៣ ជំហានអាចជំរុញសេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ឈានដល់ ១ ទ្រីលានដុល្លារ

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ីអាគ្នេយ៍កំពុងរីកចម្រើនជាលំដាប់ខ្ពស់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអ្នកប្រើប្រាស់ក្នុងតំបន់បានបន្តក្នុងការប្រើប្រាស់ឌីជីថល ហើយវាច្បាស់ណាស់ថាបច្ចេកវិទ្យានៅតំបន់នេះកាន់តែឆ្ពោះទៅមុខ។

ចាប់តាំងពីឆ្នាំ២០១៦ រហូតមក ចំនួនមនុស្សប្រើប្រាស់អ៊ីនធឺណិតបានកើនឡើងទ្វេដងនៅក្នុងបណ្តាប្រទេសធំៗចំនួនប្រាំមួយគឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ជាលទ្ធផល តម្រូវការផលិតផល និងសេវាកម្មឌីជីថលបានកើនល្បឿនយ៉ាងឆាប់រហ័ស និងជំរុញកំណើនសេដ្ឋកិច្ចឌីជីថល។ បើទោះបីជាមានផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺរាតត្បាត និងបញ្ហាម៉ាក្រូសេដ្ឋកិច្ចសកលដែលបានកើតមានឡើងក៏ដោយ ក៏តំបន់នេះនៅតែមានភាពធន់នឹងការធៀបនឹងផ្នែកផ្សេងទៀតនៃពិភពលោក។

Weforum បង្ហាញថា​ ទស្សនវិស័យកំណើនទីផ្សាររបស់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលវែងនៅតែរឹងមាំ ហើយទំហំកិច្ចឌីជីថលកំពុងស្ថិតនៅលើផ្លូវដែលឈានដល់ ៦០០ ពាន់លានដុល្លារនៃតម្លៃទំនិញសរុប (GMV) នៅឆ្នាំ២០៣០។ អាស៊ីអាគ្នេយ៍មានសក្តានុពលសម្រាប់កំណើនរយៈពេលវែងដែលជំរុញដោយកត្តាដូចជាការកើនឡើងចំនួនប្រជាជនមានការងារធ្វើ មានកន្លែងសម្រាប់កំណើនប្រាក់ចំណូល និងសក្តានុពលនៃនគរូបនីយកម្មដែលនៅសល់។ លើសពីនេះ ការផ្លាស់ប្តូរជំហានមួយចំនួនអាចជំរុញសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ឱ្យឈានដល់ ១ ទ្រីលានដុល្លារនៃតម្លៃទំនិញសរុប GMV នៅឆ្នាំ២០៣០។ ដើម្បីឱ្យតំបន់នេះទទួលបានសក្តានុពលពេញលេញពីសេដ្ឋកិច្ចឌីជីថល អ្នកពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចឌីជី អ្នកវិនិយោគ ក្រុមហ៊ុន រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) គួរតែសហការគ្នា។ ខាងក្រោមនេះគឺជាតម្រូវការមួយចំនួនសម្រាប់ឲ្យវានេះកើតឡើង ៖

១. បង្កើនការចូលរួមផ្នែកឌីជីថលដើម្បីជំរុញកំណើន ៖ អាស៊ីអាគ្នេយ៍មានការវិវឌ្ឍយ៉ាងសំខាន់ឆ្ពោះទៅរកការដាក់បញ្ចូលឌីជីថលជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីភ្ជាប់គម្លាតពីតំបន់ជនបទ។ ទីក្រុងធំៗមួយចំនួនជិតដល់ចំណុចដែលទទួលយកឌីជីថលបានពេញលេញ ហើយវាជាសញ្ញាថាគម្លាតនៃការតភ្ជាប់ទីក្រុង និងជនបទកំពុងរួមតូច។ ទោះជាយ៉ាងណាក្តី វាមានគម្លាតកើនឡើងរវាងតម្រូវការ ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មឌីជីថលនៅខាងក្រៅទីក្រុងផងដែរ ដោយសារអ្នកប្រើប្រាស់នៅក្នុងតំបន់ដាច់ស្រយាលអាចមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ប៉ុន្តែពួកគេមិនអាចចូលរួម និងរួមចំណែកប្រកបដោយអត្ថន័យដល់សេដ្ឋកិច្ចឌីជីថលបានទេ។

