កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា


ភ្នំពេញ ៖ កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ កាលពីពេលកន្លងទៅនេះ បានជ្រើសរើសជ័យលាភីជាក្រុមហ៊ុន និងក្រុមប្រកួតដែលបានបង្ហាញនវានុវត្តន៍ និងការរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពរបស់កម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហ គ្រិនខ្មែរ ដោយបិទបញ្ចប់ការប្រកួតប្រជែងរយៈពេលពេញមួយឆ្នាំ ក្នុងចំណោមបេក្ខជនចូលរួមជិត ២.០០០ ក្រុម និងក្រុមហ៊ុន។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តអ្នកចូលរួមប្រកួត ឱ្យខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីចាប់យកឧត្តមភាព។ ឯកឧត្តមបានលើកឡើងថា៖ “ភាពជោគ ជ័យមិនមែនស្ថិតនៅលើពានរង្វាន់នារាត្រីនេះតែមួយមុខទេ។ សហគ្រិនគួរមានភាពក្លាហាន ហ៊ានចូលរួម ប្រកួតប្រជែង សាកល្បងសមត្ថភាព ទទួលយកចំណេះដឹងថ្មីៗ និងប្រែក្លាយឧបសគ្គជាឱកាសដើម្បីភាព ជោគជ័យនាពេលខាងមុខ។”

ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ មានបួនប្រភេទគឺ៖ ពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ, ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់ធុរកិច្ចថ្មី, និងពានរង្វាន់សហគ្រាសធុនតូច និងមធ្យម។ ពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីតួអង្គសំខាន់ៗនៃសហគ្រិនភាពដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ជ័យ លាភីត្រូវបានទទួលស្គាល់ចំពោះភាពច្នៃប្រឌិត ភាពធន់ និងការខិតខំប្រឹងប្រែងក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា៖ “កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ បង្ហាញពីការយកចិត្តទុកដាក់របស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់នវានុវត្តន៍ និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជាតិមួយ ដែល ពូនជ្រុំគំនិតឱ្យរីកចម្រើន និងបណ្តុះធុរកិច្ចឱ្យរីកលូតលាស់។”

ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ រួមមាន៖

១. ពានរង្វាន់សហគ្រាសធុនតូច និងមធ្យម

ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ឆ្នាំ២០២៤៖ ភីភីអេហ្វ យ៉ាំមី មេនូហ្វេកធឺរីង ឯ.ក ទទួលបានពាន និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ)

• ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកនវានុវត្តន៍៖ ឡា ហ្វាតតូរៀ ទទួលបានពាន និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ)

ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកនាំចេញ៖ ខ្មែរ ហ្គ្រីន ឆាលខូល ឯ.ក ទទួលបានពាន រង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ)

• ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកសង្គម៖ ខេមបូឌាន ស្កេនដាត ឌីវេឡុបមិន & សឹបផ្លាយ ឯ.ក ទទួលបានពាន រង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល

(៧,០០០ដុល្លារ)

២. ពានរង្វាន់ធុរកិច្ចថ្មី

ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ឆ្នាំ២០២៤ ៖ អនន្ត (ខេមបូឌា) ឯ.ក ទទួលបានពាន និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)

ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកនវានុវត្តន៍៖ ជេអឹមអិលអេច អេនធើប្រាយ ទទួលបានពាន និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)

ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យា៖ វើកឃីងណា (ខេមបូឌា) ឯ.ក ទទួលបានពាន និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)

• ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកសង្គម៖ ចិន្តា ខ្មែរ រីសាយខល ឯ.ក ទទួលបានពាន និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)

៣. ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ

• ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ជ័យលាភីលេខ១៖ ECO-CRAFT ទទួលបានពាន និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)

• ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ជ័យលាភីលេខ២៖ INNO BOX ទទួលបានពាន និងទឹកប្រាក់ ១២,០០០,០០០ រៀល (៣,០០០ ដុល្លារ)

• ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ជ័យលាភីលេខ៣៖ ZAZAR SECURITY ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)

៤. ពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ

• ជ័យលាភីពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ ផ្នែកនវានុវត្តន៍ ៖ Unlimited ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)

• ជ័យលាភីពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ ផ្នែកធុរកិច្ចប្រកបដោយចីរភាព៖ Power Of Griffins ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)

• ជ័យលាភីពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ ផ្នែកសង្គម ៖ 3in1 ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ដែលឈទ្រចូលដល់ឆ្នាំទីប្រាំនេះ បង្ហាញពីបេសកកម្មរបស់ សហគ្រិនខ្មែរ ក្នុងការថែបំប៉នប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះផ្តល់ឱកាសសម្រាប់ ការបណ្តុះបណ្តាល ការកសាងបណ្តាញធុរកិច្ច និងការចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅជំរុញកំណើនអាជីវកម្មនៅគ្រប់កម្រិត។

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ អាចប្រព្រឹត្តិទៅបានដោយជោគជ័យ ដោយមានការគាំទ្រពីដៃ គូឧបត្ថម្ភ រួមមាន ក្រុមហ៊ុន Smart Axiata ជា Platinum Sponsor និង ធនាគារអេស៊ីលីដា និងធនាគារ វីង ជា Gold Sponsors ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *