ឥណ្ឌា ៖ អស់រយៈពេល២ឆ្នាំកន្លងមកនេះវិបតិ្តកូវីដបានធ្វើឲ្យពលរដ្ឋឥណ្ឌាច្រើនលាននាក់ធ្លាក់ចូលក្នុងបញ្ហាហិរញ្ញវត្ថុ ជាពិសេសយុវជនវ័យក្មេង ហេតុនេះហើយបានធ្វើឲ្យសកម្មភាពរៀនសូត្រតាមយូធូបពីរបៀបរកលុយ និងគ្រប់គ្រងលុយមានកំណើនយ៉ាងឆាប់រហ័ស។

ក្នុងឱកាសដែលតម្រូវការស្រាវជ្រាវផ្នែកហិរញ្ញវត្ថុមានការស្ទុះឡើងបែបនេះ បានធ្វើឲ្យបុរសជនជាតិឥណ្ឌាម្នាក់ និងស្ត្រីជនជាតិឥណ្ឌាម្នាក់ដែលជាអ្នកជំនាញបង្កើតមតិកាតាមយូធូបស្តីអំពីប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុនោះបានក្លាយទៅជាមនុស្សល្បីល្បាញ និងរកបានប្រាក់ចំណូលយ៉ាងច្រើនក្នុងពេលដំណាលគ្នាតែមួយ។
វិដេអូរបស់ពួកគេមានភាពសាមញ្ញ និងងាយស្រួលយល់បំផុត ជាពិសេសពួកគេបានបង្កើតជាវិដេអូដែលពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុជាមួយនឹងប្រធានបទយ៉ាងច្រើនសម្រាប់ជ្រើសរើស។

នាង Rachana Randae បានបង្កើតប៉ុស្តិ៍យូធូបដែលមានឈ្មោះថា CA Rachana Phadke Ranade ដោយបច្ចុប្បន្នមានអ្នកចុះឈ្មោះ (subscribe) រហូតទៅដល់៣,៧៤លាននាក់មកហើយ និងទើបតែបានផ្លាស់ចូលទៅធ្វើការនៅការិយាល័យថ្មីរបស់ខ្លួននៅភាគខាងលិចទីក្រុង Pune។ នាងចាប់ផ្តើមបង្ហោះវិដេអូដំបូងរបស់នាងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ហើយប្រើពេលត្រឹមតែ៥ខែប៉ុណ្ណោះនាងទទួលបានអ្នកចុះឈ្មោះដល់ទៅ១០ម៉ឺននាក់។
បន្ទាប់ពីមក នាង Rachana ក្រោយមកមានបុរសជាជនជាតិឥណ្ឌាម្នាក់ទៀតបានបង្កើតប៉ុស្តិ៍យូធូបផ្សេងទៀតដែលកំពុងជះឥទ្ធិពលដល់យុវជនវ័យក្មេងឥណ្ឌា និងក្រុមអ្នករកស៊ីតូចធំក្នុងប្រទេស គឺ លោក Ankur Warikoo ខណៈដែលប៉ុស្តិ៍យូធូបដែលលោកបង្កើតមានឈ្មោះថា Warikoo បច្ចុប្បន្នមានអ្នកចុះឈ្មោះប្រមាណជា១,៩៤លាននាក់។

លោក Ankur បាននិយាយថា បច្ចុប្បន្នយូធូបគឺជាសកលវិទ្យាល័យអនឡាញសម្រាប់ពលរដ្ឋវ័យក្មេង ឬក្រុមមនុស្ស Gen-Z និង millenialជាពិសេស ចំពោះអ្នកចាប់អារម្មណ៍ទៅលើមុខវិជ្ជាបែបហិរញ្ញវត្ថុទាំងផ្ទាល់ខ្លួន និងហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនអាជីវកម្ម។
ភាពល្បីល្បាញរបស់លោក Ankur នៅក្នុងវិស័យផលិតវិដេអូអំពីចំណេះដឹងហិរញ្ញវត្ថុខ្លីៗនេះបានធ្វើឲ្យលោកទទួលបានកុងត្រាជាច្រើន កាលពីឆ្នាំកន្លងទៅ ហើយលោកបានសរសេរសៀវភៅដំបូងមានឈ្មោះថា Do Epic Shit និងបានក្លាយជាសៀវភៅលក់ដាច់បំផុតប្រចាំឆ្នាំក្រោយពេលលោកដាក់លក់តាំងពីលើកដំបូង។
គួរឲ្យដឹងដែរថា បុគ្គលទាំងពីរនាក់នៅពេលនេះបានក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនតាមរយៈចំណូលប្រចាំថ្ងៃពីយូធូបផង ការទទួលបានកុងត្រាផង និងការផ្សព្វផ្សាយពាណិជ្ជកម្មផង ដែលក្នុងនោះមានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ហើយគេជឿជាក់ថា ក្នុងវិដេអូដែលពួកគេផលិតនីមួយៗដែលមានកុងត្រានឹងអាចទទួលបានប្រាក់កម្រៃរហូតទៅដល់ ២០ ០០០ដុល្លារដោយមិនគិតរាប់បញ្ចូលលទ្ធផលលក់ផលិតផលក្នុងនាមជាទូតសុឆន្ទៈតំណាងឲ្យក្រុមហ៊ុនទាំងនោះនៅឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង

ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content