ដូច្នោះហើយ បន្ថែមពីលើតម្រូវការសម្រាប់រដ្ឋាភិបាល និងធុរកិច្ចក្នុងការខិតខំកាត់បន្ថយចន្លោះនេះ អ្នកពាក់ព័ន្ធដូចជាអ្នកវិនិយោគ និងអង្គការក្រៅរដ្ឋាភិបាលអាចជួយលុបបំបាត់របាំងឧបសគ្គនានា ដើម្បីឲ្យប្រជាជនអាស៊ីអាគ្នេយ៍អាចក្លាយជាអ្នកប្រើប្រាស់សកម្មនៃសេវាកម្មឌីជីថលកាន់តែច្រើន។ ជាឧទាហរណ៍ វិនិយោគិនគួរតែចូលរួមយ៉ាងសកម្មជាមួយនឹងទស្សនវិស័យនៃការរួមបញ្ចូលឌីជីថល ហើយក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនចាំបាច់ត្រូវបន្តការផ្តួចផ្តើមគំនិតអប់រំ និងណែនាំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីបង្កើនជំនាញដូចជាចំណេះដឹងផ្នែកឌីជីថល និងហិរញ្ញវត្ថុ ដែលត្រូវការដើម្បីប្រើប្រាស់ឱកាសឌីជីថលប្រកបដោយសុវត្ថិភាព និងផលិតភាព។

២. វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រក្របខ័ណ្ឌគោលនយោបាយអន្តរជាតិ ៖ វាចាំបាច់ណាស់ដែលភាពជាដៃគូក្នុងវិស័យឯកជនគួរគាំទ្ររដ្ឋាភិបាល ដើម្បីបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងរូបវន្ត ដើម្បីបង្កើតឱកាសដល់ក្រុមហ៊ុននានាក្នុងការពង្រីក និងដំណើរការអាជីវកម្មដែលរកប្រាក់ចំណេញដោយទំនុកចិត្ត។ ទន្ទឹមនឹងនេះ វាមានឧបសគ្គមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ បញ្ហាផ្លូវ និងបញ្ហាប្រឈមក្នុងការបង្កើតគំរូផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាពនៅតំបន់ជនបទ ជារឿយៗធ្វើឱ្យអាជីវកម្មកាន់តែពិបាកក្នុងប្រតិបត្តិការនៅក្នុងតំបន់ទាំងនោះ ទោះបីជាតម្រូវការសម្រាប់ផលិតផល និងសេវាកម្មឌីជីថលកំពុងកើនឡើងក៏ដោយ។ ដូច្នោះហើយ ការវិនិយោគត្រឹមត្រូវគឺត្រូវការជាចាំបាច់ដើម្បីកាត់បន្ថយការចំណាយលើការប្រើប្រាស់ និងពន្លឿនការជ្រៀតចូលឌីជីថលទៅតំបន់ទាំងនោះ។

បន្ថែមពីនេះ រដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញក្របខ័ណ្ឌគោលនយោបាយពហុភាគី អន្តរប្រតិបត្តិការ ដូចជាកិច្ចព្រមព្រៀងអភិបាលកិច្ចទិន្នន័យឆ្លងកាត់ព្រំដែន និងពាណិជ្ជកម្ម និងស្តង់ដារហេដ្ឋារចនាសម្ព័ន្ធ។ ការសហការជាអន្តរជាតិអាចជួយឱ្យអាជីវកម្មផ្តល់សេវាកម្ម និងបច្ចេកវិទ្យាឆ្លងព្រំដែន ដែលជំរុញឲ្យមានការកើនឡើងនៅទូទាំងតំបន់។ បើគ្មានកិច្ចសហការទេ ការបែកខ្ញែកឌីជីថលអាចជាបញ្ហាប្រឈម ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូចដែលមានធនធានតិច។ កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន (DEFA) គឺជាឧទាហរណ៍ដ៏ល្អនៃក្របខ័ណ្ឌឌីជីថលបង្រួបបង្រួម ដែលនឹងជួយពន្លឿនកំណើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។

៣. ការទទួលយកគំរូអាជីវកម្ម និងបច្ចេកវិទ្យាថ្មីៗ ដើម្បីកាតបន្ថយនូវរនាំងឧបសគ្គចំពោះការចូលរួម ៖ អាជីវកម្មចាំបាច់ត្រូវបង្កើតយុទ្ធសាស្រ្តយ៉ាងសកម្មដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើងនៅក្រៅទីក្រុង តំបន់ដាច់ស្រយាក និងក្រុមអតិថិជនដែលមានស្រាប់។ ដើម្បីឲ្យអ្នកប្រើប្រាស់ចូលរួមជាមួយឌីជីថលជាប់លាប់ ក្រុមហ៊ុនគួរបង្កើតផលិតផល និងសេវាកម្មដែលងាយស្រួលប្រើ ឬមានតម្លៃសមរម្យជាងមុន និងការកសាងទំនុកចិត្តជាមួយអ្នកប្រើប្រាស់ថ្មី ដោយផ្តល់ជូននូវសេវាកម្មទូទាត់សាច់ប្រាក់ និងគោលការណ៍បង្វិលសងដែលមានភាពបត់បែន។ វាមានសារៈសំខាន់សម្រាប់អាជីវកម្មក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗដូចជា ឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ដែលអាចជួយជំរុញកំណើនអាជីវកម្ម ដោយអនុញ្ញាតឱ្យក្រុមហ៊ុននានាកែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនតាមមធ្យោបាយថ្មីៗ។ លើសពីនេះ AI ក៏អាចដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកទិន្ន័យ និងការពារការក្លែងបន្លំ បង្កើនសុវត្ថិភាពសម្រាប់ទាំងអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម។

មិនត្រឹមតែប៉ុណ្ណោះ ការពង្រឹងគុណភាពនៃការគ្រប់គ្រងស្តុក និងការបង្កើនប្រសិទ្ធភាពនៃចូលរួមផ្នែកឌីជីថលឲ្យកាន់តែស៊ីជម្រៅ ក្រុមហ៊ុនទាំងនោះគួរផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអនឡាញអាចរួមចំណែកដល់ក្រុមហ៊ុននានាក្នុងរកប្រាក់ចំណេញបន្ថែម។

បច្ចុប្បន្ន​នេះ សេដ្ឋកិច្ចឌីជីថលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់អាស៊ីអាគ្នេយ៍ ហើយកំពុងស្ថិតនៅលើផ្លូវរីកចម្រើនកើនឡើងលឿនជាងផលិតផលក្នុងស្រុកសរុបក្នុងតំបន់។ ទន្ទឹមនឹងនេះ ប្រព័ន្ធអេកូឡូស៊ី រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ អាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនការរួមបញ្ចូលឌីជីថល ការចូលប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិតដោយផ្ទាល់ និងការប្រើប្រាស់សេវាកម្មឌីជីថលផ្សេងៗ។ វាមិនត្រឹមតែជារឿងចាំបាច់ដែលត្រូវធ្វើប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយជំរុញកំណ់នសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយនិរន្តរភាព ដែលអាចក្លាយជាសេដ្ឋកិច្ចឌីជីថលមានទំហំ ១ ទ្រីលានដុល្លារនៅឆ្នាំ២០៣០។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