ៊ុនបច្ចេកវិទ្យាអាចជំរុញឲ្យមនុស្សមានទំនុកចិត្តជាមួយបញ្ញាសិប្បនិមិ្មត AI

បរទេស៖ យោងតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិ្មត (AI) ផ្តល់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យានូវឱកាសគ្មានទីបញ្ចប់សម្រាប់វឌ្ឍនភាព និងការរីកចម្រើន ប៉ុន្តែវិស័យបច្ចេកវិទ្យាអាចចាប់យកឱកាសបានលុះត្រាតែវាទទួលបានការជឿទុកចិត្តពីមនុស្សទូទៅ ឬ សាធារណជន។

2024 Edelman Trust Barometer បានស្ទង់មតិពីអ្នកឆ្លើយសំណួរចំនួន ៣២ ០០០ នាក់នៅ ២៨ ប្រទេសអំពីការជឿទុកចិត្តចំពោះការបង្កើតថ្មីយ៉ាងឆាប់រហ័ស ដោយ ៣០ ភាគរយនៃអ្នកឆ្លើយតបទទួលយកការច្នៃប្រឌិត ហើយ ៣៥ ភាគរយបានបដិសេធ។ យ៉ាងណាមិញ គេនៅបន្តលើកទឹកចិត្តឲ្យមនុស្សផ្លាស់ប្តូរពីការបដិសេធទៅជាការទទួលយក ដោយសារតែ AI នឹងបន្តមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ លើសពីនេះ សមត្ថភាពរបស់ AI អាចរកចំណូលបន្ថែមរហូតដល់ ៤,៤ ទ្រីលានដុល្លារដល់សេដ្ឋកិច្ចពិភពលោកជារៀងរាល់ឆ្នាំ។

បើទោះបីជាគម្លាតរវាង AI និងបច្ចេកវិទ្យាកាន់តែទូលំទូលាយ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានៅតែមានឱកាសពិសេសក្នុងការធានាថា សាធារណៈជនទទួលស្គាល់អត្ថប្រយោជន៍ និងផលប៉ះពាល់នៃ AI ។ ទន្ទឹមនឹងនេះ កម្រិតនៃការជឿទុកចិត្តសម្រាប់ក្រុមហ៊ុន AI មិនដូចគ្នាទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាទូទៅនោះទេ ដោយក្រុមហ៊ុន AI បានឃើញការថយចុះនៃការជឿទុកចិត្តនៅទូទាំងពិភពលោកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះពី ៦២ ភាគរយមកត្រឹម ៥៤ ភាគរយ។ ក្នុងចំណោមអ្នកជឿទុកចិត្តចំពោះការកើនឡើងនៃការប្រើប្រាស់ AI ប្រហែល ២២ ភាគរយបានលើកឡើងពីការព្រួយបារម្ភអំពីឯកជនភាព ដែល AI អាចនឹងបង្កគ្រោះថ្នាក់ដល់មនុស្ស និងសង្គម។ យ៉ាងណាមិញ មនុស្សជាច្រើនបានគិតពីផលវិជ្ជមាននៃ AI ដោយសារការយល់ដឹងពីអត្ថប្រយោជន៍របស់វាសម្រាប់សង្គម និងរបៀបដែលវាជួយពួកគេ។ ដើម្បីលើកទឹកចិត្តមនុស្សឱ្យទទួលយកបច្ចេកវិទ្យាទាំងនេះមានការណែនាំមួយចំនួនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការលើកទឹកចិត្តមនុស្សឲ្យជឿទុកចិត្ត និងសម្របខ្លួនជាមួយនឹង AI ។

