បច្ចុប្បន្ននេះ ទីផ្សាររថយន្តអគ្គិសនី បាននឹងកំពុងស្ទុះឡើងខ្លាំង ខណៈដែលក្រុមហ៊ុនផលិតរថយន្តធំៗលើពិភពលោកជាច្រើនកំពុងងាកមកចាប់ចំណែកទីផ្សារនេះវិញដូចជា Ford, Tesla, Hyandai និង Lucid Motors ផងដែរ។

នៅសប្តាហ៍នេះក្រុមហ៊ុនយក្សជប៉ុនតូយ៉ូតា Toyota បានប្រកាសអំពីផែនការដ៏ធំរបស់ខ្លួនក្នុងការជ្រៀតខ្លួនចូលទីផ្សារប្រកួតប្រជែងរថយន្តអគ្គិសនី។ នៅក្នុងផែនការមេដែលមានរយៈពេល ៨ឆ្នាំ (២០២២-២០៣០) តូយ៉ូតាបានប្រកាសពីគម្រោងវិនិយោគប្រាក់ក្នុងទំហំរហូតទៅដល់ ៤ទ្រីលានយេន ឬត្រូវជា ៣៥,២ពាន់លានដុល្លារ។

តូយ៉ូតា Toyota បានសម្រេចដាក់គោលដៅដ៏សំខាន់មួយ ដើម្បីប្រជែងជាមួយនឹងក្រុមហ៊ុនធំៗដែលផលិតរថយន្តអគ្គិសនីលើពិភពលោកផ្សេងទៀត ដូចជា Tesla (TSLA), GM ព្រមទាំង Volkswagen(VLKAF)ផងដែរ។
មួយផ្នែកធំនៃកញ្ចប់ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីកិច្ចការងារអភិវឌ្ឍអាគុយសម្រាប់ប្រើប្រាស់ក្នុងរថយន្តអគ្គិសនីដោយខ្លួនឯងហើយមួយចំណែកទៀតទំហំទុនប្រមាណជា ៤ ,៤ពាន់លានដុល្លារនឹងត្រូវយកទៅប្រើប្រាស់លើបច្ចេកវិទ្យា ខណៈដែលកន្លងមកក្រុមហ៊ុនធ្លាប់បានវិនិយោគប្រាក់ប្រមាណជា ១៣,២ពាន់លានដុល្លារម្តងរួចមកហើយ។ ទោះបីជាយ៉ាងណា បច្ចុប្បន្ន ក្រុមហ៊ុន តូយ៉ូតា អាចលក់បានរថយន្តអគ្គិសនីរបស់ខ្លួនត្រឹមតែខ្ទង់ពាន់គ្រឿងប៉ុណ្ណោះជារៀងរាល់ឆ្នាំ ប៉ុន្តែនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ក្រុមហ៊ុនបានដាក់ផែនការថា នឹងបញ្ចេញរថយន្តម៉ូដែលថ្មីបន្ថែមរហូតទៅដល់ ៣០ប្រភេទទៀត និងលក់ឲ្យបានចំនួន ៣,៥លានគ្រឿងជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់ដោយប្រធានក្រុមហ៊ុនលោក Akio Toyoda ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍
Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 09/04/2026
ជាទូទៅ ក្នុងអំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន បើធៀបនឹងថ្ងៃធម្មតា
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content