ក្រោមកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវដោយក្រុមការងារបច្ចេកវិទ្យានៃសកលវិទ្យាល័យ Delft University of Technology ប្រទេសហូឡង់ នៅទីបំផុតគំរូម៉ូឌែលថ្មីនៃយន្តហោះផ្ទុកអ្នកដំណើរត្រូវបានឆ្លងកាត់សាកល្បងទទួលលទ្ធផលគួរជាទីគាប់ចិត្ត និងសង្ឃឹមថាអាចជួយកាត់បន្ថយការបំពុលអាកាសបានយ៉ាងច្រើននាពេលអនាគត។

The Flying V ជាយន្តហោះធ្វើដំណើរប្រភេទថ្មី និងមានរូបរាងខុសដាច់ស្រឡះពីយន្តហោះធ្វើដំណើរនាពេលបច្ចុប្បន្ន ប៉ុន្តែសមត្ថភាពដ៏អស្ចារ្យរបស់វាគឺពិតជាគួរឲ្យសរសើរ ជាពិសេសអាចកាត់បន្ថយការប្រើប្រាស់ថាមពលឥន្ធនៈដល់ទៅ ២០ភាគរយធៀបទៅនឹងគំរូយន្តហោះធ្វើដំណើរសម័យនេះ។
ប្រសើរជាងការឌីសាញដែលមានតួយន្តហោះតែមួយសម្រាប់ផ្ទុកអ្នកដំណើរនោះ The Flying V បានប្តូររូបរាងជាអក្សរ V ជំនួសវិញ ហើយផ្នែកសងខាងសុទ្ធតែអាចផ្ទុកអ្នកធ្វើដំណើរបានផង និងដើរតួនាទីជាស្លាបរបស់យន្តហោះផង ដែលនេះជាកត្តាសំខាន់ធ្វើឲ្យទំងន់របស់យន្តហោះមានកម្រិតស្រាលជាងយន្តហោះធម្មតា និងប្រើប្រាស់ថាមពលតិចជាង ទាំងការរត់មុនពេលហោះឡើង ទាំងដំណើរការហោះហើរ ក៏ដូចជាការចុះចត ហើយថែមទាំងមានរូបរាងសមស្របទៅនឹងលំហរខ្យល់ទៀតផង។

ការស្រាវជ្រាវ និងអភិវឌ្ឍដោយសកលវិទ្យាល័យ Delft ក្រោមជំនួយគាំទ្រដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុន Airbus និង KLM គំរូយន្តហោះថ្មីដែលមានប្រវែងជិត ៣ ម៉ែត្រត្រូវបានធ្វើតេស្តជោគជ័យក្នុងការហោះហើរនាពេលកន្លងមក ហើយរកឃើញថាក្នុងចំនួនផ្ទុកអ្នកធ្វើដំណើរដូចគ្នា ប៉ុន្តែ Flying V អាចស៊ីសាំងតិចជាងដល់ទៅ២០ភាគរយ ហើយមិនត្រឹមតែប៉ុណ្ណោះក៏នឹងអាចបំពាក់បច្ចេកវិទ្យាដើរដោយថាមពលអ៊ីដ្រូសែនជំនួសផងដែរ ដែលវានឹងក្លាយទៅជាផ្នែកដ៏សំខាន់នៃការកាត់បន្ថយការបំពុលអាកាសយ៉ាងខ្លាំងនៅក្នុងវិស័យធ្វើដំណើរតាមអាកាសនាពេលខាងមុខ។
គួរឲ្យដឹងដែរថា បច្ចុប្បន្នការធ្វើដំណើរតាមអាកាសបានបង្កើនការបំពុលអាកាសដល់ទៅ ២,៥ភាគរយនៃការបំពុលសរុបទាំងអស់នៅលើសកលលោក ។ ដូចនេះដើម្បីចូលរួមចំណែកឲ្យបានប្រសិទ្ធភាពនៅក្នុងផែនការកាត់បន្ថយការកើនឡើងនៃកំដៅភពផែនដីដោយសារវិស័យធ្វើដំណើរតាមអាកាស គឺទាមទាចាំបាច់ឲ្យមានការកាត់បន្ថយការបំពុលអាកាសឲ្យបានដល់ទៅ៥០ភាគរយនៅត្រឹមឆ្នាំ២០៥០ខាងមុខ ដោយក្នុងនោះគឺផ្តោតសំខាន់ទៅរកការកាត់បន្ថយការប្រើប្រាស់ថាមពលឥន្ធនៈ និងងាកទៅរកបច្ចេកវិទ្យាហោះហើរដោយថាមពលកកើតឡើងវិញ និងថាមពលប៉ះពាល់តិចដល់បរិស្ថានដូចជាអ៊ីដ្រូសែនជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content