១. ការពន្យល់ពីរបៀបដែល AI ដំណើរការ ៖ នៅពេលដែលមនុស្ស​​យល់​ពី​អ្វី​មួយបានតិចតួច នោះ​ពួក​គេ​ទំនង​ជា​មិន​សូវ​ទទួល​យក​វា​ទេ។ សម្រាប់មនុស្សជាច្រើនដែលមានបទពិសោធន៍តិចតួចជាមួយបច្ចេកវិទ្យាលើសពីការប្រើប្រាស់ស្មាតហ្វូន និងកុំព្យូទ័រផ្ទាល់ខ្លួនរបស់ពួកគេ AI ហាក់ដូចជាមានអាថ៌កំបាំងសម្រាប់ពួកគេ។ ក្រុមហ៊ុនបច្ចេកវិទ្យាគួរតែផ្តោតលើបញ្ហានេះ ហើយបង្ហាញឲ្យទូលំទូលាជាងមុនពីរបៀបដែលពួកគេប្រើប្រាស់មុខងារ AI ។ ក្រុមហ៊ុនដែលរួមបញ្ចូល AI ទៅក្នុងផលិតផល ឬ សេវាកម្មរបស់ពួកគេ គួរបង្ហាញពីរបៀបដែលពួកគេបញ្ចូល AI ទៅក្នុងឧបករណ៍ដែលអ្នកប្រើប្រាស់ធ្លាប់បានប្រើរួច។ ជាឧទាហរណ៍ Duolingo ដែលជាកម្មវិធីរៀនភាសាបរទេសបានផ្សព្វផ្សាយការប្រកាសអំពីរបៀបដែល AI ជួយបង្កើតមេរៀនបានលឿនជាងមុន។ បន្ថែមពីនេះ អាជីវកម្មដែលបង្កើតបច្ចេកវិទ្យា AI គួរតែបើកចំហរអំពីគំនិតណែនាំនៃគំរូរបស់ពួកគេ។

២. ការបង្ហាញពីអត្ថប្រយោជន៍របស់ AI សម្រាប់សង្គម ៖ មនុស្សភាគច្រើនគិតថា AI មានផលប៉ះពាល់ទៅលើសង្គម និងសេដ្ឋកិច្ចពិភពលោក ដូចជា AI ពន្លឿននៃការរីករាលដាលព័ត៌មានមិនពិត និងការជំនួសការងារមនុស្សជាដើម។ ជាការពិតណាស់ ទាំងនេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរដែលក្រុមហ៊ុនបច្ចេកវិទ្យាគួរតែធ្វើការជាមួយអ្នកបង្កើតច្បាប់ ឬ គោលនយោបាយដើម្បីដោះស្រាយ។ ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនកំពុងដាក់ពង្រាយ AI រួចហើយដើម្បីកែលម្អសង្គម ប៉ុន្តែពួកគេត្រូវការទំនាក់ទំនងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យកាន់តែប្រសើរឡើង។ Google ដែលចាប់ដៃគូជាមួយអង្គការអភិរក្សមួយចំនួនក្នុងការប្រើប្រាស់ AI ដើម្បីជួយសង្គ្រោះជីវិតសត្វសំខាន់ៗ និងព្យាករណ៍ព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុ។

៣. ការបង្ហាញផលប្រយោជន៍ផ្ទាល់ខ្លួន ៖ AI ប្រៀបបានដូចជាហ្គេមផ្លាស់ប្តូរជិវិតរស់នៅមួយ ដែលមនុស្សមួយចំនួនមិនបានដឹងថាពួកគេធ្លាប់បានប្រើប្រាស់ដោយផ្ទាល់តាមរយៈកម្មវិធីឌីជីថល ដូចជា Google Map, កម្មវិធីកែលម្អរូបភាព, និងកម្មវិធីផ្សេងៗទៀត។ នៅពេលដែល AI ជ្រាបចូលទៅក្នុងផលិតផល ឬ សេវាកម្មឌីជីថលសម្រាប់អ្នកប្រើប្រាស់កាន់តែច្រើន ក្រុមហ៊ុនបច្ចេកវិទ្យាគួរតែមានតម្លាភាពអំពីរបៀបដែលបច្ចេកវិទ្យា AI របស់ពួកគេដំណើរការ និងរបៀបដែលវាធ្វើឱ្យជីវិតរបស់បុគ្គលមានភាពងាយស្រួល ថោកជាងមុន ឬកាន់តែរីករាយជាងមុន។ ជាឧទាហរណ៍ Samsung ផ្តោតលើការរួមបញ្ចូល AI ទៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួន។ លើសសពីនេះ Microsoft សង្កត់ធ្ងន់លើរបៀបដែល Copilot ដែលជា AI chatbot របស់ក្រុមហ៊ុនអាចជួយអ្នកប្រើប្រាស់ឱ្យកាន់តែមានផលិតភាព និងច្នៃប្រតិដ្ឋនៅពេលបំពេញកិច្ចការប្រចាំថ្ងៃ។ ប្រសិនបើមនុស្សមានអារម្មណ៍ស្រួលជាងមុនជាមួយនឹងរបៀបដែល AI បញ្ចូលទៅក្នុងរបៀបរស់នៅ នោះពួកគេនឹងទំនងជាអាចទទួលយកវាបាន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី