រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តគាំទ្រកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ប្រកបដោយចីរភាព​សកល​ឆ្នាំ២០៣០

ភ្នំពេញ ៖​ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសបានអះអាងជាថ្មីម្តងទៀតថា រាជ​រដ្ឋា​ភិបាល​កម្ពុជាសូមប្តេជ្ញាចិត្តបន្តគាំទ្រអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី ប្រជាជននិងអភិវឌ្ឍន៍សំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលឆ្នាំ២០៣០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែល មិនទុកចោលនរណាម្នាក់(Leaving no one Behind) ដើម្បី​សុខុមាល​ភាព​របស់​​កូនចៅ​ជំនាន់​ក្រោយរបស់យើងឆ្ពោះទៅរកអនាគតមួយដែល​មាន​ភាពធន់ដើម្បី​ចាប់យកឱកាស​ និង​ធានាសិទ្ធិ និងជម្រើសសម្រាប់ទាំងអស់គ្នា។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៣, ១១ កក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ កាំបូឌីយ៉ាណាថា នៅក្នុងបរិបទពិភពលោកដែលមានការ​វិវត្តយ៉ាងលឿន និងពិបាកប៉ាន់ស្មានបានដូចពេលបច្ចុប្បន្ននេះ សម្រាប់កម្ពុជា សូមផ្តល់នូវ​ការណែនាំដូ​ច​ខាងក្រោម​៖

ទី១- បន្តកសាងភាពធន់សង្គម ដោយបន្តពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិនានាដែលអាចកើតមានជាយថាហេតុនាពេលអនាគត។

ទី២- ធ្វើអាទិភាពភាវូបនីយកម្មនៃការចំណាយសាធារណៈដោយផ្តោតទៅលើវិស័យដែលមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជា-ពិសេស អប់រំ សុខាភិបាល គាំពារសង្គម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ទី៣- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ត្រូវបន្តពង្រឹងកិច្ចសហ-ការ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អ​ ជាមួយនឹងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកមានចំណែកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការ​ជំរុញការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន​និង​​អភិវឌ្ឍន៍ សំដៅសម្រេចបានជោគជ័យគោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភា​ព​សកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។

ទី៤- ក្រសួងផែនការ តាមរយៈអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ ត្រូវបន្តរៀបចំទិវាប្រជាជនពិភពលោកនេះឲ្យបានទៀងទាត់ ដោយ​សហការ​ជាមួយ​នឹងដៃគូពាក់ព័ន្ធ ជាពិសេសអង្គការ UNFPA ដើម្បីបញ្ចាក់​ពីការប្តេជ្ញាចិត្ត និង​ការទទួល​ខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា​ប្រជាជន និងការលើកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេស សុខភាពបន្តពូជ របស់ស្រ្តីនិងក្មេងស្រ្តី។ ​

ជាមួយគ្នានេះ សម្ដេចបានបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃ នឹងបន្តគាំទ្រនិងពង្រឹងកិច្ចសហការជាមួយនឹងក្រសួងផែនការ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈ-កម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ដោយគ្រប់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាប្រធានគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍រាជធានី ខេត្ត ត្រូវសហការជិតស្និតជាមួយនឹងក្រសួងផែនការ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស មន្ទីរពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាសម្រេចបាននូវគោលដៅសូន្យបី គឺ៖ (១) លុបបំបាត់ឱ្យអស់(សូន្យ)នូវតម្រូវការផែនការគ្រួសារមិនបានឆ្លើយតប, (២) លុបបំបាត់ឱ្យអស់(សូន្យ)នូវមរណភាពមាតាដែលអាចការពារបាន, និង (៣) លុបបំបាត់ឱ្យអស់(សូន្យ)នូវអំពើហិង្សានិងការរើសអើងទាក់ទងនឹងយេនឌ័រ។ 

សម្ដេចក៏បានអំពាវនាវដល់​ប្រទេសនានា មេត្តាទទួលយកទស្សនៈពហុសណ្ឋាននៃវឌ្ឍនៈភាព ជំរុញសហ​ប្រតិបត្តិការ​ដែល​អាចអនុវត្តបានក្នុងផ្នែកសន្តិសុខស្បៀង, កាត់បន្ថយភាពងាយរងគ្រោះចំពោះ​តម្លៃប្រេង​ឥន្ទនៈ និងពន្លឿនអន្តរកាលឆ្ពោះទៅថាមពលកកើតឡើងវិញ ក៏ដូចជាធ្វើឲ្យ​ប្រសើរឡើងនូវសមត្ថភាពនៃប្រទេសយើងនិមួយៗ ដើម្បីឆ្លើយតបបានទៅនឹង​វិបត្តិ​និងភាពអាសន្នទាំង​ឡាយ ដើម្បីកសាងសង្គមរីកចម្រើន​រុងរឿងនិងធន់​នឹង​វិបត្តនានា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច