ប៉េកាំង ៖ ថ្មីៗនេះ ប្រទេសចិនបានប្រកាសជាផ្លូវការលើកដំបូងឲ្យពលរដ្ឋរបស់ខ្លួនអាចធ្វើការកក់រថយន្តតាក់ស៊ីដែលជាប្រភេទរថយន្តមិនមានអ្នកបើកបរ ឬជារថយន្តតាក់ស៊ីដែលដំណើរការបើកបរដោយស្វ័យប្រវត្តិ។

ក្រុមហ៊ុនយក្ស Baidu (BIDU) ស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងអាជីវកម្មកើតថ្មី Pony.ai បានធ្វើការប្រកាសកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ពួកគេបានទទួលសិទ្ធិពីរដ្ឋាភិបាលចិនដើម្បីដំណើរការរថយន្តរ៉ូបូត ឬ robotaxi នេះជាផ្លូវការហើយសម្រាប់ផ្តល់សេវាដល់សាធារណៈជន។ សេវាកម្មរថយន្តរ៉ូបូតនេះចាប់ផ្តើមមានដំណើរការជំហ៊ានដំបូងនៅក្នុងរដ្ឋធានីទីក្រុងប៉េកាំង ហើយអតិថិជនអាចធ្វើការកក់តាមរយៈកម្មវិធីទូរស័ព្ទរបស់ BIDU ក៏បាន និងតាមកម្មវិធីរបស់ Pony.ai ក៏បាន ប៉ុន្តែក្នុងតែអំឡុងពេលថ្ងៃប៉ុណ្ណោះ។

សម្រាប់ដំណើរការដំបូងនេះ រថយន្តចំនួន ១០គ្រឿង ដែលបានដាក់ពង្រាយ ហើយនឹងបន្តបង្កើនចំនួនបន្ថែមទៀតនាពេលខាងមុខ។ លើសពីនេះ រថយន្តទាំងនោះនឹងអាចដំណើរការប្រតិបត្តិការរបស់ខ្លួនក្នុងផ្ទៃក្រឡា ២៣ម៉ាលការ៉េ់ ឬប្រមាណជាជិត៦០គីឡូម៉ែត្រការ៉េ ខណៈដែលអតិថិជនដំបូងក្នុងចំនួនកំណត់នឹងមិនត្រូវបង់ប្រាក់នោះទេរហូតដល់មានការជូនដំណឹងសាជាថ្មីអំពីតម្លៃសេវាកម្មរបស់វា។

គួរឲ្យដឹងដែរថា Baidu ជាក្រុមហ៊ុនចិនដែលមានអាជីវកម្មស្រដៀងទៅនឹង Google សម្រាប់ទីផ្សារប្រទេសចិន និងជាក្រុមហ៊ុនដែលមានសេវាកម្មជួលរថយន្តធំជាងគេបំផុតក្នុងប្រទេសចិនផងដែរ ហើយ Pony.ai ជាក្រុមហ៊ុនអាជីវកម្មកើតថ្មីដែលកកើតឡើងពីអតីតបុគ្គលិករបស់ Baidu ។
សេវាកម្មរថយន្តតាក់ស៊ីរ៉ូបូត ឬបើកបរដោយស្វ័យប្រវត្តិនេះនឹងផ្តល់ជូនបទពិសោធជាមួយនឹងការប្រើប្រាស់ដោយមិនគិតថ្លៃសម្រាប់អតិថិជន៣០ម៉ឺននាក់ដំបូង ហើយមកដល់ពេលនេះក្រៅតែពីទទួលការគាំទ្រពីសំណាក់ក្រុមហ៊ុនធំៗបូករួមទាំង Toyota (TM) ហើយនោះ ក្រុមហ៊ុន Pony.ai បច្ចុប្បន្នជាក្រុមហ៊ុនដែលមានតម្លៃក្នុងទីផ្សាររហូតទៅដល់ ៨,៥ពាន់លានដុល្លារមកហើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/09/2026
សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content